ជប៉ុន-អាស៊ាន

ជប៉ុនបង្ហាញគំនិតផ្តួចផ្តើមការវិនិយោគលើដំណើរការផលិតកម្មនៅក្នុងតំបន់អាស៊ាន


ប្រទេសជប៉ុន បានបង្ហាញគំនិតផ្តួចផ្តើមទាក់ទងនឹងការវិនិយោគនៅក្នុងតំបន់អាស៊ាន ដែលផ្តោតលើដំណើរការផលិតកម្ម ដូចជា ខ្សែចង្វាក់ផ្គត់ផ្គង់ ការតភ្ជាប់ ការច្នៃប្រឌិតឌីជីថល និងធនធានមនុស្សជាដើម។ គំនិតផ្ដួចផ្ដើមនេះ ត្រូវបានបង្ហាញឡើងដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ក្នុងសន្និសីទមួយដែលធ្វើឡើងក្នុងទីក្រុងហ្សាកាតាកាលពីនៅដើមសប្ដាហ៍នេះ។តើមូលហេតុអ្វីបានជាជប៉ុនផ្តួចផ្តើមការវិនិយោគដំណើរការផលិតកម្មទាំងលើកនេះ។
ទង់ជាតិជប៉ុន-អាស៊ាន

ទាក់ទង​នឹង​ការ​វិនិយោគ​ក្នុង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ជប៉ុន​បាន​និយាយ​ថា ការ​ពង្រឹងសមត្ថភាព​របស់​អាស៊ាន ជា​មជ្ឈមណ្ឌល​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ខ្សែ​ច្រ​វ៉ា​ក់​ផ្គត់ផ្គង់​ពិភពលោក និង​ការ​បង្កើន​ភាព​ទាក់ទាញ​របស់​អាស៊ាន គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ដោយ​ឈរ​លើ​ទស្សនៈវិស័យ​នៃ​ភាព​ធន់​របស់​សេដ្ឋកិច្ច​ជប៉ុន​។

ប្រទេស​ជប៉ុន​បាន​ចំណាយ​ប្រហែល ៣០០ លាន​ដុល្លារ​អា​មេ​រិ​ក​ដល់​ការ​គាំទ្រ​ការ​វិនិយោគទុន​របស់​ក្រុមហ៊ុន​ចំនួន ៩២ នៅ​អាស៊ាន ហើយ​ក៏​នឹង​គ្រោង​បន្ត​ការ​គាំទ្រ​បន្ថែម​នៅ​ឆ្នាំ​២០២២​នេះ​ផង​ដែរ​។

លោក​បាន​គូសបញ្ជាក់​បន្ថែម​ថា ការ​វិនិយោគ​ក្នុង​ការ​គ្រប់គ្រង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ឌី​ជី​ថ​ល​ក៏​នឹង​ត្រូវ​បាន​លើកកម្ពស់​ផង​ដែរ ដោយ​ជំហាន​ដំបូង​ជប៉ុន​នឹង​ផ្តល់​ជំនួយ​ដែល​មាន​តម្លៃ​ប្រហែល ៩ លាន​ដុល្លារ​ក្នុង​ការ​វិនិយោគ​នេះ​។ ដូច្នេះ ទឹកប្រាក់​ប្រហែល ៩ លាន​ដុល្លារ​នេះ នឹង​ត្រូវ​បាន​ផ្តល់​ជូន​ដើម្បី​លើកកម្ពស់​ភាព​ជា​ដៃគូ​រវាង​ធុរកិច្ច​ជប៉ុន​-​អាស៊ាន​។

លើស​ពី​នេះ​ទៀត ជប៉ុន​ក៏​នឹង​បន្ត​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្នែក​រឹង រួម​ជាមួយនឹង​កា​រត​ភ្ជាប់​ផ្នែក​ទន់​នៅ​អាស៊ាន ដែល​វា​នឹង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ឌី​ជី​ថ​ល​សម្រាប់​នីតិវិធី​ពាណិជ្ជកម្ម​ផង​ដែរ​។ 

សម្រាប់​ការ​វិនិយោគ​នៅ​ក្នុង​ដំណាក់​បន្ទាប់​នៅ​អាស៊ាន ត្រូវ​បាន​គេ​ជឿ​ថា នឹង​ផ្ដោត​ខ្លាំង​ទៅ​លើ​ឧស្សាហកម្ម​ថ្មី និង​ការ​ច្នៃប្រឌិត​ន​វា​នវ​ត្ដន៍ ឌី​ជី​ថ​ល ដែល​ទាក់ទង​នឹង​ការ​កសាង​សង្គម​ប្រកបដោយ​ចីរភាព​។

ទន្ទឹម​នេះ រដ្ឋមន្ត្រី​ជប៉ុន​បានឱ្យ​ដឹង​ថា ការ​វិនិយោគ​លើ​ធនធានមនុស្ស​នា​ពេល​អនាគត​ក៏​នឹង​ត្រូវ​បាន​ជំរុញ​ផង​ដែរ​។ ដោយ​ក្នុង​រយៈពេល ៥ ឆ្នាំ​ខាង​មុខ ប្រទេស​ជប៉ុន​សង្ឃឹមថានឹង​ពង្រីក​ការ​គាំទ្រ​ដើម្បី​ផ្តល់​ឱកាស​ដល់​អ្នកជំនាញ​អាស៊ី​ដែល​មាន​ជំនាញ​ខ្ពស់​ចំនួន ៥​ម៉ឺន​នាក់ ដើម្បី​ស្វែងរក​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​ជប៉ុន​នៅ​អាស៊ី​ក៏​ដូច​ជា​នៅ​ប្រទេស​ជប៉ុន​ផង​ដែរ​។

សូម​ជម្រាប​ថា នៅ​២​ឆ្នាំ​ចុង​ក្រោយ​នេះ រាជរដ្ឋាភិបាល​ជប៉ុន បាន​ផ្ដល់​ថវិកា​ប្រហែល ៨ លាន​ដុល្លារ ដល់​គម្រោង​ថ្មី​ចំនួន ៤០ ដើម្បី​គាំទ្រ​សម្ព័ន្ធភាព​របស់​ក្រុមហ៊ុន​ជប៉ុន និង​ក្រុមហ៊ុន​អាស៊ាន​ដែល​ផ្តល់​ដំណោះស្រាយ​ចំពោះ​បញ្ហា​សង្គម​ក្នុង​តំបន់​៕

អត្ថបទ​ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនថានឹងគ្មានការបិទខ្ទប់ក្រុងប៉េកាំងព្រោះអូមីក្រុងទេ និងធានាមិនឲ្យប៉ះពាល់ដល់កីឡាអូឡាំពិក

ព័ត៌មាន
បើទោះបីជាចិនកំពុងមានក្តីបារម្ភពីកំណើនកូវីដ១៩នៅក្នុងប្រទេស ពិសេសវត្តមានកូវីដ១៩អូមីក្រុងនៅក្នុងសហគមន៍យ៉ាងណាក្តី ក៏ចិនគ្មានផែនការបិទខ្ទប់…

ចិននឹងសង់ផ្ទះជួលតម្លៃទាបឲ្យបានដល់ចំនួន ៦,៥លានខ្នងផ្ទះបន្ថែមទៀតនៅរយៈពេល៥ឆ្នាំ

ព័ត៌មាន
មន្ត្រីទីក្រុងប៉េកាំងបានឱ្យដឹងថា ប្រទេសចិននឹងផ្គត់ផ្គង់លំនៅដ្ឋានជួលថ្មីៗដែលមានតម្លៃទាបឲ្យបានដល់ ៦លាន ៥សែនខ្នងផ្ទះបន្ថែមទៀត សម្រាប់នៅក្នុងទីក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ