ប្រទេសជប៉ុន

ជប៉ុនត្រូវការ៥៤ពាន់លានដុល្លារក្នុងការផលិតបន្ទះឈីបបច្ចេកវិទ្យាថ្មីមួយប្រភេទ ដើម្បីប្រជែងជាមួយបច្ចេកវិទ្យាចិន


ប្រធានក្រុមហ៊ុនផលិតបន្ទះឈីប Rapidus ដែលជាក្រុមហ៊ុនគាំទ្រការផលិតដោយរដ្ឋរបស់ប្រទេសជប៉ុន លោក Tetsuro Higashi បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃ ទី២ខែមករាថា ក្រុមហ៊ុនត្រូវការទឹកប្រាក់ប្រមាណ ៥៤ ពាន់លានដុល្លារ ពីរដ្ឋាភិបាលជប៉ុនដើម្បីចំណាយសម្រាប់រោងចក្រនិងទិញឧបករណ៍ក្នុងការចាប់ផ្តើមផលិតបន្ទះឈីបកម្រិតខ្ពស់មួយប្រភេទនៅក្នុងអំឡុងឆ្នាំ២០២៧។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
ជប៉ុនត្រូវការ ៥៤ ពាន់លានដុល្លារ ដើម្បីស្ដារឧស្សាហកម្មផលិតកម្មបន្ទះឈីបឡើងវិញ!

លោក Higashi ប្រធានក្រុមហ៊ុន Rapidus ជឿថា ផែនការផលិតបន្ទះឈីបថ្មីរបស់ជប៉ុននេះ អាចជាឱកាសដ៏ល្អបំផុតចុងក្រោយរបស់ប្រទេសជប៉ុនក្នុងការស្តារឧស្សាហកម្មផលិតបន្ទះឈីបរបស់ខ្លួនឡើងវិញ។ ស្របពេលនេះដែរ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានទុកការប្រកួតប្រជែងឧស្សាហកម្មមួយឡែកសិន ដើម្បីប្រឈមមុខនឹងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយជាមួយប្រទេសចិន។ លោក Higashi បាននិយាយថា កាលពីមុន សហរដ្ឋអាមេរិកធ្លាប់តែជាអ្នកដែលរារាំងដល់កំណើនឧស្សាហកម្មបន្ទះឈីបរបស់ប្រទេសជប៉ុន ប៉ុន្តែឥឡូវនេះ ជប៉ុនបែរជាទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក។

លោក Higashi បានបន្ថែមទៀតថា សាជីវកម្មចំនួនប្រាំបីដែលមានភាគហ៊ុនតូចៗនៅក្នុងក្រុមហ៊ុនរបស់លោក ដូចជាក្រុមហ៊ុន Toyota Motor Corp និង Sony Group Corp ជាដើម គឺសុទ្ធតែជាអតិថិជនគោលដៅនាពេលអនាគតសម្រាប់ការផលិតថ្មីនេះ។

ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកកំពុងមានការព្រួយបារម្ភថា ការប៉ះទង្គិចជាមួយប្រទេសចិននឹងបណ្តាលឱ្យមានការខ្វះខាតឧបករណ៍ក្នុងការផលិត ដែលអាចគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចទៀតផង។

ក្តីបារម្ភនេះបានកើនឡើងនៅពេលដែលប្រទេសចិនបានបន្ថែមសម្ពាធទៅលើ មជ្ឈមណ្ឌលផ្គត់ផ្គង់បន្ទះឈីបសកលរបស់តៃវ៉ាន់ បន្ទាប់ពីចិនខឹងសម្បារចំពោះដំណើរទស្សនកិច្ចរបស់ អ្នកនយោបាយអាមេរិកទៅកាន់តំបន់ដីកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ៕

អត្ថបទ ៖ សារៀម លក្ខិណា




អត្ថបទបន្ទាប់


ប្រធានអាស៊ានទទូចឱ្យសមាជិករួបរួមគ្នារកដំណោះស្រាយសន្តិភាពសម្រាប់មីយ៉ាន់ម៉ា បញ្ចៀសការបែងចែកជំហរ

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសអាស៊ានបានបិទបញ្ចប់កិច្ចប្រជុំរយៈពេល២ថ្ងៃជាលើកដំបូងរបស់ខ្លួនហើយ កាលពីចុងសប្តាហ៍មុន។ ក្នុងនោះ ឥណ្ឌូនេស៊ីដែលជាប្រធាន បាន…

អាស៊ានជឿជាក់ថា សមិទ្ធភាពការងាររបស់ប្រធានអាស៊ានឆ្នាំនេះនឹងជួយឲ្យតំបន់មានសន្តិភាព និងស្ថិរភាព

ព័ត៌មាន
រដ្ឋមន្រ្តីការបរទេសអាស៊ាន បានបង្ហាញការគាំទ្រ និងជឿជាក់យ៉ាងមុតមាំថា សមិទ្ធភាពការងាររបស់ឥណ្ឌូនេស៊ី ដែលជាប្រធានអាស៊ានឆ្នាំ២០២៣នេះ នឹងជួយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ