វិស័យការងារ

តើមកដល់ពេលនេះ មានពលករខ្មែរ ដែលចាកចេញពីថៃ ចំនួនប៉ុន្មាននាក់ ទទួលបានការងារធ្វើ?


ការវិលត្រឡប់ពីប្រទេសថៃ មកកាន់ស្រុកកំណើនវិញរបស់ពលរដ្ឋខ្មែរជិត១លាននាក់ បានធ្វើឱ្យកម្ពុជា សម្បូរទៅដោយកម្លាំងពលកម្ម ខណៈកន្លងមកមានសហគ្រាស និងគ្រឹះស្ថាននានាបានប្រឈមនូវកង្វះកម្លាំងពលកម្មប្រមាណជាង២៣ម៉ឺនកន្លែង។ មកដល់ពេលនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅតែបន្តរៀបចំយន្តការការងារ ដើម្បីសម្របសម្រួលជាមួយសហគ្រាស និងគ្រឹះស្ថាននានា ដែលកំពុងមានតម្រូវការកម្លាំងពលកម្ម ដើម្បីយកពលរដ្ឋដែលចង់បម្រើការងារទៅបំពេញបន្ថែម។
វិស័យការងារ
ដោយ

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា គិតត្រឹមសប្ដាហ៍កន្លងទៅមានពលរដ្ឋខ្មែរប្រមាណ២៤ម៉ឺននាក់ បានចូលបម្រើការងារក្នុងប្រព័ន្ធ តាមរយៈយន្តការ ដែលក្រសួងបានរៀបចំ ខណៈមួយចំនួនទៀត ក៏បានចូលបម្រើការងារនៅតាមទីកន្លែងផ្សេងៗ ដែលពុំទាន់មានការចុះបញ្ជីត្រឹមត្រូវ។ បើតាមអ្នកនាំពាក្យរូបនេះ មកដល់ពេលនេះ កម្ពុជា នៅតែមានតម្រូវការកម្លាំងពលកម្មការងាររាប់ម៉ឺនកន្លែងទៀត ដើម្បីបំពេញបន្ថែម។ តាមរយៈការបំពេញកម្លាំងពលកម្មក្នុងវិស័យការងារ ដែលកំពុងមានតម្រូវការនេះ ត្រូវបានអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរូបនេះលើកឡើងថា ពិតជាបានរួមចំណែកយ៉ាងសំខាន់ដល់សកម្មភាពសេដ្ឋកិច្ច និងដំណើរការខ្សែច្រវាក់ផលិតកម្មរបស់កម្ពុជា។

ជាមួយគ្នានេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ សង្កេតឃើញថា មកដល់ពេលនេះមានពលករមួយចំនួនដែលទើបចាកចេញពីប្រទេសថៃ បានចូលបម្រើការងារនៅតាមវិស័យនានា។ ប៉ុន្តែក៏នៅមានមួយចំនួនទៀតពុំទាន់ទទួលបានការងារធ្វើពេញលេញនៅឡើយទេ ខណៈតម្រូវការកម្លាំងពលកម្មការងារនៅតែមាន។ លោកកត់សម្គាល់ឃើញថា មានកន្លែងខ្លះកំពុងមានតម្រូវការកម្លាំងពលកម្ម ប៉ុន្តែពុំសូវមានអ្នកចង់ចូលធ្វើការនោះទេ ខណៈអាជ្ញាធរ និងអ្នកពាក់ព័ន្ធបានជួយសម្របសម្រួល ដើម្បីទទួលបានការងារធ្វើ។ ការណ៍នេះ ត្រូវបានអ្នកជំនាញរូបនេះវាយតម្លៃថា អាចដោយសារតែខុសពីចំណង់ចំណូលចិត្តរបស់ពួកគេ។

​សូមបញ្ជាក់ថា បន្ទាប់ពីមានការផ្ទុះសង្រ្គាមឈ្លានពានរបស់ទាហានថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា មានពលរដ្ឋខ្មែរជិត១លាននាក់ បានចាកចេញពីប្រទេសថៃ ចូលមកកម្ពុជាវិញ។ ការវិលចូលមកវិញយ៉ាងគំហុកនេះ បានធ្វើឱ្យកម្ពុជា សម្បូរកម្លាំងពលកម្មឡើងវិញ ប៉ុន្តែក៏មានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយផងដែរ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


អ្នកជំនាញថា ថៃ គ្មានសិទ្ធិប្រើច្បាប់ព្រៃរបស់ខ្លួនមកដេញ និងដាក់ទោសលើពលរដ្ឋខ្មែរនោះទេ

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានដាក់លិខិតតវ៉ាប្រឆាំងយ៉ាងដាច់អហង្គការចំពោះការគំរាមប្រើច្បាប់ព្រៃរបស់ថៃ មកលើពលរដ្ឋខ្មែរស្លូតត្រង់រស់នៅភូមិជោគជ…

អ្នកផលិតទឹកដោះគោស្រស់ក្នុងស្រុកប្តេជ្ញាបង្កើនការផលិត ដើម្បីឆ្លើយតបនឹងតម្រូវការដែលកំពុងកើនឡើង

ទឹកដោះគោស្រស់ គឺជាផលិតផលមួយដែលមានតម្រូវការប្រើប្រាស់ខ្ពស់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ ពោលគឺកម្ពុជា មានតម្រូវការប្រើប្រាស់ទឹកដោះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ