អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនលំដាប់ពិភពលោកមានយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីជំរុញលើកកម្ពស់វប្បធម៌នៃការធ្វើឱ្យប្រសើរឡើង ឥតឈប់ឈរនៅក្នុងប្រតិបត្តិការរបស់ខ្លួន?


ការកសាងនូវវប្បធម៌នៃការធ្វើឱ្យប្រសើរឡើងឥតឈប់ឈរនៅគ្រប់ផ្នែកនៃខ្សែច្រវាក់ផលិតកម្ម គឺជាកត្តាស្នូលដ៏សំខាន់សម្រាប់ក្រុមហ៊ុនធំៗលំដាប់ពិភពលោក ត្រូវប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន សម្រាប់ភាពជោគជ័យរយៈពេលវែង។
តើក្រុមហ៊ុនលំដាប់ពិភពលោកមានយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីជំរុញលើកកម្ពស់វប្បធម៌នៃការធ្វើឱ្យប្រសើរឡើង ឥតឈប់ឈរនៅក្នុងប្រតិបត្តិការរបស់ខ្លួន?
ដោយ
អំពី Khmer Beverages

លោក Nicolas Miesch នាយកគ្រប់គ្រង​ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ប៉ាស៊ីហ្វិក និងជាអ្នកជំនាញប្រឹក្សា​អន្តរជាតិ​នៃក្រុមហ៊ុន EFESO Management Consultants លាតត្រដាងនូវយុទ្ធសាស្ត្រខ្លឹមៗមួយចំនួន ដែល​ក្រុមហ៊ុនធំៗ​លំដាប់​ពិភពលោក​តែងតែ​ប្រើប្រាស់​ ដើម្បី​បណ្ដុះនូវវប្បធម៌​​នៃការធ្វើឱ្យប្រសើរឡើង​ឥតឈប់ឈរ​ ក៏ដូចជា​ប្រតិបត្តិការល្អឥតខ្ចោះ នៅក្នុង​ខ្សែច្រវាក់​​ផលិតកម្ម​របស់ខ្លួន។

អ្នកជំនាញរូបនេះ បានគូសបញ្ជាក់ថា ក្រុមហ៊ុនដែលមានបំណងចាប់យកការអនុវត្តប្រតិបត្តិការ​ដ៏ល្អឥតខ្ចោះ គឺចាំបាច់​ត្រូវមានការ​​អនុវត្តនូវកិច្ចការជាច្រើន ដើម្បីឈានទៅសម្រេចបាន​នូវ​ភាពប្រសើរឡើងប្រកបដោយចីរភាព។ ​​ទី១ គឺការក្រសោបយកផ្នែកបច្ចេកវិទ្យាទំនើប ស្របតាមស្ដង់ដារពិភពលោក។ ពិភពលោកមានការប្រែប្រួល​យ៉ាងឆាប់រហ័សដូច្នេះ ក្រុមហ៊ុនដែលចង់បានខ្សែច្រវាក់ផលិតកម្មលំដាប់ពិភពលោក ត្រូវ​ស្វះស្វែងប្រើប្រាស់​បច្ចេកវិទ្យាថ្មីៗចុងក្រោយ សម្រាប់ការងារប្រតិបត្តិការ និងផលិតកម្មរបស់ខ្លួន។​​ ទី២ គឺការគ្រប់គ្រង ត្រូវធានាឲ្យបានថា ការទំនាក់ទំនងការងារតាំងពីថ្នាក់កំពូលរហូតមកថ្នាក់ក្រោម គឺមានភាពរលូន និងច្បាស់លាស់។

ជុំវិញការរីកចម្រើន​ក្រុមហ៊ុន​ប្រកបដោយចីរភាព ត្រូវបានអ្នកជំនាញអះអាងថា គឺមានការរួមចំណែក​យ៉ាងសំខាន់​ពី​ការអនុវត្ត​ការគ្រប់គ្រងខ្សែច្រវាក់ផលិតកម្ម​លំដាប់ពិភពលោក,​ ការគ្រប់គ្រងលើបរិស្ថាន សង្គម និងការគិតគូរ​ផ្នែកសេដ្ឋកិច្ច ដើម្បី​បង្កើនប្រសិទ្ធភាពផលិតកម្ម និងកាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​ឱ្យមាន​នៅក្នុង​កម្រិត​តិចតួចបំផុត។

បច្ចុប្បន្ន ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈធំ​ជាងគេមួយ​នៅកម្ពុជា បាននិងកំពុងអនុវត្ត​បានយ៉ាងខ្ទាប់ខ្ជួននូវការគ្រប់គ្រងខ្សែ​ច្រវាក់ផលិតកម្មលំដាប់ពិភពលោក​ ដោយទទួលបាន​ការប្រឹក្សា និងវាយតម្លៃ​ដោយផ្ទាល់ពីអ្នកជំនាញ​របស់​ក្រុមហ៊ុន​លំដាប់ពិភពលោក EFESO Management Consultants ។

បើតាម​ លោក Nicolas Miesch ចាប់តាំងពីការចាប់ផ្ដើមដំបូង រហូតដល់ការពង្រីករោងចក្រ​ក្នុងដំណាក់កាលទី៤នេះ ក្រុមហ៊ុន EFESO បានជួយគាំទ្រដល់ក្រុមហ៊ុន ខ្មែរ ប៊ើវើរីជីស ក្នុងការអនុវត្ត​ការគ្រប់គ្រងខ្សែច្រវាក់ផលិតកម្មលំដាប់ ពិភពលោក។ លោកបន្ថែមថា ក្រុមហ៊ុន​ប្រឹក្សា និងវាយតម្លៃរបស់បារាំងមួយនេះ បានជួយពង្រឹងសមត្ថភាព​ដល់បុគ្គលិកគ្រប់ផ្នែកទាំងអស់ ដើម្បីសម្រេចឲ្យបាននូវគុណភាព​កម្រិតស្ដង់ដារពិភពលោក ធ្វើការកែលម្អឲ្យកាន់តែប្រសើរឡើង, បង្កើនគុណភាពផ្នែកភស្ដុភារកម្ម និងបង្កើនសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារជាដើម។

EFESO Management Consultants គឺជាក្រុមហ៊ុនបារាំង ដែលមានបទពិសោធន៍ជាង ៤ទសវត្សរ៍មកហើយ លើការងារគ្រប់គ្រងប្រឹក្សា​យោបល់ផ្នែកប្រតិបត្តិការ យុទ្ធសាស្ត្រ និងការអនុវត្ត​ការងារឱ្យកាន់តែមានភាពប្រសើរឡើង។ យ៉ាងណាមិញ នៅកម្ពុជា បច្ចុប្បន្ន មានតែក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មួយប៉ុណ្ណោះ ដែលបាន​យកសេវាកម្មពីក្រុមហ៊ុនអន្តរជាតិមួយនេះ សម្រាប់ផ្ដល់ការប្រឹក្សាយោបល់ ទាក់ទងនឹងការគ្រប់គ្រងខ្សែច្រវាក់ផលិតកម្ម​លំដាប់ពិភពលោក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនអាកាសចរណ៍ឡាវ នឹងហោះហើរត្រង់ទៅមកវៀងចន្ទន៍-ភ្នំពេញនៅខែមីនា ខាងមុខ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា នៅក្នុងអំឡុងខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ នឹងមានក្រុមហ៊ុនអាកាសចរណ៍ឡា…

លោក ត្រាំ និយាយថា អាម៉េរិកត្រូវតែបង្កើនពន្ធគយលើចិន ឱ្យបានប្រហែលជាង៦០%

ព័ត៌មាន
មិនទាន់ទាំងបានជាប់ឆ្នោតផង បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ ដែលជាអតីតប្រធានាធិបតីអាម៉េរិកបានបង្ហាញជំហរប្រឆាំងន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ