ផ្លូវរថភ្លើងល្បឿនលឿនធុនស្រាលក្នុងរាជធានីភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន ស្នើក្រុមហ៊ុនចិនសិក្សាពីគ្រោងវិនិយោគ ផ្លូវរថភ្លើងល្បឿនលឿនធុនស្រាលក្នុងរាជធានីភ្នំពេញ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឲ្យក្រុមហ៊ុនចិន សិក្សាអំពីគ្រោងវិនយោគផ្លូវល្បឿនលឿនធនស្រាល ពីរាជធានីភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាលក្នុងរាជធានីភ្នំពេញ។ ការស្នើសុំនេះធ្វើឡើងនៅក្នុងជំនួបសំដែងការគួរសម និងពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា រវាងសម្តេចតេជោ ហ៊ុន សែន ជាមួយក្រុមហ៊ុនវិនិយោគធំៗចំនួន៣ នៃប្រទេសចិន នៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន នាថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០២៣ របស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន ស្នើក្រុមហ៊ុនចិនសិក្សាពីគ្រោងវិនិយោគ ផ្លូវរថភ្លើងល្បឿនលឿនធុនស្រាលក្នុងរាជធានីភ្នំពេញ

នៅក្នុងជំនួបសំដែងការគួរសម និងពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា រវាងសម្តេចតេជោ ហ៊ុន សែន ជាមួយក្រុមហ៊ុនវិនិយោគធំៗចំនួន៣ នៃប្រទេសចិននោះ រួមមាន ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ក្រុមហ៊ុនBeijing Urban Construction Group និងក្រុមហ៊ុនChina Metro Group។ ក្រុមហ៊ុនទាំងអស់បានសំដែងនូវការចាប់អារម្មណ៍ក្នុងការបន្តវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីក្រុមហ៊ុនទាំងនោះ បានវិនិយោគលើការសាងសង់ផ្លូវស្ពានប្រមាណជាង ២ពាន់គីឡូម៉ែត្រ ក្នុងប្រទេសកម្ពុជា នារយៈពេលកន្លងមក។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុនវិនិយោគទាំងបី ដែលបានប្តេជ្ញារួមគ្នាក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធផ្លូវប្រកបដោយគុណភាព នៅកម្ពុជាសម្រាប់ពេលខាងមុខ។ ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យក្រុមហ៊ុន China Metro Group Limited សិក្សាពីគ្រោងវិនយោគផ្លូវល្បឿនលឿនធនស្រាល ពីរាជធានីភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាលក្នុងរាជធានីភ្នំពេញ ដែលកំពុងមានចរាចរណ៍យ៉ាងមមាញឹកផងដែរ។

គួរជម្រាបថា ក្រុមហ៊ុនចិន ក៏បានជំរាបជូនសម្តេចតេជោពីគម្រោងនៃការវិនិយោគផ្លូវរថភ្លើង ល្បឿនលឿនធន់ស្រាល ពីខេត្តសៀមរាបទៅកាន់អាកាសយានអន្តរជាតិថ្មី នៅជីក្រែង ក្នុងខេត្តសៀមរាបផងដែរ៕




អត្ថបទបន្ទាប់


ក្រសួងទេសចរណ៍លើកទឹកចិត្តឲ្យមានការចាយលុយយ័ននៅកន្លែងគោលដៅទេសចរណ៍ ប៉ុន្ដែមិនកំណត់ជាគោលនយោបាយនោះទេ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍អះអាងថា រាជរដ្ឋាភិបាលកម្ពុជាមិនបានកំណត់ជាគោលនយោបាយតម្រូវឲ្យអ្នកផ្តល់សេវាកម្មក្នុងវិស័យទេសចរណ៍ត្រូវតែទទួលលុយយ…

ប្រធានាធិបតីអ៊ុយក្រែនទស្សនកិច្ចប្រទេសធំៗនៅអឺរ៉ុប ស្វែងរកជំនួយយោធាបន្ថែមពិសេសចង់បានយន្តហោះចម្បាំង

ព័ត៌មាន
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃពុធបានធ្វើទស្សនកិច្ចលើកដំបូងទៅកាន់ចក្រភពអង់គ្លេស និងបារាំងដោយជំរុញឱ្យប្រទេសទាំងពី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ