អ្នកដឹកនាំជំនាន់ក្រោយ ត្រូវចេះបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌

សម្តេចតេជោ ហ៊ុន សែន ផ្តាំដល់អ្នកបន្តវេនដឹកនាំប្រទេស ត្រូវចេះបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដាំទៅកាន់អ្នកបន្តវេនអនាគតនាយករដ្ឋមន្ត្រីកម្ពុជាថា ត្រូវបន្តនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពង្រឹងសេដ្ឋកិច្ច ពោលគឺអ្នកដឹកនាំប្រទេសនាពេលអនាគត ត្រូវប្រើប្រាស់នូវថវិកា ឬវិភាជថវិកាទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពន្លឿនសេដ្ឋកិច្ច ពីព្រោះថានេះជាចំណុចសំខាន់ដែលអ្នកដឹកនាំត្រូវក្តោបក្ដាប់ឲ្យជាប់ ជាក់ស្តែងដូចជាការវិភាជថវិកាទៅលើការសាងសង់ផ្លូវ ស្ពាន មន្ទីរពេទ្យ និងសាលារៀនជាដើម ដើម្បីបម្រើឱ្យប្រជាពលរដ្ឋទាំងអស់គ្នា។
សម្តេចតេជោ ហ៊ុន សែន ផ្តាំដល់អ្នកបន្តវេនដឹកនាំប្រទេស ត្រូវចេះបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តាំទៅកាន់អ្នកដឹកនាំប្រទេសបន្តវេននាពេលអនាគត ត្រូវប្រើប្រាស់នូវថវិកា ឬវិភាជថវិកាទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធពន្លឿនសេដ្ឋកិច្ច ពោលគឺជាការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ ។ សម្តេច បានសង្កត់ធ្ងន់ត្រង់ចំណុចនេះថា អ្នកដឹកនាំត្រូវតែក្ដាប់ឲ្យជាប់ នៅពេលដែលដឹកនាំប្រទេស ឬគ្រប់គ្រងដឹកនាំស្ថាប័នដែលទាក់ទងនឹងការរៀបចំក្របខ័ណ្ឌគោលនយោបាយស្តីពីការអភិវឌ្ឍនាពេលអនាគត។ ការបែងចែកផ្លាផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គឺសំដៅលើការវិភាជថវិកាទាំងឡាយ ដើម្បីបម្រើដល់ប្រជាពលរដ្ឋទាំងអស់គ្នា ដូចជាទាក់ទងនឹងការសាងសង់ផ្លូវ ស្ពាន មន្ទីរពេទ្យ និងសាលារៀនជាដើម។

យ៉ាងណាមិញ ចំពោះសមិទ្ធផលស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវនេះ សម្តេចតេជោអះអាងថា គឺរាជធានីភ្នំពេញកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវមួយ លើការអភិវឌ្ឍក្រោមគោលនយោបាយ និងយុទ្ធសាស្រ្ដដ៏ត្រឹមត្រូវ ពោលគឺ «យកស្លឹកត្នោតខ្ចប់ស្ករត្នោត»។ ក្នុងន័យនេះ គឺយកចំណូលដែលបានមកពីរាជធានីភ្នំពេញ យកមកអភិវឌ្ឍរាជធានីភ្នំពេញឡើងវិញ ដែលបានធ្វើឱ្យរាជធានីភ្នំពេញមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដោយបានកសាងហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ សម្រាប់បម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

បើតាមសម្តេច ហ៊ុន សែន រាជធានីភ្នំពេញ គឺត្រូវការស្ពានចំនួន៣ បន្ថែមទៀត ដោយស្ពានចំនួន២ អាចនឹងចេញជារូបរាងក្នុងពេលឆាប់នេះ គឺស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងស្ពានផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិតនៅផ្នែកខាងក្រោម។ និងស្ពានទី៣ គឺស្ពាននៅម្តុំចាក់អង្រែឆ្លងទៅកាន់ព្រែកប្រា៕




អត្ថបទបន្ទាប់


ឱកាសពិសេស! បុរី មេគង្គ លែន ចាប់ដៃគូជាមួយ ធនាគារ ស៊ិន ហាន ផ្តល់កម្ចីរហូតដល់ ២៥ឆ្នាំ ជាមួយនឹងអត្រាការប្រាក់ទាបបំផុត

ព័ត៌មាន
សម្រាប់អ្នកដែលកំពុងស្វែងរកគេហដ្ឋានដែលមានច្រើនជម្រើស និងម៉ូតស្អាតដាច់គេ ពេលនេះបុរី មេគង្គ លែន មានសេវាកម្មផ្ដល់កម្ចីទិញគេហដ្ឋានក្នុងទំហំធំ …

សម្តេច ហ៊ុន សែន ជំរុញឲ្យមន្ត្រីទទួលប្រតិភូកីឡាចូលរួមព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមឲ្យបានល្អដូចស៊ីហ្គេម

ព័ត៌មាន
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងបើកជាផ្លូវការហើយ។ សម្តេចតេជោ ហ៊ុន សែន ជំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ