ឥណ្ឌាកំពុងពិចារណាដាក់ការរឹតត្បិតលើការនាំចេញអង្ករ

ឥណ្ឌាកំពុងពិចារណាដាក់ការរឹតត្បិតលើការនាំចេញប្រភេទអង្ករបាក់ ដើម្បីទុកផ្គត់ផ្គង់តម្រូវការក្នុងស្រុកដែលកំពុងកើនឡើង


ប្រទេសឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករដ៏ធំបំផុតក្នុងពិភពលោកនោះ កំពុងពិចារណាលើការដាក់ការរឹតត្បិតលើការនាំចេញប្រភេទអង្ករបាក់១០០% របស់ខ្លួន ក្នុងគោលបំណង ដើម្បីទុកផ្គត់ផ្គង់សម្រាប់ទីផ្សារក្នុងស្រុក នៅចំពេលដែលស្ថានការណ៍ស្បៀងអាហារសកលលោកកំពុងជួបនឹងបញ្ហាខ្វះខាត។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានរ៉យទ័រ។
ឥណ្ឌាកំពុងពិចារណាដាក់ការរឹតត្បិតលើការនាំចេញប្រភេទអង្ករបាក់ ដើម្បីទុកផ្គត់ផ្គង់តម្រូវការក្នុងស្រុកដែលកំពុងកើនឡើង
ដោយ

ប្រទេសឥណ្ឌាកំពុងត្រួតពិនិត្យអំពីតម្រូវការលើការដាក់ការរឹតត្បិតទៅលើការនាំចេញអង្ករប្រភេទអង្ករបាក់១០០% របស់ខ្លួន។ ការរឹតត្បិតការនាំចេញអង្ករដោយប្រទេសឥណ្ឌាដែលមានប្រជាជនច្រើនជាងគេបំផុតទី២ក្នុងពិភពលោកមួយនេះ ត្រូវបានគេមើលឃើញថា នឹងជំរុញឲ្យតម្លៃអង្ករពិភពលោកកើនឡើងបន្ថែមទៀត ខណៈដែលឥណ្ឌាមានចំណែកនៃការនាំចេញអង្ករដល់ទៅ ៤០% នៃទីផ្សារនាំចេញអង្ករសកល។

ប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់ឥណ្ឌា ដែលត្រូវបានស្រង់សម្ដីដោយសារព័ត៌មានរ៉យទ័របានអះអាងថា ការរឹតត្បិតការនាំចេញអង្ករបាក់១០០% នេះ គឺដើម្បីត្រៀមទុកប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ ប៉ុន្ដែ ឥណ្ឌាមិនមានការពិចារណាលើការកាត់បន្ថយការនាំចេញអង្ករទូទៅរបស់ខ្លួននោះឡើយ ដ្បិតថា ស្ដុកអង្ករទាំងក្នុងវិស័យរដ្ឋ និងឯកជនរបស់ប្រទេសនេះ គឺមានគ្រប់គ្រាន់។

ប្រទេសឥណ្ឌា ជាទូទៅមាននាំចេញអង្ករប្រភេទអង្ករបាក់៥% និង២៥% ប៉ុន្ដែ នៅប៉ុន្មានខែមកនេះ តម្រូវការអង្ករបាក់១០០% មានការកើនឡើងជាបន្ដបន្ទាប់ ពិសេសនៅអំឡុងពេលថ្មីៗនេះ ដែលប្រទេសចិនកំពុងប្រឈមរងគ្រោះដោយសារគ្រោះរាំងស្ងួត។

អ្នកជំនាញផ្នែកនាំចេញអង្ករបានអះអាងថា បច្ចុប្បន្នឧស្សាហកម្មផលិតចំណីសត្វនៅក្នុងប្រទេសឥណ្ឌា កំពុងមានការកើនឡើងយ៉ាងខ្លាំង ដូច្នេះ វាទាមទារឲ្យមានស្ដុកប្រភេទអង្ករបាក់១០០%ឲ្យបានច្រើនដើម្បីបំពេញតម្រូវការផលិតកម្ម។

សូមបញ្ជាក់ថា នៅអំឡុងពេលពិភពលោកកំពុងត្រូវបានគំរាមកំហែងដោយសារតែបញ្ហាខ្វះខាតស្បៀងអាហារនោះ ប្រទេសឥណ្ឌាកាលពីខែឧសភា ក៏បានបិទខ្ទប់ការនាំចេញស្រូវសាលីរបស់ខ្លួន ខណៈដែលរលកកម្ដៅហួតហែងកំពុងធ្វើឲ្យប៉ះពាល់ដល់ទិន្នផល និងធ្វើឲ្យតម្លៃស្បៀងក្នុងស្រុកកើនឡើងខ្ពស់។

បើតាមរបាយការណ៍ពីក្រសួងកសិកម្មអាមេរិកបង្ហាញថា នៅឆ្នាំ២០២២ ពាណិជ្ជកម្មអង្ករពិភពលោកនឹងកើនដល់ជាង ៥៤លានតោន។ ក្នុងនោះ ប្រទេសឥណ្ឌាត្រូវបានរំពឹងថា នឹងសម្រេចបានការនាំចេញដល់ ២២លានតោន ស្មើនឹងជិត៤១% នៃការនាំចេញអង្ករពិភពលោក។ យ៉ាងណាមិញ កាលពីអំឡុងឆ្នាំ២០២០-២០២១ ឥណ្ឌារកចំណូលបានពីការនាំចេញអង្ករដល់ទៅជិត៩ពាន់លានដុល្លារអាមេរិក៕




អត្ថបទបន្ទាប់


ធនាគារក្នុងស្រុករបស់ចិនចំនួនពីរបានរៀបចំនីតិវិធីប្រកាសក្ស័យធន ខណៈអាជ្ញាធរព្រួយបារម្ភពីភាពចលាចលក្នុងប្រទេស

ព័ត៌មាន
និយតករធនាគាររបស់ទីក្រុងប៉េកាំងបានប្រកាសកាលពីថ្ងៃទី ២៦ ខែ សីហាថា ធនាគារក្នុងស្រុកចំនួនពីរនៅក្នុងខេត្ត Liaoning ភាគឦសានក្នុងប្រទេសចិនកំ…

ក្រុមហ៊ុន អឺបេនលែន (Urbanland) ដាំដើមឈើសម្រាប់ការអភិវឌ្ឍបរិស្ថានបៃតងនៅបុរីចន្ទគីរី

ព័ត៌មាន
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈ្នះពានរង្វាន់ អឺបេនលែន (Urbanland) កំពុងដំណើរការដាំដើមឈើដើម្បីបណ្តុះផ្នត់គំនិតស្រលាញ់បរិស្ថានធម្មជាតិ និងសម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ