អគារការិយាល័យថ្មីដែលជាអគារផ្ទាល់ខ្លួនរបស់ក្រុមហ៊ុននេះ ត្រូវបានរៀបចំឡើងដោយផ្តោតលើ ស្តង់ដារសេវាកម្ម ភាពងាយស្រួលក្នុងការទំនាក់ទំនង បរិយាកាសការងារល្អ បុគ្គលិកមានវិជ្ជាជីវៈខ្ពស់ ដើម្បីគាំទ្រដល់ការ
ផ្តល់សេវាធានារ៉ាប់រងឲ្យកាន់តែមានភាពរហ័ស និងច្បាស់លាស់ ស្របតាមការរីកចម្រើនរបស់វិស័យធានារ៉ាប់រង និងតម្រូវការរបស់អតិថិជនក្នុងយុគសម័យថ្មី។
លោកអ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាល និងជាម្ចាស់ភាគទុនិក នៃក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ម.ក បានមានប្រសាសន៍ថា៖“ពិធីសម្ពោធអគារការិយាល័យថ្មីនេះ មិនត្រឹមតែជាសញ្ញានៃការរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែជាជំហានថ្មីមួយ ក្នុងការពង្រឹងសមត្ថភាពប្រតិបត្តិការ ការគ្រប់គ្រងស្តង់ដារសេវាកម្ម និងការផ្តល់បទពិសោធន៍ល្អជូនអតិថិជន និងដៃគូអាជីវកម្ម ឲ្យដំណើរការរលូន មានប្រសិទ្ធភាព និងមានភាពច្បាស់លាស់កាន់តែខ្ពស់”។
ក្នុងឱកាសដ៏ពិសេសនេះ ក៏មានការអញ្ជើញចូលរួមជាអធិបតីភាពពី លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា (IRC) និងការចូលរួមពី លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា (IAC) ដែលបានផ្តល់កិត្តិយស និងការគាំទ្រអគារការិយាល័យថ្មីផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន ដែលឆ្លុះបញ្ជាំងពីការរីកចម្រើនរបស់វិស័យធានារ៉ាប់រងនៅកម្ពុជា។
ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ម.ក គឺជាក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងទូទៅ ដែលផ្តោតលើការផ្តល់ដំណោះស្រាយសមស្រប ប្រកបដោយវិជ្ជាជីវៈខ្ពស់ ទំនុកចិត្ត និងងាយស្រួល។
បច្ចុប្បន្នយើងមានយានដ្ឋានដៃគូជាង 100យានដ្ឋាន និងមន្ទីរពេទ្យដៃគូជាង 100ម ន្ទីរពេទ្យ ទូទាំង ២៥រាជធានី-ខេត្ត ដែលអាចឲ្យអតិថិជនទទួលបានសេវាកម្មជួសជុលយានយន្ត និងការព្យាបាលដែលមានគុណភាពល្អ និងរហ័សទាន់ចិត្ត។