ប្រទេសជប៉ុន

២០២២ ជប៉ុនគ្រោងបង្កើនការចំណាយដល់ជាង ៩០០ពាន់លានដុល្លារ ជាកម្រិតខ្ពស់បំផុតនៅ១០ឆ្នាំចុងក្រោយនេះ


ប្រទេសជប៉ុនគ្រោងនឹងស្នើឡើងនូវកញ្ចប់ថវិកាចំនួន ១០៧ទ្រីលានយ៉េន ឬស្មើនឹងប្រមាណ ៩៤៤ពាន់លានដុល្លារអាមេរិក សម្រាប់ឆ្នាំសារពើពន្ធ២០២២ ដើម្បីយកទៅប្រើប្រាស់ ឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ១៩ និងបង្កើនតម្លៃរបបសន្តិសុខសង្គមបន្ថែមទៀត ដែលប្រការនេះបានជំរុញឱ្យចំនួនចាយវាយសរុប នឹងកើនឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល១០ឆ្នាំចុងក្រោយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
ជប៉ុនបន្ថែមខ្ទង់ចំណាយសម្រាប់ឆ្នាំ២០២២
ដោយ

គម្រោង​កញ្ចប់​ថវិកា​ចំណាយ​ខាងលើ​នឹង​ត្រូវ ប​ញ្ចូ​ន​ទៅ​រដ្ឋសភា​ជប៉ុន នៅ​ខែ មក​រា​ខាង​មុខ ក្រោយ​ការ​អនុម័ត​ដោយ​គណៈរដ្ឋមន្ត្រី​នៅ​ចុងខែ​ធ្នូ​នេះ​។

ក្នុង​ចំណោម​ខ្ទង់ចំណាយ​ទាំងអស់ ការ​ចំណាយ​ទាក់ទង​នឹង​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ មាន​ចំណែក​ធំ​បំផុត ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ចំនួន ៥​ទ្រី​លាន​យ៉េន ឬ​ស្មើនឹង​ជាង ៤៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ ប៉ុន្តែ​ការ​ចំណាយ​ផ្នែក​យុទ្ធសាស្ត្រ លើ​វិស័យ​ផ្សេង​ៗ​នឹង​មាន​កម្រិត​ទាប ដែល​បង្ហាញ​ថា រដ្ឋាភិបាល​ក្រុង​តូ​ក្យូ មិន​អាច​កំណត់​ផ្លូវ​ឆ្ពោះទៅ​រក​កំណើន​ប្រកបដោយ​ចីរភាព​នៅឡើយ​ទេ ក្រៅ​តែ​ពី​ការ​ព្យាយាម​ដោះស្រាយ​វិបត្តិ​កូ​វី​ដ​១៩​ឲ្យ​រួច​សិន​។ មែនទែន​ទៅ ប្រទេស​ជប៉ុន​បាន​អនុម័ត ច្រើន​លើក​ច្រើន​សារ​មក​ហើយ​នូវ​ថវិកា​ជំរុញ​សេដ្ឋកិច្ច​បន្ថែម ចាប់តាំងពី​ការ​ចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ ដើម្បី​គាំទ្រ​ដល់​សេដ្ឋកិច្ច​។

វា​មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ ដែល​ក្រុង​តូ​ក្យូ​ត្រូវ ចាយវាយ​ថវិកា​ដ៏​ច្រើន​ក្នុង​ឆ្នាំ​២០២២​បែប​នេះ ព្រោះ​កន្លង​មក ពិសេស​ក្នុង​ឆ្នាំ​២០២១ គ្រា​ដែល​កញ្ចប់​ថវិកា​ចាយវាយ​មាន​តិច​ជាង​នេះ ក្រសួង​ហិរញ្ញវត្ថុ​ជប៉ុន​បាន​ប្រើប្រាស់​ថវិកា​បន្ថែម​រហូត​មក ដើម្បី​ដោះស្រាយ​ការ​ចំណាយ​បណ្តោះអាសន្ន​លើ​ការ​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​កូ​វី​ដ​១៩ និង​វិធានការ​ជំរុញ​សេដ្ឋកិច្ច​។

ក្រៅ​តែ​ពី​ចំណាយ​ទាក់ទង​នឹង​កូ​វី​ដ​១៩ ដែល​ធ្វើ​ឲ្យ​គម្រោង​ចាយវាយ​កើនឡើង ចំនួន​ប្រជាជន​ដែល​មាន​វ័យ​ចំណាស់​ច្រើន​នៅ​ប្រទេស​ជប៉ុន ក៏​នឹង​ជំរុញ​ការ​ចំណាយ​លើ​ថ្លៃ​របប​សន្តិសុខ​សង្គម​ឲ្យ​កើនឡើង​ផង​ដែរ​។ រាជរដ្ឋាភិបាល​ជប៉ុន​គ្រោង​នឹង​បង្កើន​ថវិកា​សម្រាប់​របប​សន្តិសុខ​សង្គម​ដល់ ៦៦០​ពាន់​លាន​យ៉េន​ឬ​ស្មើនឹង​ជិត ៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ពេល​ដែល​ឆ្នាំ​២០២១ ខ្ទង់ចំណាយ​មាន​ត្រឹម ៤៨០​ពាន់​លាន​យេ​ន​ឬ​ស្មើនឹង​ជាង ៤​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។

ដោយឡែក ថវិកា​ការពារ​ជាតិ​នឹង​កើនឡើង​ដល់កំណត់​ត្រា​ថ្មី​ផង​ដែរ ក្នុង​ចំនួន​ជិត​៦​ទ្រី​លាន​យេ​ន ឬ​ជាង​៥២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ កំណើន​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ព្រួយបារម្ភ​ផ្នែក​សន្តិសុខ​លើ​កូរ៉េ​ខាងជើង និង​ការ​ឈាន​ទៅ​មុខ​យ៉ាង​ឆាប់រហ័ស​របស់​យោធា​ចិន​។

សូម​ជម្រាប​ថា ជាមួយនឹង​ខ្ទង់ចំណាយ​ដ៏​ច្រើន​សម្បើម​បែប​នេះ គណៈរដ្ឋមន្ត្រី​ជប៉ុន​បាន​ព្យាករណ៍​ថា សេដ្ឋកិច្ច​នឹង​កើនឡើង ៣,៧% នៅ​ឆ្នាំ​សារពើពន្ធ​២០២១ ហើយ​កំណើន​នឹង​នៅ​តែ​បន្ត ក្នុង​អត្រា ២,២%​ក្នុង​ឆ្នាំ​សារពើពន្ធ ២០២២៕




អត្ថបទបន្ទាប់


ឧស្សាហកម្មផលិតដែក និងវិស័យពាក់ព័ន្ធនៅចិន រងឥទ្ធិពលអាក្រក់ពីបញ្ហាអចលនទ្រព្យកំពុងកើនឡើង

ព័ត៌មាន
បញ្ហាបំណុលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយរបស់ចិន ពេលនេះបានសាយភាយឥទ្ធិពលមិនល្អ ដល់ឧស្សាហកម្មដែក ដែលជាសរសៃឈាមដ៏សំខាន់នៃវិស័យឧស្ស…

រោងចក្រកាត់ដេរវៀតណាម បដិសេធការបញ្ជាទិញពីបរទេស ចំពេលកង្វះកម្លាំងពលកម្ម និងថ្លៃដឹកឡើងខ្ពស់

ព័ត៌មាន
ក្រោយរោងចក្របានបើកដំណើរការឡើងវិញក្នុងរយៈពេល ២ ខែ បន្ទាប់ពីមានការបិទខ្ទប់ គេសង្កេតឃើញថា ក្រុមហ៊ុនវាយនភណ្ឌ កាត់ដេរនៅភាគខាងត្បូងប្រទេសវៀត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ