ប្រទេសជប៉ុន - ប្រទេសថៃ

ជប៉ុន ឈរកំពូលតាងជាអ្នកវិនិយោគបរទេសធំជាងគេនៅប្រទេសថៃឆ្នាំ២០២២


ប្រទេសថៃ នៅឆ្នាំ២០២២ ដែលទើបបិទបញ្ចប់ទៅថ្មីៗនេះ ស្រូបទាញបានការវិនិយោគពីបរទេសដល់ទៅប្រមាណ ៤ពាន់លានដុល្លារអាមេរិក កើនឡើង៥៦% ធៀបនឹងឆ្នាំ២០២១ ដែលធ្លាប់មានត្រឹមតែប្រមាណជាង ២ពាន់៥រយលានដុល្លារប៉ុណ្ណោះ។ ក្នុងនោះ ប្រទេសជប៉ុន បានឈរនៅលើកំពូលតារាងទុនវិនិយោគបរទេសរបស់ថៃ ដោយមានតម្លៃវិនិយោគទុនសរុបជាង ១ពាន់១រយលានដុល្លារអាមេរិក និងតាមពីក្រោយដោយប្រទេសចិន និងទីក្រុងហុងកុង។ នេះបើតាម របាយការណ៍ពីក្រសួងពាណិជ្ជកម្មរបស់ថៃ។
ជប៉ុនក្លាយជាអ្នកវិនិយោគធំជាងគេនៅប្រទេសថៃក្នុងឆ្នាំ២០២២

វិនិយោគិនជប៉ុន នៅឆ្នាំ២០២២ បានបោះទុនវិនិយោគ ក៏ដូចជាពង្រីកការវិនិយោគធ្វើអាជីវកម្មនៅក្នុងប្រទេសថៃច្រើនជាងគេបំផុត ដែលមានតម្លៃទុនវិនិយោគជាង ១ពាន់១រយលានដុល្លារ ខណៈដែលប្រទេសចិនឈរលំដាប់ទី២ ដែលមានទុនវិនិយោគជាង៧១២លានដុល្លារ និងទីក្រុងហុងកុង ឈរលំដាប់ទី៣មានទុនវិនិយោគជាង ៥៥៧លានដុល្លារ។

ត្រូវបានស្រង់សម្ដីដោយកាសែតបាងកកប៉ុស្ដិ៍ អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Sinit Lerkrai បាននិយាយថា គណកម្មាធិការពាណិជ្ជកម្មអន្តរជាតិ បានផ្ដល់ការអនុញ្ញាតក្រោមច្បាប់ពាណិជ្ជកម្មបរទេស សម្រាប់គម្រោងវិនិយោគ ៥៨៣គម្រោងកាលពីឆ្នាំ២០២២ ដែលមានការកើនឡើង២%។

ការវិនិយោគពីបរទេសនៅក្នុងប្រទេសថៃ កាលពីឆ្នាំមុន ក៏បានផ្ដល់ការងារដល់កម្មករក្នុងស្រុកប្រមាណ ជាង៥ពាន់នាក់ផងដែរ ប៉ុន្ដែ ចំនួននេះ មានការថយចុះ៤% បើធៀបនឹងឆ្នាំ២០២២។ ក្នុងនោះ ក្រុមហ៊ុនជប៉ុនក៏បានផ្ដល់ការងារដល់កម្មករក្នុងស្រុកច្រើនជាងគេបើធៀបនឹងក្រុមហ៊ុនបរទេសផ្សេងទៀត។

នៅឆ្នាំ២០២២ ប្រទេសថៃ បានទាក់ទាញបានវិនិយោគិនជនជាតិជប៉ុនជាង១៥០នាក់ ដែលមានប្រហែល ២៦% នៃវិនិយោគបរទេសសរុបនៅក្នុងប្រទេសនេះ និងត្រូវបានតាមពីក្រោយដោយវិនិយោគមកពីសិង្ហបុរីចំនួន៩៨នាក់ ដែលមានចំណែក ១៧% និងវិនិយោគមកពីសហរដ្ឋអាមេរិកមានចំនួន៧១នាក់ មានចំណែក១២% នៃចំនួនវិនិយោគិនបរទេសរុប។

ដោយឡែក សម្រាប់វិនិយោគិនជនជាតិចិននៅក្នុងប្រទេសថៃវិញ មានត្រឹមតែ៣១នាក់ប៉ុណ្ណោះ ឬស្មើនឹងចំណែក៥% នៃវិនិយោគបរទេសសរុប ប៉ុន្ដែ បើមើលទៅលើតម្លៃទុនវិនិយោគវិញ គឺចិនមានច្រើនជាងគេលំដាប់ទី២បន្ទាប់ពីវិនិយោគិនជប៉ុន។ ជាមួយគ្នានេះ វិនិយោគិនហុងកុង មានចំនួន៤០នាក់ ដែលមានចំណែកប្រហែល៧% នៃវិនិយោគិនបរទេសសរុបក្នុងប្រទេសថៃ។

សំណើវិនិយោគភាគច្រើន ដែលត្រូវបានអនុម័តនៅឆ្នាំ២០២២ គឺសុទ្ធតែធ្វើឡើងស្របទៅនឹងគោលដៅនៃការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ និងគោលដៅឧស្សាហកម្មរបស់រដ្ឋាភិបាលថៃ។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២២ វិនិយោគិនបរទេសដែលថៃស្រូបទាញបានប្រមាណ ១២០នាក់នោះ គឺមានប្រមាណ២០% នៃវិនិយោគសរុប ដែលបានវិនិយោគនៅក្នុងប្រទេសថៃ ហើយការវិនិយោគដែលហូរចូលមកតាមគម្រោងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត ដែលមានបំណងប្រែក្លាយទៅជាមជ្ឈមណ្ឌលឧស្សាហកម្មកម្រិតខ្ពស់នោះ គឺមានចំណែកដល់ទៅ ៤១% នៃការវិនិយោគសរុបរបស់ថៃ៕




អត្ថបទបន្ទាប់


រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងស្នើច្បាប់កំណត់ម៉ោងការងារមួយសប្ដាហ៍ធ្វើការ៦៩ម៉ោង

ព័ត៌មាន
រដ្ឋបាលរបស់ប្រធានាធិបតីកូរ៉េខាងត្បូងក្រោមការដឹកនាំរបស់លោក យ៉ូន ស៊ុកយូលមានគម្រោងបន្ថែមម៉ោងធ្វើការរបស់បុគ្គលិកក្នុងប្រទេសរបស់ខ្លួនចំនួន១៧…

ក្រុមហ៊ុនវៀតណាម VinFast គ្រោងលក់បញ្ចុះតម្លៃរថយន្តដើម្បីប្រកួតជាមួយរថយន្ត Tesla នៅទីផ្សារអាមេរិក

ព័ត៌មាន
ក្រុមហ៊ុនរថយន្តវៀតណាម VinFast បានប្រកាសឱ្យដឹងកាលពីពេលថ្មីៗនេះថា ខ្លួននឹងចាប់ផ្តើមធ្វើកម្មវិធីប្រូម៉ូសិនលក់បញ្ចុះតម្លៃរថយន្តនៅលើទឹកដីអាមេរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ