វិស័យថាមពល

ជប៉ុននឹងផ្ដល់ប្រាក់ឧបត្ថម្ភធនដល់ក្រុមហ៊ុន ដែលប្រើប្រាស់ថាមពលកកើតឡើងវិញ និងថាមពលនុយក្លេអ៊ែ


ប្រទេសជប៉ុន នឹងផ្តល់ការឧបត្ថម្ភធនសម្រាប់ការវិនិយោគលើបច្ចេកវិទ្យាទំនើបកម្រិតខ្ពស់របស់បណ្ដាក្រុមហ៊ុន ដែលប្រើប្រាស់ថាមពលកកើតឡើងវិញ ឬថាមពលនុយក្លេអ៊ែ ក្នុងគោលបំណងលើកកម្ពស់ឧស្សាហកម្ម ខណៈដែលប្រទេសមួយនេះកំពុងប្រឹងប្រែងកាត់បន្ថយការបំភាយឧស្ម័នកាបូនិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia។
វិស័យថាមពល
ដោយ

ដើម្បីលើកកម្ពស់ឧស្សាហកម្ម និងកាត់បន្ថយការបំភាយឧស្ម័នកាបូនិកចូលទៅក្នុងបរិយាកាស ប្រទេសជប៉ុន កំពុងពិចារណាផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការវិនិយោគលើបច្ចេកវិទ្យាទំនើប ដោយក្រុមហ៊ុនដែលប្រើប្រាស់ថាមពលកកើតឡើងវិញ ឬថាមពលនុយក្លេអ៊ែ។ ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន នឹងចាប់ផ្តើមទទួលពាក្យស្នើសុំ និងផ្ដល់ការទូទាត់ប្រាក់ឧបត្ថម្ភធនដល់បណ្ដាក្រុមហ៊ុន ដែលប្រើប្រាស់ថាមពលកកើតឡើងវិញ និងថាមពលនុយក្លេអ៊ែនៅដើមឆ្នាំ២០២៦។

ក្រសួងខាងលើនេះនឹងពិនិត្យមើលផែនការអគ្គិសនី ដែលកំណត់កម្រិតនៃការបំភាយកាបូននិកក្នុងកម្រិតសូន្យ ប៉ុន្តែបណ្ដាក្រុមហ៊ុនដែលចុះកិច្ចសន្យាដោយផ្ទាល់ជាមួយក្រុមហ៊ុនថាមពល ដើម្បីទិញថាមពលកកើតឡើងវិញសម្រាប់រយៈពេលវែង នឹងទទួលបានការកំណត់កម្រិតនៃការបំភាយឧស្ម័នកាបូនិកខ្ពស់ជាងនេះ។ ការវិនិយោគដែលរួមចំណែកដល់ការកាត់បន្ថយការបំភាយឧស្ម័នកាបូនិក ឬសន្តិសុខសេដ្ឋកិច្ច នឹងទទួលបានការអនុគ្រោះ រួមទាំងរោងចក្រថ្មីៗ ដែលធ្វើអាជីវកម្មទាក់ទងនឹងឧបករណ៍ផលិតបន្ទះឈីប មនុស្សយន្ត ឬបច្ចេកវិទ្យាជីវសាស្ត្រផងដែរ។

រោងចក្រនានាដែលនៅជិតរោងចក្រផលិតអគ្គិសនីដើរដោយថាមពលខ្យល់ ពន្លឺព្រះអាទិត្យ ឬនុយក្លេអ៊ែ​ នឹងទទួលបានការអនុគ្រោះជាពិសេស។ ទោះជាយ៉ាងណារហូតមកទល់ពេលនេះមិនទាន់មានព័ត៌មានលម្អិតជាក់លាក់ រួមទាំងទំហំសរុបនៃឧបត្ថម្ភធន ឬការជួយគាំទ្រផ្នែកឧបត្ថម្ភនៅឡើយទេ៕

ដោយ៖ តែម សុខុម




អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ី សាងសង់រោងចក្រសូឡាបណ្ដែតទឹកកម្លាំង៩២មេហ្គាវ៉ាត់ ដើម្បីជំរុញកំណើនថាមពលកកើតឡើងវិញ

ក្រុមហ៊ុនអគ្គិសនីគ្រប់គ្រងដោយរដ្ឋឥណ្ឌូនេស៊ី PLN បានទម្លាយឲ្យដឹងថា ខ្លួនបានចាប់ផ្ដើមសាងសង់រោងចក្រអគ្គិសនីដើរដោយថាមពលសូឡាបណ្ដែតទឹកកម្លាំងរហូ…

ទ្រព្យសម្បត្តិរបស់ពលរដ្ឋអាម៉េរិក ដែលមានលុយលើសពី២លានដុល្លារកើនឡើង៥ទ្រីលានដុល្លារនៅត្រីមាសទី២ឆ្នាំនេះ

ទិន្នន័យរបស់ធនាគារកណ្ដាលអាម៉េរិក បានបង្ហាញថា ពលរដ្ឋអាម៉េរិក ដែលមានទ្រព្យសម្បត្តិលើសពី២លានដុល្លារបានបន្ថែមលុយរហូតដល់៥ទ្រីលានដុល្លារក្នុងទ្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ