វិស័យ AI

ក្រុមហ៊ុនកូរ៉េខាងត្បូងធំៗពីរ បោះទុនវិនិយោគជាង១២៤ពាន់លានដុល្លារ ប្រកួតប្រជែងក្នុងវិស័យ AI


ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង ចំនួនពីរ រួមមាន LG និង Hyundai បានបោះទុនវិនិយោគដ៏មហាសាលរហូតដល់ទៅជាង១២៤ពាន់លានដុល្លារអាម៉េរិក លើអាជីវកម្ម ដែលកំពុងរីកចម្រើនថ្មីរបស់ខ្លួន ដើម្បីរក្សាការប្រកួតប្រជែងក្នុងវិស័យបច្ចេកវិទ្យា និង បញ្ញាសិប្បនិម្មិត ឬ AI នៅចំពេលដែលមានជម្លោះភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យ AI
ដោយ

ក្រុមហ៊ុន LG Group បានបង្ហាញផែនការវិនិយោគសម្រាប់រយៈពេល៥ឆ្នាំខាងមុខ ជាមួយទុនវិនិយោគជាង៧៤ពាន់លានដុល្លារអាម៉េរិក ក្នុងប្រទេសកូរ៉េ នៅឆ្នាំ២០២៨ ដើម្បីធានាការប្រកួតប្រជែងក្នុងវិស័យ ដែលកំពុងមានការរីកចម្រើនដូចជាបញ្ញាសិប្បនិមិត្ត (AI) បច្ចេកវិទ្យាជីវសាស្ត្រ ថ្ម-អាគុយ និងគ្រឿងបន្លាស់រថយន្តអគ្គិសនី។ ការវិនិយោគដ៏ធំសម្បើមនេះបានតំណាងឱ្យ៦៥% នៃការវិនិយោគសកលសរុបរបស់ក្រុមហ៊ុននេះ។

ប្រធានក្រុមហ៊ុន LG Group លោក កូ ក្វាងម៉ូ (Koo Kwang-mo) បាននិយាយនៅក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុននេះថា ក្រុមហ៊ុន LG មានបំណងពង្រឹងការប្រកួតប្រជែងស្នូលនៅក្នុងឧស្សាហកម្ម ដែលកំពុងរីកចម្រើនសំខាន់ៗ និងចង់ប្រែក្លាយវាឱ្យក្លាយជាកត្តាជំរុញកំណើនដ៏ចម្បងរបស់ក្រុមហ៊ុននាពេលអនាគត។ ប្រធានក្រុមហ៊ុន LG រូបនេះ ក៏បានគូសបញ្ជាក់អំពីផែនការក្នុងការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុ បច្ចេកវិទ្យា AI បច្ចេកវិទ្យាជីវសាស្រ្ត និងបច្ចេកវិទ្យាស្អាតផងដែរ ហើយលោកនឹងប្រែក្លាយវិស័យទាំងនេះឱ្យទៅជាសសរស្ដម្ភដ៏សំខាន់ នៃផលប័ត្រអាជីវកម្មបន្ទាប់ទៀតរបស់ក្រុមហ៊ុននេះ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនរថយន្ត Hyundai Motor ក៏បានបង្ហាញផែនការរបស់ខ្លួនពីការវិនិយោគក្នុងទឹកប្រាក់ជាង៥០ពាន់លានដុល្លារនៅឆ្នាំ២០២៦ ខណៈដែលក្រុមហ៊ុននេះកំពុងបង្កើតការងារក្នុងស្រុកដោយផ្ទាល់ចំនួន៨ម៉ឺនកន្លែង។ គោលបំណងនៃការបណ្ដាក់ទុនរបស់ក្រុមហ៊ុនរថយន្តនេះ គឺដើម្បីបង្កើនការបោះជំហានទៅមុខជាសកលរបស់ខ្លួនក្នុងវិស័យរថយន្តនាពេលអនាគត តាមរយៈការវិនិយោគដ៏ខ្លាំងក្លានៅក្នុងវិស័យមួយចំនួនដូចជាយានយន្តអគ្គិសនី យានយន្តបើកបរដោយស្វ័យភាព និងមនុស្សយន្តរ៉ូបូតជាដើម។

ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតទីបី ក្នុងពិភពលោកមួយនេះ នឹងបែងចែកទុនវិនិយោគរបស់ខ្លួនប្រហែលជាង២៦ពាន់លានដុល្លារ ដើម្បីបង្កើតហេដ្ឋារចនាសម្ព័ន្ធស្រាវជ្រាវទាំងស្រុង និងពង្រីករោងចក្រផលិតរថយន្តអគ្គិសនី (EV)។ ក្រុមហ៊ុននេះ ក៏បានគ្រោងចំណាយប្រាក់ចំនួនជាង ២៣ពាន់លានដុល្លារ ដើម្បីពង្រឹងការប្រកួតប្រជែងនៅក្នុងវិស័យរីកចម្រើនសំខាន់ៗរួមមានរថយន្តអគ្គិសនី និងបច្ចេកវិទ្យាថ្មអាគុយផងដែរ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុន គ្រោងជួសជុលកែលម្អកំពង់ផែ និងអាកាសយានដ្ឋានទូទាំងប្រទេសសម្រាប់ត្រៀមការពារសន្តិសុខជាតិក្នុងករណីមានគ្រោះអាសន្ន

ព័ត៌មាន
រដ្ឋាភិបាលជប៉ុន គ្រោងជួសជុលកែលម្អអាកាសយានដ្ឋានចំនួន៥ និងកំពង់ផែចំនួន១១ទីតាំងទូទាំងប្រទេសសម្រាប់ឱ្យយោធារបស់ប្រទេសនេះប្រើប្រាស់ក្នុងករណីម…

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិកព្រមានពីអតិរេកផ្ទាំងសូឡារបស់ចិន ខណៈយានយន្តអគ្គិសនីអាចនឹងគរជើងគ្នានៅលើទីផ្សារ

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងរតនាគាររបស់អាម៉េរិក លោកស្រី ជេណិត យេឡិន បានលើកឡើងថា ចិនកំពុងចាត់ទុកសេដ្ឋកិច្ចពិភពលោក ជាកន្លែងចាក់សំរាមសម្រាប់ផលិតផលថ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ