វិនិយោគិន

ជប៉ុន និងរុស្ស៊ីប្ដេជ្ញាជួយជំរុញវិនិយោគិនខ្លួន ឲ្យមកបោះទុនវិនិយោគបន្ថែមនៅកម្ពុជា


ប្រទេសជប៉ុន និងរុស្សី សុទ្ធតែបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ អប់រំ សុខាភិបាល ឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន ជាដើម។ ទន្ទឹមនឹងការរួមចំណែកជួយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាកន្លងមក ប្រទេសទាំងពីរ ក៏បានប្ដេជ្ញា និងសន្យាជួយកៀគរវិនិយោគិនខ្លួនឲ្យចូលមកវិនិយោគបន្ថែម សំដៅជួយពង្រឹង និងពង្រីកការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។
1
ដោយ

នៅក្នុងឱកាសជួបសម្ដែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចំាកម្ពុជា បានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការជំរុញឱកាសវិនិយោគបន្ថែមនៅកម្ពុជាសំដៅជួយពង្រីកការធ្វើពាណិជ្ជកម្ម និងវិនិយោគរបស់ប្រទេសទាំងពីរឱ្យតែល្អប្រសើរបន្ថែមទៀត។ ថ្នាក់ដឹកនាំរូបនេះបានបន្តថា រុស្ស៊ីមានផែនការពង្រីកការវិនិយោគបន្ថែមលើវិស័យដែលមានស្រាប់ដូចជាផ្នែកឧស្សាហកម្មរថយន្ត និងគ្រឿងចក្រ, គ្រឿងយន្តកសិកម្ម, បរិក្ខារសុខាភិបាល និងបច្ចេកវិទ្យាព័ត៌មានជាដើម។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគោលបំណងពង្រីកការវិនិយោគរបស់រុស្ស៊ី និងបានអរគុណដល់ភាគីរុស្សីផងដែរ ចំពោះការជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា លើការស្តារកសាងប្រទេសឡើងវិញនាពេលកន្លងមក ជាពិសេសនៅក្នុងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-រុស្ស៊ីតែម្ដង។ ជារួមកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ក៏បានផ្តោតផងដែរ លើការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ និងអប់រំ ក៏ដូចជាបញ្ហាផ្សេងៗមួយចំនួនទៀតដែលជាផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។

ដោយឡែកនៅថ្ងៃដដែលនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានជួបពិភាក្សាជាមួយនាយកក្រុមហ៊ុន មីនីបៀ លើបញ្ហាផ្សេងៗ និងវឌ្ឍនភាពរបស់ក្រុមហ៊ុនមីនីបៀនៅកម្ពុជាផងដែរ​។ នៅក្នុងជំនួបនោះ លោក យ៉ូស៊ីហ៊ីសា បានបង្ហាញពីភាពរីកចម្រើន និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រែក្លាយជាក្រុមហ៊ុនបៃតង និងអព្យាក្រឹត្យកាបូនតាមរយៈការកាត់បន្ថយការបំភាយឧស្ម័នកាបូនិច ក្នុងខ្សែច្រវាក់ផលិតកម្មទាំងមូល ជំរុញការលក់ផលិតផលបៃតង និងផលិតផលផ្សេងៗទៀត ដែល​សន្សំសំចៃថាមពល។ ជាមួយគ្នានេះលោកក៏បានបង្ហាញពីផែនការក្នុងបង្កើតរោងចក្រផលិតថាមពលដើរដោយពន្លឺព្រះអាទិត្យ និងការបង្កើតរោងចក្រថ្មីបន្ថែមនៅកម្ពុជាផងដែរ។

ជាមួយគ្នានេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះជោគជ័យនៃការវិនិយោគរបស់ក្រុមហ៊ុន មីនីបៀ នៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះក្រុមនេះក្នុងការចូលរួមចំណែកជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា តាមរយៈការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារសម្រាប់ប្រជាជន ក៏ដូចជាការបង្កើតនូវគំរូស្តង់ដាល្អនៃលក្ខខណ្ឌការងារសម្រាប់កម្មករ-និយោជិត។

សូមបញ្ជាក់ថា ក្រុមហ៊ុន មីនីបៀ បានចាប់ផ្តើមបោះទុនវិនិយោគដំបូងនៅកម្ពុជា ក្នុងទំហំទឹកប្រាក់ត្រឹម ២៣លានដុល្លារប៉ុណ្ណោះ រហូតបច្ចុប្បន្នបានកើនដល់៦០០លានដុល្លារ ហើយការសម្រេចចិត្តពង្រីកការវិនិយោគបន្ថែមនេះបានសបញ្ជាក់ឱ្យឃើញថា ក្រុមហ៊ុនមានទំនុកចិត្តចំពោះស្ថិរភាព និងស្ថានភាពវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញានឹងបន្តជួយគាំទ្រដល់ការវិនិយោគរបស់ក្រុមហ៊ុននេះ ដ្បិតថា ភាពជោគជ័យរបស់ក្រុមហ៊ុន មីនីបៀ ក៏ជាជោគជ័យរបស់កម្ពុជាដូចគ្នា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រូបិយប័ណ្ណឥណ្ឌូនេស៊ីធ្លាក់ថ្លៃខ្លាំងបង្ខំឱ្យរដ្ឋាភិបាលដាក់ចេញផែនការបន្ទាន់ដើម្បីស្ដារសេដ្ឋកិច្ច

ព័ត៌មាន
សារព័ត៌មានធំៗបានរាយការណ៍ថា ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសប្រជាធិបតេយ្យលំដាប់ទី៣ និងមានប្រជាពលរដ្ឋច្រើនជាងគេលំដាប់ទី៤នៅលើពិភពលោក បានប្រក…

ព្រលានយន្តហោះសៀមរាបថ្មីផ្តល់ការងារជាង៤០០កន្លែង និងទទួលបានអ្នកដំណើរជាង២ពាន់នាក់ក្នុង១ថ្ងៃ

ព័ត៌មាន
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានផ្តល់ការងារជូនបុគ្គលិក និងកម្មករជាតិ និងអន្តរជាតិជាង៤រយកន្លែង ដែលភាគច្រើនជាពលរដ្ឋខ្មែរមានរហូតដល់ជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ