KFC នៅម៉ាឡេស៊ី

KFC នៅម៉ាឡេស៊ី ប្រកាសបិទហាងជាបណ្ដោះអាសន្ន ដោយសារបញ្ហាសេដ្ឋកិច្ច តែអ្នកខ្លះសង្ស័យថា ពាក់ព័ន្ធនឹងយុទ្ធនាការពហិការប្រឆាំងអ៊ីស្រាអែល


ហាងអាហារដ៏ល្បីល្បាញ KFC នៅម៉ាឡេស៊ី បានប្រកាសបិទទ្វារជាបណ្តោះអាសន្ន ក្រោមហេតុផលស្ថានភាពសេដ្ឋកិច្ចលំបាក តែអ្នកខ្លះសង្ស័យថា ការបិទនេះអាចបណ្តាលមកពីការធ្វើពហិការមិនទិញផលិតផលរបស់ហាងនេះពីជនជាតិម៉ាឡេស៊ី ដើម្បីប្រឆាំងនឹងអ៊ីស្រាអែល ដែលកំពុងវាយប្រហារលើប៉ាឡេស្ទីន ខណៈដែលគេដឹងថា ម៉ាឡេស៊ីគាំទ្រប៉ាឡេស្ទីន។
KFC នៅម៉ាឡេស៊ី
ដោយ

ម៉ាឡេស៊ី ដែលជាប្រទេសកាន់សាសនាឥស្លាមភាគច្រើន ដែលត្រូវបានគេដឹងថា ជាប្រទេសដែលមាននិន្នាការគាំទ្រប៉ាឡេស្ទីនដ៏រឹងមាំ បានប្រកាសបិទហាង KFC ដែលជាយីហោផលិតកម្មអាហារលឿនរបស់បស្ចិមប្រទេស ដែលជាគោលដៅធ្វើយុទ្ធនាការពហិការ ដើម្បីប្រឆាំងនឹងការលុកលុយរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។ ពាក់ព័ន្ធការបិទហាងនេះ ក្រុមហ៊ុន QSR Brands ដែលប្រតិបត្តិការសិទ្ធិអាជីវកម្មផ្តាច់មុខ KFC និង Pizza Hut ក្នុងប្រទេសម៉ាឡេស៊ី បាននិយាយថា ខ្លួនបានបិទហាង KFC ជាបណ្តោះអាសន្ន ដោយសារតែស្ថានភាពសេដ្ឋកិច្ចប៉ុណ្ណោះ។

ក្រុមហ៊ុនបានលើកឡើងថា ការបិទនេះ គឺដោយសារតែថ្លៃដើមអាជីវកម្មនៅពេលបច្ចុប្បន្នកើនឡើង ប៉ុន្តែមិននិយាយអ្វីពាក់ព័ន្ធនឹងយុទ្ធនាការដែលគេសង្ស័យនោះឡើយ។ ក្រោយការប្រកាសបិទ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសម៉ាឡេស៊ី បានរាយការណ៍ថា ហាង KFC ជាង១០០ កន្លែង បានបិទជាបណ្ដោះ​អាសន្ន ហើយបុគ្គលិកដែលបម្រើការនៅហាងដែលបានបិទទ្វារ ត្រូវបានក្រុមហ៊ុនផ្លាស់ប្តូរឲ្យទៅបម្រើការងារផ្សេងៗនៅក្នុងហាងនានានៅក្នុងក្រុមហ៊ុន។

KFC ត្រូវបានគេដឹងថា ជាខ្សែច្រវាក់ផលិតកម្មអាហារលឿនផ្តោតសំខាន់នៅលើផលិតកម្មសាច់មាន់របស់អាម៉េរិក។ ហាងនេះត្រូវបានគេដឹងថា មានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក ហើយឈរនៅលំដាប់ទី២ បន្ទាប់ពី McDonald។ KFC មានទីតាំងសរុបជាង៣ម៉ឺនកន្លែង នៅក្នុងប្រទេស១៥០នៅជុំវិញពិភពលោក៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសធំៗនៅអឺរ៉ុបមួយចំនួនកំពុងឈឺក្បាលវិលមុខជាមួយបំណុល ដែលកំពុងហក់ឡើងខ្ពស់

ព័ត៌មាន
រដ្ឋាភិបាលនៃប្រទេសដែលជំពាក់បំណុលសាធារណៈធំៗបំផុតនៅអឺរ៉ុបមួយចំនួនកំពុងតែឈឺក្បាលវិលមុខ ក្រោយការចង់ដោះស្រាយបញ្ហាបំណុលរបស់ពួកគេកំពុងប្រឈ…

ថៃ ជាប់ឈ្មោះអាក្រក់ក្នុងចំណោមកំពូលប្រទេសទាំង៣នៅអាស៊ី-ប៉ាស៊ីហ្វិក ដែលមានអំពើឆបោក

ព័ត៌មាន
របាយការណ៍ស្ទាបស្ទង់មួយរបស់ក្រុមហ៊ុនយក្សអាម៉េរិក Google បង្ហាញថា ប្រទេសថៃ ដែលជាប់ភូមិផងរបងជាមួយកម្ពុជា និងដែលមានប្រជាជនប្រមាណណ៧២លាននាក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ