រោងចក្រស្វាយចន្ទី CSNC

តើមានកត្តាអ្វីធ្វើឱ្យរាំងស្ទះដល់ការដាក់ឱ្យដំណើរការរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីធំបំផុតនៅកម្ពុជា CSNC?


រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីដ៏ធំបំផុតនៅកម្ពុជា របស់ក្រុមហ៊ុនសិង្ហបុរី CSNC ដែលគ្រោងដាក់ឱ្យដំណើរជាផ្លូវការនៅពាក់កណ្តាលឆ្នាំនេះ ត្រូវបានពន្យារពេល ដោយមិនមានការកំណត់វេលាជាក់លាក់នៃការដាក់ឱ្យដំណើរការ។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃសមាគមស្វាយចន្ទីកម្ពុជា នៅពេលរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីដ៏ធំនេះដាក់ឱ្យដំណើរការនឹងមានសម្ថតភាពអាចស្រូបទាញផលិតផលគ្រាប់ស្វាយចន្ទីនៅក្នុងស្រុកបានរាប់ម៉ឺនតោនក្នុង១ឆ្នាំៗ។ តើមានកត្តារាំងស្ទះអ្វីធ្វើឱ្យរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី CSNC ត្រូវពន្យារពេលដាក់ឱ្យដំណើរការ?
រោងចក្រស្វាយចន្ទី CSNC
ដោយ

លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីដ៏ធំបំផុតនៅកម្ពុជា របស់ក្រុមហ៊ុនសិង្ហបុរី CSNC ដែលកន្លងមកគ្រោងដាក់ឱ្យដំណើរការនៅអំឡុងខែឧសភា ឬខែមិថុនា ឆ្នាំ២០២៥នេះ បានសាងសង់រួចរាល់ស្ទើរទាំងស្រុងហើយ គិតមកទល់ពេលនេះ ប៉ុន្តែរោងចក្រនេះនៅពុំទាន់អាចដាក់ដំណើរការបាននៅឡើយទេ។ ការយឺតយ៉ាវនៃការដាក់ឱ្យដំណើរការនេះ ត្រូវបានអ្នកជំនាញរូបនេះអះអាងថា គឺដោយសារមានការប្រែប្រួលមួយចំនួនទៅលើការនាំចូលម៉ាស៊ីនកែច្នៃគ្រាប់ស្វាយចន្ទី ដោយបច្ចុប្បន្នស្ថិតក្នុងដំណាក់កាលរង់ចាំការសម្របសម្រួលពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅលើការផ្តល់វិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ (QIP) ដ្បិតថា កាលណាក្រុមហ៊ុនទទួលបានវិញ្ញាបនបត្រនេះ គឺពន្ធនៃការនាំចូលម៉ាស៊ីនកែច្នៃ គឺជាបន្ទុករបស់រដ្ឋ ហើយនៅពេលនាំចេញគ្រាប់ស្វាយចន្ទីទៅទីផ្សារអរន្តរជាតិ ទៀតសោត ក៏ទទួលបានការអនុគ្រោះពន្ធមួយចំនួនផងដែរ។

​តែយ៉ាងណាមកទល់ពេលនេះ លោក ស៊ុយ កុកធាន នៅមិនទាន់អាចកំណត់ពីពេលវេលាជាក់លាក់ក្នុងការបើកដំណើរការជាផ្លូវការរបស់រោងចក្រ CSNC នេះនៅឡើយទេ។ ប៉ុន្តែលោកជឿជាក់ថា នៅពេលរោងចក្រនេះដាក់ឱ្យដំណើរការ វានឹងផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សេដ្ឋកិច្ចកម្ពុជា តាមរយៈការស្រូបទាញវត្ថុធាតុដើមនៅក្នុងស្រុក និងផ្តល់ឱកាសការងារដល់ពលរដ្ឋជាច្រើនរយនាក់ ព្រោះក្រៅពីកែច្នៃគ្រាប់ស្វាយចន្ទី រោងចក្រនេះនឹងកែច្នៃសំបុកត្រចៀកកាំ និងទុរេនសម្រាប់នាំចេញផងដែរ។​

​គួរជម្រាបថា រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុនសិង្ហបុរី CSNC ទំហំជាង១ម៉ឺន២ពាន់ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតក្នុងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបានអភិវឌ្ឍន៍លើផ្ទៃដីជាង៦០ហិកតា ជាមួយទុនវិនិយោគក្នុងជំហានដំបូងចំនួន១២លានដុល្លារ។ រោងចក្រនេះ ត្រូវបានវិនិយោគរួមគ្នារវាងក្រុមហ៊ុនសិង្ហបុរី CSNC ជាមួយភាគហ៊ុនិកកម្ពុជា និងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅជាមធ្យមបានរហូតដល់១ម៉ឺន២ពាន់តោនក្នុង១ឆ្នាំនេះ៕




អត្ថបទបន្ទាប់


ស្របពេលដំឡូងមីកំពុងជួបបញ្ហាទីផ្សារ តើអ្នកដាំដំឡូងមីគួរងាកទៅដាំដំណាំផ្សេងជំនួសវិញ ឬយ៉ាងណា?

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗបានលើកទឹកចិត្តឱ្យកសិករដាំដំឡូងមីគួរងាកទៅដាំដំណាំផ្សេង ដែលមានសក្តានុពលទ…

តើទីផ្សារទិញលក់ខុនដូនៅកម្ពុជា មានស្ថានភាពយ៉ាងណានៅប៉ុន្មានខែកន្លងមកនេះ?

ទីផ្សារខុនដូបានរងផលប៉ះពាល់យ៉ាងដំណំពីវិបត្តិសកលនានា រាប់ចាប់តាំងវិបត្តិកូវីដ-១៩ រហូតដល់វិបត្តិសង្គ្រាម និងជម្លោះពាណិជ្ជកម្មរវាងប្រទេសមហ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ