ផាកពិន័យធនាគារក្រោយបរាជ័យលើការប្រឆាំងការលាងលុយកខ្វក់

ធនាគារ HSBC ត្រូវបានផាកពិន័យចំនួន ៨៥ លានដុល្លារ ក្រោយបរាជ័យលើដំណើរការប្រឆាំងការលាងលុយកខ្វក់


និយតករហិរញ្ញវត្ថុរបស់ចក្រភពអង់គ្លេសបានពិន័យ ធនាគារ HSBC ប្រមាណ ៨៥ លានដុល្លារ ក្រោយធនាគារដ៏ធំលំដាប់ពិភពលោកមួយនេះ បានបរាជ័យក្នុងដំណើរការរបស់ខ្លួនទាក់ទងនឹងការប្រឆាំងការលាងលុយកខ្វក់។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ផាកពិន័យធនាគារក្រោយបរាជ័យលើការប្រឆាំងការលាងលុយកខ្វក់

អាជ្ញាធរប្រតិបត្តិហិរញ្ញវត្ថុ (FCA) របស់អង់គ្លេស បាននិយាយថា ខ្លួនបានរកឃើញថា ផ្នែកសំខាន់ៗចំនួនបីនៃប្រព័ន្ធត្រួតពិនិត្យប្រតិបត្តិការរបស់ធនាគារ HSBC បានបង្ហាញពីភាពទន់ខ្សោយយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេល ៨ ឆ្នាំ គិតចាប់ខែមីនា ឆ្នាំ ២០១០ ដល់ខែមីនា ឆ្នាំ ២០១៨កន្លងមកនេះ។

និយ័តករអង់គ្លេសបានបញ្ជាក់ទៀតថា ធនាគារ HSBC បានធ្វើឱ្យមានការបរាជ័យជាច្រើន រួមទាំងកង្វះខាតការត្រួតពិនិត្យការលាងលុយកខ្វក់ និងសេណារីយ៉ូហិរញ្ញប្បទានភេរវកម្មរហូតដល់ឆ្នាំ ២០១៤ ហើយក៏ មានការអន់ខ្សោយទាក់ទងនឹងការវាយតម្លៃពីហានិភ័យ នៃសេណារីយ៉ូថ្មីៗផងដែរ នៅក្រោយឆ្នាំ ២០១៦។

លោកម៉ាក ស្ទីវ៉ាត (Mark Steward) នាយកប្រតិបត្តិអាជ្ញាធរប្រតិបត្តិហិរញ្ញវត្ថុ បាននិយាយថា ការបរាជ័យទាំងនេះ គឺមិនអាចទទួលយកបាន ហើយវាបានបង្ហាញឲ្យពីកម្សោយនៃ ធនាគារ ក្នុងការគ្រប់គ្រងហានិភ័យ ជាពិសេសនៅពេលដែលការដោះស្រាយបញ្ហា ត្រូវចំណាយពេលយូរ។

និយ័តករអង់គ្លេសបានបញ្ជាក់ថា ធនាគារ HSBC មិនបានជំទាស់ ឬប្រឆាំងនឹងការផាកពិន័យនេះឡើយ។

ជាក់ស្ដែង អ្នកនាំពាក្យរបស់ធនាគារ HSBC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា HSBC រីករាយក្នុងការដោះស្រាយបញ្ហា ដែលទាក់ទងនឹងប្រព័ន្ធប្រឆាំងការលាងលុយកខ្វក់របស់ធនាគារ ដែលបានអនុវត្តជាយូរមកហើយនោះ។ ធនាគារអង់គ្លេសមួយនេះ ក៏បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ និងការការពារសុចរិតភាព នៃប្រព័ន្ធហិរញ្ញវត្ថុសកលផងដែរ៕

អត្ថបទ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិននាំមុខអាមេរិក ក្នុងកំពូលតំណែងជាប្រទេសមានទ្រព្យសម្បត្តិជាតិច្រើនជាងគេលើពិភពលោក

ព័ត៌មាន
ទ្រព្យសម្បត្តិសុទ្ធរបស់ជាតិចិនបានកើនឡើងដល់ ១២០ទ្រីលានដុល្លារអាមេរិកក្នុងឆ្នាំ ២០២០ នាំមុខសហរដ្ឋអាមេរិក ដែលមានទ្រព្យសម្បត្តិជាតិសរុបតែជាង ៨…

អ្នកជំនាញព្រមានអំពីប៉ះពាល់ដល់ភាពប្រកួតប្រជែងរបស់ទីផ្សារមូលបត្រថៃ ក្រោយរដ្ឋប្រកាសយកពន្ធ

ព័ត៌មាន
ប្រធានទីផ្សារមូលបត្ររបស់ថៃ បានអះអាងថា ផែនការរបស់រាជរដ្ឋាភិបាលថៃលើការយកពន្ធចំពោះការលក់មូលបត្រនោះ នឹងកាត់បន្ថយនូវភាពប្រកួតប្រជែងរបស់ទីផ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ