នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស

តើនាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស លោកស្រី Liz Truss នឹងប្រកាន់គោលជំហរប្រឆាំងចិនខ្លាំងក្លាយ៉ាងណាខ្លះ?


នៅទីបំផុងរដ្ឋមន្ត្រីការបរទេសរបស់ចក្រភពអង់គ្លេសលោកស្រី Liz Truss បានឈ្នះការបោះឆ្នោតរបស់សមាជិកគណបក្សអភិរក្ស ដែលកំពុងតែកាន់អំណាច ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថ្មី ជំនួសលោក បូរីស ចនសុនហើយ ដោយលោកស្រី ត្រូវបានគេមើលឃើញថា ជាអ្នកនយោបាយ ដែលនឹងជំរុញឲ្យការកើនឡើងខ្លាំងថែមទៀត នូវការប្រើប្រាស់វោហាសាស្ត្រដើម្បីប្រឆាំងនឹងប្រទេសចិន ចំពេលដែលទំនាក់ទំនងរវាងអង់គ្លេស និងចិនកំពុងជួបភាពល្អក់កករស្រាប់ទៅហើយនោះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
តើលោកស្រី Liz Truss នឹងប្រកាន់គោលជំហរប្រឆាំងចិនខ្លាំងក្លាយ៉ាងណាខ្លះ?
ដោយ

នាយប់ថ្ងៃទី ៥ ខែកញ្ញា ប្រទេសអង់គ្លេសបានប្រកាសពីជ័យលាភីម្ចាស់តំណែងនាយករដ្ឋមន្ត្រីថ្មីជំនួសលោកបូរីស ចនសុន នោះគឺលោកស្រី Liz Truss ដោយលោកស្រីបានយកឈ្នះអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Rishi Sunak នៅក្នុងការបោះឆ្នោតសមាជិកគណបក្សអភិរក្សដែលកំពុងកាន់អំណាចនៅអង់គ្លេស។ ការបោះឆ្នោតនោះ គឺលោកស្រី Liz Truss បានយកឈ្នះលើលោក Sunak ក្នុងសំឡេងគាំទ្រជាង ៨ ម៉ឺនសំឡេង ទល់នឹងជាង ៦ ម៉ឺនសំឡេង។

លោកស្រី Truss ក្នុងវ័យ ៤៧ ឆ្នាំនឹងចូលកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេសជាផ្លូវការចាប់ពីថ្ងៃអង្គារនេះតទៅ ហើយតាមការស្ទង់មតិនៅមុនការបោះឆ្នោតសកលដែលគ្រោងនឹងធ្វើនៅខែមករា ឆ្នាំ២០២៥បានបង្ហាញថា គណបក្សអភិរក្សរបស់លោកស្រីមានការគាំទ្រច្រើនជាងគណបក្សពលករ ដែលជាបក្សប្រឆាំងនៅអង់គ្លេស។

ខណៈដែលបញ្ហាប្រឈមសេដ្ឋកិច្ចក្នុងស្រុកមួយចំនួនដូចជាការកើនឡើងនូវចំណាយលើថាមពលជាដើម ត្រូវបានជជែកស្ទើរតែគ្រប់វេទិកាក្នុងការប្រកួតប្រជែងតំណែងនាយករដ្ឋមន្ត្រី រយៈពេល៨សប្តាហ៍មកនេះ បេក្ខជនទាំងពីររូបនេះបានខំប្រឹងបង្កើតគោលជំហរដ៏តឹងរ៉ឹងមួយទៅលើប្រទេសចិននៅក្នុងគោលនយោបាយការបរទេសរបស់ក្រុមមេដឹកនាំមកពីគណបក្សអភិរក្សនិយមនេះ។

នាយករដ្ឋមន្រ្តីស្ត្រីទី៣របស់ចក្រភពអង់គ្លេសរូបនេះ មានភាពល្បីល្បាញថា ជាអ្នកពូកែខាងការជជែកតឹងសរសៃក ដែលពេលខ្លះហ៊ានស្រែកប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់ខ្លួនដូចជាប្រទេសបារាំងជាដើម ហើយក៏ជាអ្នកតស៊ូមតិដ៏ក្លាហាន និងរ៉ឹងប៉ឹងផងដែរ។

ក្នុងអំឡុងធ្វើយុទ្ធនាការឃោសនារកសំឡេងគាំទ្រ គេបានរាយការណ៍ថាលោកស្រី Truss បានសន្យាក្នុងសភាថា លោកស្រីនឹងទទួលស្គាល់ជាសាធារណៈថា អំពើប្រល័យពូជសាសន៍កំពុងតែកើតឡើងទៅលើជនជាតិភាគតិច Uighur នៅក្នុងតំបន់ស្វយ័ត Xinjiangប្រទេសចិន ដែលវាបានធ្វើឱ្យចក្រភពអង់គ្លេសសម្ដែងការគាំទ្រយ៉ាងខ្លាំងជាមួយសហរដ្ឋអាមេរិកក្នុងការប្រឆាំងនឹងឥទ្ធិពលរបស់ប្រទេសចិន។

លោកស្រី Truss ក៏គ្រោងនឹងប្រកាសថា ប្រទេសចិនគឺជា«ការគំរាមកំហែង» ដោយហ៊ានទាំងប្រើភាសាដែលមានន័យថា ទីក្រុងប៉េកាំងគឺមានលក្ខណៈដូចគ្នាទៅនឹងប្រទេសរុស្ស៊ីអ៊ីចឹងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសចិនត្រូវបានចាត់ទុកថាជា«ដៃគូប្រកួតប្រជែងជាប្រព័ន្ធ»មួយរបស់ចក្រភពអង់គ្លេស។ នេះបើយោងតាមការពិនិត្យរួមគ្នាឡើងវិញពីគោលនយោបាយការបរទេស និងការការពារជាតិរបស់ក្រុមអភិរក្ស ហើយទង្វើនេះត្រូវបានអ្នកជំនាញចាត់ទុកថា ជាកាយវិការប្រកបដោយវោហាសាស្ត្រមួយ ក្នុងការប្រឆាំងនឹងការរះឡើងនៃឥទ្ធិពលរបស់ប្រទេសចិន៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


រុស្ស៊ីអះអាងថា នឹងបង្កើនការលក់ប្រេងឱ្យអាស៊ី ដើម្បីឆ្លើយតបការដាក់គំនាបថ្លៃប្រេងពីលោកខាងលិច

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងថាមពលរុស្ស៊ីបានអះអាងនាពេលថ្មីៗនេះថា រុស្ស៊ីនឹងឆ្លើយតបទៅនឹងការដាក់គំនាបរបស់លោកខាងលិច ដែលបានកំណត់តម្លៃប្រេងរបស់ខ្លួន ក្នុ…

អឺរ៉ុបកំពុងឆ្ពោះទៅរកវិបត្តិ ឬយ៉ាងណា ក្រោយការចំណាយប្រចាំថ្ងៃកើនឡើងខ្លាំង និងសេដ្ឋកិច្ចកាន់តែអាប់អួរ?

ព័ត៌មាន
នៅតាមប្រទេសចាយប្រាក់អឺរ៉ូស្ទើរតែធ្លាក់ទៅក្នុងវិបត្តិទៅហើយ ក្រោយពីការស្ទង់មតិកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះបានបង្ហាញថា ការចំណាយថ្លៃរស់នៅប្រចាំថ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ