ប្រទេសថៃ

តើរដ្ឋថៃបានត្រៀមបញ្ចេញថវិកាប៉ុន្មាន និងមានយន្ដការគាំទ្រអ្វីខ្លះទៀត ជួយដល់កសិករដាំកៅស៊ូ?


រាជរដ្ឋាភិបាលថៃបានអនុម័តគម្រោងការធានាប្រាក់ចំណូលដែលមានតម្លៃជិត៨ពាន់លានបាត ឬដែលស្មើនឹងជាង ២៣៣លានដុល្លារអាមេរិក សម្រាប់កសិករកៅស៊ូនៅរដូវកាលដាំដុះ ២០២២-២០២៣។ គម្រោងនេះ រំពឹងថា នឹងយកមកអនុវត្តសម្រាប់រយៈពេល ៤ឆ្នាំ ឬ៤រដូវកាលដាំដុះជាប់ៗគ្នា។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានថៃបាងកកបុស្តិ៍។
ថៃអនុម័តថវិកាធានាប្រាក់ចំណូលដល់កសិករដៅកៅស៊ូពេលតម្លៃធ្លាក់ថ្លៃ!
ដោយ

លោក ណាខន តាំងវីរ៉ាផាត់ ប្រធានអាជ្ញាធរកៅស៊ូរបស់ថៃបាននិយាយថា គម្រោងនេះត្រូវបានអនុម័តកាលពីថ្ងៃពុធសប្តាហ៍នេះ អំឡុងកិច្ចប្រជុំជាមួយគណៈកម្មាការគោលនយោបាយជាតិកៅស៊ូថៃ ដែលដឹកនាំផ្ទាល់ដោយនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា។

គម្រោងនេះគ្របដណ្តប់លើកសិករដាំដុះកៅស៊ូចំនួន១លាន៦សែននាក់ ជាមួយនឹងផ្ទៃដីដាំកៅស៊ូចំនួនជាង ១៨លានរ៉ៃ។ ក្នុង​ចំណោម​នោះ មានម្ចាស់​ចម្ការ និង​កសិករ​ស៊ីឈ្នួលដាំដុះប្រមាណ​ ១លាន៣សែន​នាក់ ខណៈជិត៣សែននាក់ផ្សេងទៀត ជាកម្មករចៀរជ័រកៅស៊ូ។

ជាមួយនឹងគ្រោងការណ៍ធានាប្រាក់ចំណូលសម្រាប់កសិករនេះ​ គឺរដ្ឋាភិបាលក្រុងបាងកកនឹងផ្តល់សំណងជូនម្ចាស់ចំការ កសិករអ្នកដាំដុះ និងកម្មករដែលធ្វើការក្នុងវិស័យនេះទាំងអស់ ប្រសិនបើតម្លៃទីផ្សារកៅស៊ូធ្លាក់ចុះក្រោមតម្លៃគោល។

ក្នុងនោះប្រសិនបើតម្លៃកៅស៊ូធ្លាក់ក្រោមតម្លៃទីផ្សារ កសិករត្រូវបានផ្តល់ជូនការធានាតម្លៃអតិបរមា ៦០បាត ឬជាង ៧៥០០រៀលក្នុងមួយគីឡូក្រាមសម្រាប់បន្ទះកៅស៊ូឆៅ, ៥៧បាតឬជាង ៧១០០រៀលក្នុងមួយគីឡូក្រាមសម្រាប់ជ័រកៅស៊ូ និង២៣បាតឬជិត២៩០០រៀលក្នុងមួយគីឡូក្រាមសម្រាប់ជ័រកៅស៊ូចាន ហើយថវិកាសំណងនេះ គឺគិតសម្រាប់តែមួយគ្រួសារ​ ដែមានផ្ទៃដី ២៥រ៉ៃប៉ុណ្ណោះ ទោះគ្រួសារកសិករខ្លះមានផ្ទៃដីដាំដុះធំជាងនេះក៏ដោយ។ ម្ចាស់ចំការ ឬអ្នកដាំដុះកៅស៊ូ​​ទទួលបាន៦០%នៃប្រាក់ទាំងនេះ ខណៈអ្នកចៀរជ័រកៅស៊ូទទួលបាន៤០% ។

នាយករដ្ឋមន្ត្រីថៃក្នុងនាមជាប្រធានគណៈកម្មាធិការនយោបាយជាតិកៅស៊ូថៃ បានណែនាំដល់គណៈកម្មាធិការឱ្យសិក្សាផែនការអភិវឌ្ឍជាយុទ្ធសាស្រ្តសម្រាប់ផលិតផលកៅស៊ូទាំងអស់ ជាពិសេសការផលិត ការកែច្នៃ និងការចែកចាយកៅស៊ូ។ លោកក៏បានជំរុញឱ្យអ្នកផលិតកៅស៊ូ ប្រកាន់ខ្ជាប់នូវវិធានការពាណិជ្ជកម្ម ព្រោះមានទីផ្សារពិភពលោកមួយចំនួនដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ការនាំចេញកៅស៊ូផងដែរ ខណៈអស្ថិរភាពនៃប្រាក់បាតថៃ ក៏ជាកត្តាមួយប៉ះពាល់ដល់តម្លៃនិងការនាំចេញលើទីផ្សារអន្តរជាតិផងដែរ៕




អត្ថបទបន្ទាប់


ក្រុមប្រទេសនៃក្លឹបប៉ារីសចង់កៀគរការធានាហិរញ្ញប្បទានដល់ស្រីលង្កាក្នុងការដោះស្រាយបំណុល និងទទួលជំនួយពី IMF

ព័ត៌មាន
ក្រុមប្រទេសអ្នកផ្តល់ប្រាក់កម្ចី ដែលគេស្គាល់ថា ក្លឹបប៉ារីស បានបង្ហាញការត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការធានាផ្នែកហិរញ្ញប្បទានដល់ប្រទេសស្រីលង្ក…

ឥណ្ឌូនេស៊ីចាប់ផ្តើមបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំនេះ ជាមួយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ខណៈវិបត្តិនៅមីយ៉ាន់ម៉ាជាសំណុំរឿងចម្បង

ព័ត៌មាន
ប្រទេសឥណ្ឌូនេស៊ីនឹងចាប់ផ្តើមតួនាទីជាប្រធានប្តូរវេនអាស៊ាននៅក្នុងឆ្នាំ២០២៣បន្ដពីកម្ពុជា ចាប់ពីថ្ងៃសុក្រទី០៣មករានេះតទៅហើយ ដោយទីក្រុងហ្សាកាតា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ