ក្រុមហ៊ុនដែកថែប US Steel

អឺរ៉ុបគាំទ្រការទិញយកក្រុមហ៊ុនដែកថែបអាម៉េរិក US Steel ពីសំណាក់ក្រុមហ៊ុនជប៉ុន Nippon Steelពក្នុងតម្លៃជិត១៥ពាន់លានដុល្លារ


គណៈកម្មការអឺរ៉ុប កាលពីថ្ងៃទី៦ ខែឧសភា បានអនុម័តគាំទ្រចំពោះការទិញយកក្រុមហ៊ុនផលិតដែកថែបអាម៉េរិក US Steel ពីសំណាក់ក្រុមហ៊ុនផលិតដែកថែបជប៉ុន Nippon Steel ក្នុងតម្លៃជិត១៥ពាន់លានដុល្លារអាម៉េរិក ដោយនិយាយថា កិច្ចព្រមព្រៀងនេះមិនបង្កការព្រួយបារម្ភពីការប្រកួតប្រជែងនោះឡើយ ទោះជាវាប្រឈមនឹងការប្រឆាំងជំទាស់ផ្នែកនយោបាយនៅក្នុងសហរដ្ឋអាម៉េរិកយ៉ាងណាក្ដី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ក្រុមហ៊ុនដែកថែប US Steel
ដោយ

ជាលទ្ធផលក្រោយធ្លាយដំណឹងគណៈកម្មការអឺរ៉ុបអនុម័តលើកិច្ចព្រមព្រៀងទិញលក់នេះ ភាគហ៊ុនរបស់ក្រុមហ៊ុនដែកថែបអាម៉េរិក US Steel ដែលមានវ័យចំណាស់១២២ឆ្នាំ បានហក់ឡើងប្រមាណ២%។ គួររំលឹកថា ការទិញយកក្រុមហ៊ុនដែកថែបអាម៉េរិក US Steel ពីសំណាក់ក្រុមហ៊ុនដែកថែបជប៉ុន Nippon Steel ត្រូវបានជំទាស់ដោយប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន ដែលចង់ឱ្យក្រុមហ៊ុន US Steel នៅតែជាកម្មសិទ្ធិក្នុងស្រុក។

សមាជិកសភាអាម៉េរិកមួយចំនួន ក៏បានចេញមុខប្រឆាំងនឹងកិច្ចព្រមព្រៀងនេះដែរ ដោយពួកគេបានលើកឡើងពីកង្វល់ផ្នែកសន្តិសុខជាតិ។ ប៉ុន្តែភាគច្រើនលើសលប់នៃភាគទុនិករបស់ក្រុមហ៊ុន US Steel បានបោះឆ្នោតគាំទ្រកិច្ចព្រមព្រៀងទិញលក់នេះ កាលពីខែមេសា កន្លងទៅថ្មីៗនេះ។

កាលពីសប្តាហ៍មុន ក្រុមហ៊ុន US Steel បាននិយាយថា ក្រសួងយុត្តិធម៌អាម៉េរិក បានស្វែងរកព័ត៌មានលម្អិតបន្ថែមទាក់ទិននឹងការទិញយក និងគម្រោងប្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុន US Steel និងក្រុមហ៊ុន Nippon Steel នេះជាផ្នែកមួយនៃវិធានការទប់ស្កាត់សិទ្ធិផ្ដាច់មុខ។ ការទិញយកក្រុមហ៊ុនដែកថែបអាម៉េរិក US Steel នឹងជួយឱ្យក្រុមហ៊ុនជប៉ុន Nippon Steel ដែលបច្ចុប្បន្នជាក្រុមហ៊ុនផលិតដែកថែបធំបំផុតទី៤ របស់ពិភពលោកមានសមត្ថភាពផលិតដែកថែបបានរហូតដល់ទៅ១០០លានតោនក្នុងមួយឆ្នាំនៅទូទាំងពិភពលោក៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើអ្នកជំនាញមានការយល់ឃើញបែបណាចំពោះការគ្មានវត្តមានរបស់កម្ពុជា ក្នុងគោលដៅទេសចរណ៍កំពូលទាំង១០សម្រាប់ភ្ញៀវទេសចរចិន?

ព័ត៌មាន
ថៃ និងវៀតណាម ដែលជាប្រទេសភូមិរបងជាមួយកម្ពុជា ស្ថិតក្នុងចំណោមគោលដៅទេសចរណ៍ដ៏ទាក់ទាញទាំង១០សម្រាប់ភ្ញៀវទេសចរចិន នៅក្នុងអំឡុងពេលថ្ងៃឈប់សម្រ…

តើប្រព័ន្ធបញ្ជរតែមួយជាតិមានសារសំខាន់យ៉ាងណាក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា?

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកការដាក់ឱ្យអនុវត្តជាផ្លូវការនូវប្រព័ន្ធបញ្ជរតែមួយជាតិ គឺជាសមិទ្ធផលថ្មីមួយទៀត សម្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ