អង្គការពាណិជ្ជកម្មពិភពលោក

ឥណ្ឌា ចិន និងសមាជិក៦ទៀតរបស់ WTO រិះគន់សហភាពអឺរ៉ុប និងអង់គ្លេស ចំពោះវិធានការគាំពារនិយមលើដែកថែប


ប្រទេសឥណ្ឌា មហាយក្សចិន និងរុស្ស៊ី រួមជាមួយប្រទេសជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ចំនួន៥ផ្សេងទៀតបានរិះគន់សេចក្ដីសម្រេចរបស់សហភាពអឺរ៉ុប ក្នុងការពន្យារវិធានការគាំពារនិយមដែលមានស្រាប់របស់ខ្លួនលើផលិតផលដែកថែបហួសពីថ្ងៃទី៣០ ខែមិថុនា ដែលវិធានការនេះរួមទាំងការរឹតបន្តឹងការនាំចូល និងការដំឡើងពន្ធលើការនាំចូលដែកថែបផងដែរ។
អង្គការពាណិជ្ជកម្មពិភពលោក
ដោយ

នៅក្នុងកិច្ចប្រជុំរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលមានការិយាល័យកណ្ដាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស មហាយក្សចិន ឥណ្ឌា និងរុស្ស៊ី រួមជាមួយប្រទេសជាសមាជិកចំនួន៥ផ្សេងទៀតរបស់អង្គការនេះ បានលើកទឡ្ហីករណ៍ថា វិធានការគាំពារនិយមរបស់សហភាពអឺរ៉ុប ដែលបានចូលជាធរមាន បន្ទាប់ពីសហរដ្ឋអាម៉េរិក បានដំឡើងពន្ធបន្ថែមលើប្រភេទដែកថែបមួយចំនួននាំចូលពីប្លុកនេះថា មិនស្របតាមវិធានរបស់ស្ថាប័នពាណិជ្ជកម្មពិភពលោកមួយនេះ។

បណ្ដាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) រួមទាំងឥណ្ឌា ផងក៏បានរិះគន់ផងដែរចំពោះវិធានការគាំពារនិយមស្រដៀងគ្នា ដែលដាក់ដោយប្រទេសអង់គ្លេស។

មន្ត្រីអនាមិកមួយរូបដែលមានមូលដ្ឋាននៅក្រុងហ្សឺណែវ ប្រទេសស្វីស បានលើកឡើងថា សហភាពអឺរ៉ុប បាននិយាយថា ខ្លួនមានព័ស្តុតាង​បង្ហាញថា វិធានការរឹតបន្តឹងការនាំចូលដែកថែបនៅតែបន្តមានភាពចាំបាច់។

អំឡុងកិច្ចប្រជុំខាងលើប្រទេសចិន និងប្រទេសកូរ៉េ បានលើកឡើងថា ហេតុផលសម្រាប់ការពន្យារវិធានការគាំពារនិយមនេះ គឺមិនសមហេតុផលឡើយ ខណៈប្រទេសប្រេស៊ីល បានលើកទឡ្ហីករណ៍ថា ដំណោះស្រាយប្រកបដោយនិរន្តរភាពតែមួយគត់សម្រាប់បញ្ហាផ្គត់ផ្គង់ដែកច្រើនលើសលប់ទូទាំងពិភពលោក គឺផ្អែកលើកិច្ចសហប្រតិបតិការពហុភាគីជាជាងវិធានការគាំពារនិយមជាឯកតោភាគី។

ប្រទេសឥណ្ឌា ក្នុងឆ្នាំ២០២១ បានស្នើដំឡើងពន្ធនាំចូលបន្ថែមលើផលិតផលមួយចំនួនដែលនាំចូលពីសហភាពអឺរ៉ុប ជាការសងសឹកចំពោះវិធានការគាំពារនិយមខាងលើនេះ។

បន្ទាប់មក ប្រទេសឥណ្ឌា បានស្នើសុំដំឡើងពន្ធគយបន្ថែម១៥% លើទំនិញនាំចូល២២ប្រភេទពីប្រទេសអង់គ្លេស ជាការសងសឹកចំពោះសេចក្ដីសម្រេចរបស់អង់គ្លេស ក្នុងការដាក់ការរឹតបន្តឹងលើផលិតផលដែកថែប បន្ទាប់ពីអង់គ្លេសបានដកខ្លួនចេញពីសមាជិករបស់សហភាពអឺរ៉ុប៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ថាប័នជំនាញអន្តរជាតិមួយព្យាករថា តម្លៃស្បៀងអាហារពិភពលោកអាចនឹងធ្លាក់ចុះនៅចុងឆ្នាំនេះ

ព័ត៌មាន
តម្លៃស្បៀងអាហារពិភពលោកដែលបានកញ្ជ្រោលឡើងជាបន្តបន្ទាប់ដោយសារតែបញ្ហាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន បាតុភូតអាកាសធាតុអែលនីណូ សង្រ្គាមអ៊ីស្រាអ…

ថៃដាក់គោលដៅទាក់ទាញភ្ញៀវទេសចរឱ្យបាន៤០លាននាក់ ខណៈនៅ៤ខែទទួលបានលើស១០លាននាក់

ព័ត៌មាន
ថៃ ដែលជាប្រទេសជាប់ភូមិផងរបងជាមួយកម្ពុជា និងដែលមានសេដ្ឋកិច្ចធំបំផុតទី២ ក្នុងអាស៊ាន ទទួលបានភ្ញៀវទេសចរបរទេសរហូតដល់ទៅលើស១០លាននាក់ ត្រឹម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ