ម៉ាឡេស៊ីបើកទទួលភ្ញៀវទេសចរអន្តរជាតិនៅដើមខែធ្នូ

ម៉ាឡេស៊ីគ្រោងបើកទទួលភ្ញៀវទេសចរអន្តរជាតិនៅដើមខែធ្នូឆ្នាំនេះ


ប្រទេសម៉ាឡេស៊ី បច្ចុប្បន្ន នៅតែមានតួលេខឆ្លងកូវីដ១៩ប្រចាំថ្ងៃខ្ពស់ជាងគេបន្ទាប់ពីថៃ បើធៀបនឹងប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ាន។ ប៉ុន្ដែ ក្រោយពេលប្រទេសសមាជិកអាស៊ានកាន់តែច្រើន បានដាក់ចេញផែនការបើកប្រទេសទទួលទេសចរបានចាក់វ៉ាក់សាំងរួចជាបន្ដបន្ទាប់នោះ បានធ្វើឲ្យម៉ាឡេស៊ីក៏កំពុងលៃលកក្នុងការត្រៀមខ្លួនបើកប្រទេសទទួលទេសចរអន្តរជាតិដែរ។
ម៉ាឡេស៊ីបើកទទួលភ្ញៀវទេសចរអន្តរជាតិនៅដើមខែធ្នូ

ជាក់ស្ដែង ម្សិលមិញ​នេះ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ សិល្បៈ និង​វប្បធម៌ ម៉ា​ឡេ​ស៊ី​បាន​និយាយ​ថា ប្រទេស​ម៉ា​ឡេ​ស៊ី​សង្ឃឹមថា នឹង​បើក​ព្រំដែន​ឡើង​វិញ​សម្រាប់​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​នៅ​ដើមខែ​ធ្នូ​ខាង​មុខ​នេះ​ហើយ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន Channel News Asia​។

ក្រោយ​ពី​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ មានការ​ធ្លាក់​ចុះ​វិញ​បន្ដិច និង​មើលឃើញ​ប្រទេស​អាស៊ាន​មួយ​ចំនួន​ចាប់ផ្ដើម​ត្រៀម​បើក​ប្រទេស​ទទួល​ទេសចរ​អន្តរជាតិ​បាន​ចាក់​វ៉ាក់សាំង​រួច ប្រទេស​ម៉ា​ឡេ​ស៊ី ក៏​ចាប់ផ្ដើម​សម្រួល​ដក​ការ​រឹតត្បិត​ក្នុង​ប្រទេស​ចេញ​ជា​បណ្ដើរ​ៗ​ដូច​ជា បើក​ដំណើរ​ឱ្យ​មានការ​ធ្វើ​ដំណើរ​ក្នុងស្រុក​ឡើង​វិញ ហើយ​ថ្មី​ៗ​នេះ ម៉ា​ឡេ​ស៊ី​ក៏​បាន​បើក​សាង​ល្បង កោះ ឡា​ង​កា​វី (Langkawi) ដែល​ជា​កោះ​ទេសចរណ៍​មាន​សក្ដានុពល​មួយ​ក្នុង​ប្រទេស​សម្រាប់​ទទួល​ទេសចរ​ក្នុងស្រុក​ឡើង​វិញ​។

សូម​ជម្រាប​ថា ក្នុង​រយៈពេល​តែ ១​ខែ ប៉ុណ្ណោះ ចាប់ពី​ថ្ងៃ​ទី ១៦ កញ្ញា ដល់ ១៥ តុលា ការ​បើក​កោះ​ឡា​ង​កា​វី បាន​ទទួល​ទេសចរ​ក្នុងស្រុក​ប្រមាណ ១០​ម៉ឺន​នាក់​។ ដោយ​មើលឃើញ​ពី ផ្លែផ្កា​ក្នុង​ការ​បើក​កោះ​ទទួល​ទេសចរ​ក្នុងស្រុក​នេះ រាជរដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី​ក៏​គ្រោង​នឹង​ចាប់ផ្ដើម​បើក​កោះ​នេះ ដើម្បី​សាកល្បង​ទទួលភ្ញៀវ​អន្តរជាតិ ចាប់ផ្តើម​ពី​ថ្ងៃ​ទី ១៦ ខែវិច្ឆិកា​តទៅ មុន​នឹង​ឈាន​ទៅ​ដល់​ការ​បើក​ប្រទេស​ទាំងមូល​ឡើង​វិញ​នៅ​ដើមខែ​ធ្នូ​ខាង​មុខ​នេះ​។

សូម​ជម្រាប​ថា រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី​ក៏​បាន​រៀបចំ​គោលការណ៍​សុខាភិបាល​ដ៏​តឹង​រឹង ចំពោះ​អ្នកដំណើរ​មក​លេង​កោះ​ទេសចរណ៍​នេះ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។ ក្នុង​នោះ អ្នកដំណើរ​អន្តរជាតិ​នឹង​ត្រូវធ្វើ​តេស្ត PCR ក្នុង​រយៈពេល ៧២ ម៉ោង មុន​ពេល​ចេញដំណើរ​ទៅ​កាន់​កោះ​ឡា​ង​កា​វី ហើយ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នឹង​ប្រើប្រាស់​ប្រតិបត្តិ​ករ​ទេសចរណ៍​ដែល​បាន​ចុះបញ្ជី​ជាមួយ​ក្រសួងទេសចរណ៍​ដើម្បី​រៀបចំ​ដំណើរ​កម្សាន្ត ហើយ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ក៏​ត្រូវ​មាន​ធានា​រ៉ាប់រង​យ៉ាង​ហោច​ណាស់​តម្លៃ ៨ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ​។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី ២៧​តុលា ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​កត់ត្រា​ករណី​ឆ្លង​កូ​វី​ដ​-១៩ ថ្មី​ចំនួន​ជាង ៦​ពាន់​ករណី ខណៈ​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន​ជិត ១០០​នាក់ ដែល​ធ្វើ​ឱ្យ​ករណី​ឆ្លង​សរុប​កើនឡើង​ជាង ២​លាន ៥​សែន​នាក់ និង​មាន​អ្នក​ស្លាប់​ជាង ២​ម៉ឺន ៨​ពាន់​នាក់​នៅ​ទូ​ទាំង​ប្រទេស​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាផ្ដល់ជំនួយវ៉ាក់សាំង២០ម៉ឺនដូសឱ្យប្រទេសវៀតណាម

ព័ត៌មាន
នៅព្រឹកថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២១ កម្ពុជាបានផ្ដល់ជំនួយវ៉ាក់សាំងចំនួន២០ម៉ឺនដូសជូនទៅប្រទេសវៀតណាម ខណៈកន្លងមកនេះកម្ពុជាក៏ធ្លាប់បានផ្ដល់ជំន…

បន្លែឡើងថ្លៃខ្លាំងលើសតម្លៃសាច់ជ្រូក បង្កក្តីបារម្ភដល់ពលរដ្ឋចិនស្របពេលស្បៀងអាហារពិភពលោកក៏ឡើងថ្លៃដែរ

ព័ត៌មាន
ដោយសារតែភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតាកាលពីចុងខែកញ្ញានិងដើមខែតុលានេះ នៅភាគខាងជើងនៃប្រទេសចិន ដោយបានជន់លិចដំណាំបន្លែ ក្នុងខេត្តសានតុង (Sh…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ