ការបោះឆ្នោត

ឥណ្ឌាបើកការបោះឆ្នោតសកលដ៏ធំបំផុតក្នុងពិភពលោក ដើម្បីជ្រើសរើសសមាជិកសភា


ប្រទេសឥណ្ឌានៅថ្ងៃសុក្រនេះ បានចាប់ផ្តើមបើកយុទ្ធនាការបោះឆ្នោតសកលរបស់ខ្លួន ដើម្បីជ្រើសរើសសមាជិកសភា។ នេះគឺជាការបោះឆ្នោតដ៏ធំបំផុតនៅក្នុងពិភពលោក ខណៈដែលគណបក្សផារ៉ាទីយ៉ា ចាណាតា (BJP) របស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី កំពុងសម្លឹងមើលអាណត្តិទីបីរយៈពេល៥ឆ្នាំជាបន្តទៀត។
ការបោះឆ្នោត
ដោយ

ប្រទេសអាស៊ីខាងត្បូងមួយនេះមានចំនួនប្រជាជនសរុបជាង១ពាន់៤រយលាននាក់ ដោយក្នុងនោះមានអ្នកចុះឈ្មោះបោះឆ្នោតសរុបជាង៩៧០លាននាក់។ ដោយសារតែមានចំនួនអ្នកបោះឆ្នោតច្រើនពេក ដូច្នេះហើយប្រទេសនេះបានចែកការបោះឆ្នោតជា៧ដំណាក់កាល ដើម្បីបង្កភាពងាយដល់ដំណើរការរៀបចំការបោះឆ្នោតឱ្យបានរលូន។ ការបោះឆ្នោតនេះ ត្រូវចំណាយពេលពេលជាង១ខែ ពោលគឺចន្លោះពីថ្ងៃទី១៩ ខែមេសា ដល់ថ្ងៃទី១ ខែមិថុនា។ ការរាប់សន្លឹកឆ្នោតទាំងអស់នឹងត្រូវធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ខណៈលទ្ធផលបោះឆ្នោតត្រូវបានគេរំពឹងថា នឹងប្រកាសនៅថ្ងៃដដែលនោះ។

ដើម្បីអាចបង្កើតរដ្ឋាភិបាលមួយបាន គណបក្សនយោបាយ ត្រូវការសំឡេងឆ្នោតភាគច្រើនចំនួន២៧២អាសនៈ។ គណបក្សផារ៉ាទីយ៉ា ចាណាតា របស់លោក ណារិនដ្រា ម៉ូឌី ធ្លាប់បានទទួលសំឡេងភាគច្រើនយ៉ាងងាយស្រួលនៅក្នុងការបោះឆ្នោតពីរលើកចុងក្រោយមកនេះ ដោយលើកដំបូងទទួលបាន២៨២អាសនៈនៅក្នុងឆ្នាំ២០១៤ និងលើកទីពីរបាន៣០៣អាសនៈក្នុងឆ្នាំ២០១៩។ បើតាមការស្ទង់មតិបានបង្ហាញថា សម្ព័ន្ធប្រជាធិបតេយ្យជាតិ (NDA) ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៨ ដឹកនាំដោយគណបក្សគណបក្សផារ៉ាទីយ៉ា ចាណាតា នឹងជាប់ឆ្នោតសម្រាប់អាណត្តិទីបីបន្តទៀត។

ទោះយ៉ាងណា គណបក្សសមាជជាតិ (National Congress) ដែលជាបក្សប្រជែងដ៏សំខាន់នៅប្រទេសនេះកំពុងប្រឹងប្រែងដណ្តើមយកភាពរុងរឿងពីអតីតកាលរបស់ខ្លួនមកវិញ បន្ទាប់ពីខ្លួនធ្លាប់បានដឹកនាំប្រទេសនេះជាច្រើនទសវត្សរ៍មកហើយនៅក្រោយពេលទទួលបានឯករាជ្យនៅឆ្នាំ១៩៤៧។ សូមរំលឹកថា គណបក្សប្រជែងនេះបានទទួលអាសនៈត្រឹមតែ៤៤ក្នុងការបោះឆ្នោតនៅក្នុងឆ្នាំ២០១៤ និងបាន៥២អាសន្នៈនៅក្នុងការបោះឆ្នោតឆ្នាំ២០១៩៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច ហ៊ុន ម៉ាណែត ជំរុញឱ្យជ្រើសរើសទាហានឱ្យមានតុល្យភាព និងខិតខំពង្រឹងសមត្ថភាព

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា នៅពេលខាងមុខការជ្រើសរើសពលទាហ៊ានចូលក្របខណ្ឌអាចតម្រូវឱ្យពួកគេ ត្រូវឆ្លងកាត់ដំណាក់កាលបន្សាំខ្លួនក្នុងនាម…

អ្នកជំនាញរំពឹងវត្តមានរបស់លោក វ៉ាង យី ជួយទាក់ទាញអ្នកវិនិយោគ និងទេសចរចិនមកកាន់កម្ពុជាបន្ថែមទៀត

ព័ត៌មាន
ប្រមុខការទូតជាន់ខ្ពស់របស់ចិន លោក វ៉ាង យី នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីពង្រឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ