ប្រទេសជប៉ុន

ប្រទេសជប៉ុនពិចារណាការនាំចេញសព្វាវុធទៅឱ្យប្រទេសមួយចំនួន ដែលត្រូវបានគេឈ្លានពាន


ប្រទេសជប៉ុនកំពុងតែពិចារណាលើការនាំចេញសព្វាវុធទៅកាន់ប្រទេសមួយចំនួន ដែលកំពុងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានពីបរទេសដូចជាប្រទេសអ៊ុយក្រែនជាដើម ជាទង្វើមួយដែលគេរំពឹងថា នឹងជួយបង្កើនភាពជឿជាក់របស់ទីក្រុងតូក្យូនៅក្នុងឆាកសន្តិសុខពិភពលោកឡើងវិញ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន ។
ជប៉ុនពិចារណាការនាំចេញសព្វាវុធទៅឱ្យប្រទេសមួយចំនួន ដែលត្រូវបានគេឈ្លានពាន រូបភាព Nikkei Asia
ដោយ

មកទល់ពេលនេះប្រទេស​ជប៉ុនបាន​បញ្ជូន​តែ​អាវ​ក្រោះ​​ការពារគ្រាប់កាំភ្លើង​ ​និង​ឧបករណ៍មិន​មែន​ជា​អាវុធ​​​​ទៅកាន់អ៊ុយក្រែន​តែ​ប៉ុណ្ណោះ ហើយ​នៅក្រោមច្បាប់បច្ចុប្បន្ននេះ​ ទីក្រុងតូក្យូ​អាចបញ្ជូន​តែយន្តហោះចម្បាំង ​រថពាសដែក ​និង​មីស៊ីលទៅកាន់ប្រទេស​មួយ​ចំនួន​ដែល​រួម​គ្នាអភិវឌ្ឍ ​និងផលិតសម្ភារៈ​យោធា​​តែ​ប៉ុណ្ណោះ។​

រដ្ឋាភិបាល និងគណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាច​នៅ​ប្រទេស​ជប៉ុន​បាន​បង្ហាញ​នូវ​គំនិតនៃការពង្រីក​ចំនួនប្រទេស ​ដែល​មានសិទ្ធិសម្រាប់ការនាំចេញអាវុ​ធ​ ហើយ​នៅក្រោមការផ្លាស់ប្តូរនេះ​ ប្រទេស​ដែលបាន​រង​ការ​វាយប្រហារ​ដោយកងកម្លាំង​ឈ្លានពាន​នឹងមាន​លក្ខណៈ​គ្រប់​គ្រាន់​​​ក្នុង​ការ​​ទទួល​បាន​សព្វា​វុធទាំង​នេះ​​។

យុទ្ធសាស្ត្រសន្តិសុខជាតិ​​ដែលត្រូវបានកែប្រែ​ឡើង​វិញ​កាល​ពី​ខែធ្នូ​ឆ្នាំ​មុន​នេះ ​​បាននិយាយថា​ គោលការណ៍​នៃការនាំចេញ​គ្រឿងសម្ភាសៈការពារជាតិ​នេះ ​​នឹង​ត្រូវយកមកពិចារណាសម្រាប់ធ្វើ​ការ​កែប្រែ​ឡើង​វិញ​។

នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ ហ្វូមីអូ ​គីស៊ីដា (Fumio Kishida)​ កាលពីសប្តាហ៍មុន​បានអំពាវនាវ​​ឱ្យ​​សមាជិក​សភា​​ធ្វើវិសោធនកម្ម​ច្បាប់​នាំចេញ​អាវុធ ​ដោយ​លោក​បាន​អះ​អាង​ថា​ ការពង្រីក​ការ​នាំចេញផ្នែក​​យោធា​​«​នឹង​ក្លាយជាឧបករណ៍គោល​នយោបាយ​ដ៏សំខាន់​​មួយ​​សម្រាប់​ការ​ផ្តល់​​ជំនួយ​ដល់ប្រទេសណា​ ដែល​បាន​​​រង​​ការឈ្លានពាន ដោយ​​រំលោភបំពាន​​លើ​ច្បាប់​អន្តរជាតិ​។

ការជំរុញឱ្យធ្វើវិសោធនកម្មច្បាប់នេះ​បាន​កើតឡើងនៅពេលប្រទេសជប៉ុន​កំពុង​​ត្រៀមខ្លួន​​ធ្វើជា​ម្ចាស់ផ្ទះ​​ទទួល​ក្រុម​​មេដឹកនាំ​​ជី​៧​​​នៅក្នុងទីក្រុង​ហ៊ីរ៉ូស៊ីម៉ា​នៅក្នុង​ខែឧសភា​ ជា​កិច្ច​ប្រជុំ​កំពូល​មួយ​​ដែល​នឹងផ្តល់​ឱកាស​សម្រាប់ទីក្រុងតូក្យូ​ក្នុង​ការដំឡើង​​សាច់ដុំ​ការទូតរបស់ខ្លួន​ និង​ធ្វើ​ការ​ប្រកាស​ថា​ ប្រទេសជី​៧​​ទាំងអស់​នឹងបន្តគាំទ្រ​ទីក្រុង​កៀវ​របស់​ប្រទេស​អ៊ុយ​ក្រែន​។

ក្រោយ​ពី​ចាប់ផ្តើមជា​មួយ​អាវុធធុនស្រាល​ហើយ​ បណ្តា​ប្រទេស​បស្ចិម​លោក​​បានចាប់​ផ្តើម​បញ្ជូន​រថក្រោះធុនធ្ងន់​ទៅ​ឱ្យ​កងកម្លាំង​របស់​អ៊ុយក្រែន​​ខណៈដែល​ពួកគេ​បន្តការវាយ​ដណ្តើម​​មក​វិញ​នូវ​​ទឹកដី​ដែល​បាន​ធ្លាក់​ក្នុង​​ដៃ​របស់​​​ទាហាន​រុស្ស៊ី​។​​ ការសម្រេចចិត្តបញ្ជូនសព្វាវុធដ៏មាន​កម្លាំង​ខ្លាំង​ទៅកាន់ទីក្រុងកៀវ​កាន់​តែ​ច្រើន​ឡើង​​នេះ​​បានបង្ហាញពីបំណងចង់បង្កើត​រណសិរ្សរួបរួម​មួយ​ប្រឆាំងនឹង​រុស្ស៊ី​ដោយ​ជម្នះ​ការភ័យខ្លាច​បង្ក​ឡើងដោយ​​ទីក្រុងម៉ូស្គូ​នៅតាម​​ប្រទេស​ជាច្រើន​​​។

ទោះ​ជា​យ៉ាង​ណា ច្បាប់​សន្តិភាព​និយម​របស់​ជប៉ុន​​បាន​ហាម​ជប៉ុន​​មិន​ឲ្យ​បញ្ជូន​អាវុធ​ទៅ​ឱ្យ​​អ៊ុយក្រែន​នោះ​ទេ​ដែល​បាន​បង្កើន​ក្ដី​​បារម្ភ​ថា ទីក្រុង​តូក្យូ​កំពុង​​ស្ថិត​ក្នុង​ស្ថានភាព​មិនសូវ​​ល្អ​​ក្នុង​ការ​ដឹកនាំ​ការ​ពិភាក្សា​ការទូត​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​​ ហើយ​សូម​បញ្ជាក់​ថា លោក Kishida គឺជាមេដឹកនាំ​ក្រុម​ជី៧​​តែម្នាក់​គត់ដែលមិនទាន់​បាន​ទៅបំពេញទស្សនកិច្ចនៅ​ប្រទេស​អ៊ុយក្រែន។

លោក Kishida បានព្រមានជា​រឿយៗ​ថា «តំបន់​អាស៊ីបូព៌ាអាចក្លាយ​​ជា​អ៊ុយក្រែនទី​២​»​​។ ការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីក៏ដូចជាកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយ​ប្រទេស​មហា​​អំណាច​បស្ចិម​លោក​នៅលើ​ផ្នែក​​យោធា​​​ត្រូវបានគេចាត់​ទុក​ថាជាការរារាំងដ៏​មានប្រសិទ្ធភាពប្រឆាំងនឹងប្រទេសចិនដែលកំពុងបង្កើនសម្ពាធលើតៃវ៉ាន់៕




អត្ថបទបន្ទាប់


រុស្ស៊ីអាចនឹងរឹតត្បិតការនាំចេញលោហធាតុមួយចំនួន ដើម្បីសងសឹកទណ្ឌកម្មពីលោកខាងលិច

ព័ត៌មាន
រុស្ស៊ីបានដាក់ការរឹតបន្តឹងលើការនាំចេញឧស្ម័នធម្មជាតិ ហើយបានប្រកាសថា ខ្លួននឹងក៏នឹងកាត់បន្ថយបរិមាណនាំចេញប្រេងទៅកាន់អឺរ៉ុបជាបណ្តោះអាសន្នក្ន…

ធនាគារ អេស៊ីលីដាចាប់ដៃគូជាមួយហាង 7-Eleven ផ្ដល់សេវាទូទាត់តាមរយៈប្រព័ន្ធឌីជីថលអេស៊ីលីដា KHQR

ព័ត៌មាន
ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជខ្មែរដ៏ធំជាងគេមួយនៅកម្ពុជា បានចាប់ដៃគូជាមួយហាង 7-Eleven ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ