សមាជិកសភាជប៉ុនសម្លឹងមើលការហាមប្រាមកម្មវិធី TikTok ប្រសិនបើប្រើប្រាស់វាមិនត្រឹមត្រូវ

សមាជិកសភាជប៉ុនសម្លឹងមើលការហាមប្រាមកម្មវិធី TikTok ប្រសិនបើប្រើប្រាស់វាមិនត្រឹមត្រូវ


ក្រុមសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យសេរីរបស់ជប៉ុន ដែលកំពុងកាន់អំណាចបច្ចុប្បន្ន កាលពីថ្ងៃចន្ទ ទី ២៧ មីនា គ្រោងនឹងចងក្រងសំណើមួយនៅខែក្រោយ ដោយជំរុញឱ្យរដ្ឋាភិបាលទីក្រុងតូក្យូហាមប្រាមការប្រើបណ្តាញសង្គម TikTok លើការប្រើសម្រាប់យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត។
សមាជិកសភាជប៉ុនសម្លឹងមើលការហាមប្រាមកម្មវិធី TikTok ប្រសិនបើប្រើប្រាស់វាមិនត្រឹមត្រូវ
ដោយ

ការបង្ហាញពីគោលបំណងរបស់ជប៉ុនក្នុងការរឹតត្បិតកម្មវិធី TikTok របស់ចិននេះ ធ្វើឡើងនៅចំពេលដែលអាមេរិក និងសម្ព័ន្ធមិត្តជាច្រើនទៀត បាននិងកំពុងនាំគ្នាដាក់សម្ពាធលើការប្រើប្រាស់កម្មវិធី TikTok កាន់តែខ្លាំង ពិសេសគឺអាមេរិកកំពុងជំរុញឲ្យមានការហាមលែងឲ្យប្រើប្រាស់តែម្ដង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។

កាលពីដើមខែនេះសមាជិកសភាអាមេរិកជាច្រើននាក់បាននិងកំពុងអំពាវនាវឱ្យរដ្ឋបាលលោក ចូ បៃដិន ហាមឃាត់កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយម ដែលគ្រប់គ្រងដោយប្រទេសចិនគឺ TikTok នេះ ដោយចោទប្រកាន់ថា កម្មវិធីនេះអាចវាត្រូវបានប្រើប្រាស់សម្រាប់ការប្រមូលទិន្នន័យ ការត្រួតពិនិត្យខ្លឹមសាររស៊ើបៗ និងបង្កគ្រោះថ្នាក់ដល់សុខភាពផ្លូវចិត្តរបស់កុមារអាមេរិកដែលប្រើប្រាស់វា។

លោក Norihiro Nakayama សមាជិកសភាជប៉ុន បានប្រាប់រ៉យទ័រក្នុងបទសម្ភាសន៍មួយថា «ប្រសិនបើវាត្រូវបានផ្ទៀងផ្ទាត់ថា កម្មវិធីមួយត្រូវបានប្រើប្រាស់ដោយចេតនាដោយភាគីណាមួយនៃប្រទេសមួយសម្រាប់ប្រតិបត្តិការរបស់ពួកគេជាមួយនឹងអំពើមិនល្អ នោះវាមិនត្រូវបានបញ្ឈប់សេវាកម្មភ្លាមៗតែម្ដង។ លោកបានបន្ថែមថា ប្រទេសជប៉ុនត្រូវធ្វើឱ្យប្រាកដថា បើសិនជាមានការបញ្ឈប់ណាមួយមែននោះ វាមានន័យថាអ្នកប្រើប្រាស់ TikTok ជាង ១៧ លាននាក់នៅប្រទេសជប៉ុននឹងបាត់បង់សិទ្ធិចូលប្រើប្រាស់វា។

លោក ណាកាយ៉ាម៉ា គឺជាសមាជិកជាន់ខ្ពស់នៃក្រុមសមាជិកសភាបក្សកាន់អំណាចដែលកំពុងស្វែងរកមធ្យោបាយ ដើម្បីបង្កើនសន្តិសុខសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន។ លោកបានលើកឡើងទៀតថា «ក្រុមរបស់លោកនឹងចងក្រងសំណើរទៅកាន់សភានៅខែក្រោយ ដោយបន្ថែមថា សំណើនេះនឹងមិនផ្តោតលើវេទិកាណាមួយឡើយ»។

មែនទែនទៅ រដ្ឋាភិបាល និងស្ថាប័នប្រទេសលោកខាងលិចមួយចំនួនបានហាមឃាត់ TikTok ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមទាំងសភាចក្រភពអង់គ្លេស ហូឡង់ និងបែលហ្ស៊ិក និងសភានូវែលសេឡង់ជាដើម ហើយជាមួយគ្នានេះគេមើលឃើញថា និន្នាការនេះនឹងមានជាបន្តបន្ទាប់ទៀតនៅពេលខាងមុខ។ បច្ចុប្បន្ន TikTok កំពុងប្រឈមនឹងការបិទលែងឲ្យប្រើប្រាស់នៅសហរដ្ឋអាមេរិកផងដែរ ខណៈដែលសមាជិកសភាអាមេរិកកំពុងព្យាយាមបន្ដនិតីវិធីច្បាប់ក្នុងការបិទកម្មវិធីនេះ ទោះបីជាមានការបកស្រាយ និងផ្ដល់ការប្តេជ្ញាចិត្តពីនាយកប្រតិបត្តិក្រុមហ៊ុននេះ ក្នុងការធានាថាមិនពាក់ព័ន្ធនឹងរដ្ឋអំណាចចិត្តយ៉ាងណាក្ដី៕




អត្ថបទបន្ទាប់


ចិនបានចំណាយប្រាក់អស់២៤០ពាន់លានដុល្លារហើយ ដើម្បីគាំទ្រ និងធានាដល់ប្រទេសដែលស្ថិតក្នុងគម្រោង «ខ្សែក្រវាត់ និងផ្លូវ»

ព័ត៌មាន
ប្រទេសចិនបានចំណាយប្រាក់ចំនួន ២៤០ ពាន់លានដុល្លារ ដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ២២ នៅចន្លោះឆ្នាំ ២០០៨ ដល់ ២០២១។ ក្នុងនោះ គេសង្កេ…

កត្តាអ្វីខ្លះជំរុញឲ្យឧស្សាហកម្មអង្ករវៀតណាមមានភាពអំណោយផលខ្ពស់នៅឆ្នាំ២០២៣?

ព័ត៌មាន
វៀតណាមដែលកំពុងតែកាន់កាប់តួនាទីនាំចេញអង្ករប្រដំប្រសងជាមួយនឹងថៃនោះ នៅក្នុង ឆ្នាំ២០២៣ នេះ ត្រូវបានគេរំពឹងថា នឹងកាន់តែមានតួនាទីសកម្មថែម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ