ពាណិជ្ជកម្ម​តំបន់

មហាសេដ្ឋីចិន Jack Ma គ្រោងបោះទុន​វិនិយោគ​នៅ​ថៃ


ក្រុមហ៊ុន​ពាណិជ្ជកម្ម​អនឡាន Alibaba Group របស់​មហាសេដ្ឋី​ចិន​ដ៏​ល្បី​ឈ្មោះ គឺ​លោក Jack Ma កំពុង​ពិចារណា​បោះ​ទុន​វិនិយោគ​នៅ​ក្នុង​ប្រទេស​ថៃ ដោយ​គ្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្មអនឡាញ​តំបន់ និង​ប្រព័ន្ធ​ភស្តុភារ ដើម្បី​ភ្ជាប់​ទៅ​ទីផ្សារ​កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​វៀតណាម។
លោក Jack Ma ស្ថាបនិក និង​ប្រធាន​ក្រុមហ៊ុន​លក់​ទំនិញ​លើ​អ៊ិនថឹណិត Alibaba Group។ រូបថត Wikipedia
ដោយ

នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន ASIAONE ដែល​ស្រង់​សម្ដី​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ថៃ លោក អ៊ុតាម៉ា សាវណាយ៉ាណា។ 

លោក​រដ្ឋមន្ត្រី​ឧស្សាហកម្ម​ថៃ មាន​ប្រសាសន៍ថា ក្រុមហ៊ុន​ Alibaba Group នៅ​ចាប់​អារម្មណ៍​ប្រទេស​ថៃ​នៅ​ឡើយ ហើយ​រំពឹង​ថា បញ្ចប់​ផែនការ​វិនិយោគ​របស់​ខ្លួន​នៅ​មុន​ដំណាច់​ឆ្នាំ​នេះ។ 

ក្រុមហ៊ុន Alibaba Group មាន​គម្រោង​ប្រើ​ប្រាស់​ប្រទេស​ថៃ ដែល​មាន​ទីផ្សារ​អ្នក​ប្រើ​ប្រាស់​ដ៏​ធំ​ ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អនឡាញ និង​ជា​មូលដ្ឋាន​សម្រាប់​ការ​ចែកចាយ​ផលិតផល​ទៅ​ដល់​ប្រទេស​កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​វៀតណាម។ 

សព្វ​ថ្ងៃ ក្រុមហ៊ុន Alibaba បាន​បើក​សាខា​ធំ​មួយ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​រួចហើយ ប៉ុ​ន្តែ រដ្ឋមន្ត្រី​ឧស្សាហកម្ម​ថៃ អះអាងថា ការិយាល័យ​ Alibaba នៅ​ម៉ាឡេស៊ី នឹង​ផ្ដោត​លើ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​ម៉ាឡេស៊ី និង​ចិន។ 

ប៉ុន្តែ ទោះ​យ៉ាងណា នេះ​ជា​ការអះអាងរបស់​ប្រទេស​ថៃ ដោយ​មិន​ទាន់មាន​ការ​បញ្ជាក់​ជាផ្លូវការ​ណា​មួយ​អំពី​ការសម្រេច​ថា វិនិយោគនៅ​ប្រទេស​ថៃ ឬ​យ៉ាងណា ពីសំណាក់​ក្រុមហ៊ុន Alibaba Group នៅឡើយ៕




អត្ថបទបន្ទាប់


មក​ទល់​ពេល​នេះ មិន​មាន​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ណាមួយ​បិទ​ទ្វារ ឬ​ច្របាច់​បញ្ចូល​គ្នា​នៅ​ឡើយ​ទេ

ព័ត៌មាន
គោលនយោបាយ​កំណត់​ពិដាន​អត្រា​ការ​ប្រាក់​កម្ចី​មិន​ឲ្យ​លើស​ពី​១៨​ភាគ​រយ​ក្នុង​មួយ​ឆ្នាំ​ ដែល​នឹង​ត្រូវ​ចាប់​ផ្តើម​អនុវត្ត​នៅ​ដើម​ខែ​មេស…

ផ្សារ​ទំនើប​​ធំ​បំផុត​មួយ​ទៀត​របស់​ថៃ ​នឹង​មក​វាយ​លុក​ទីផ្សារទំនិញ​ប្រើ​ប្រាស់​នៅ​​កម្ពុជា

ព័ត៌មាន
មហា​សេដ្ឋី​លេខ​មួយ​នៅ​ប្រទេស​ថៃ បាន​សហការ​វិនិយោគ​រួម​គ្នា​ជាមួយ​នឹង​មហា​សេដ្ឋី​លំដាប់​កំពូល​មួយ​រូប​នៅ​កម្ពុជា គ្រោង​សាង​សង់​ផ្សារ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ