អត្ថបទក្រុមហ៊ុន

ការកសាងភាពធន់ប្រឆាំងនឹងការបោកប្រាស់តាមអ៊ីនធឺណិតជាមួយក្រុមហ៊ុន Meta


ជាមួយនឹងជំងឺរាតត្បាតកូវីដ-១៩ នាពេលថ្មីៗនេះ ហើយមនុស្សទូទាំងពិភពលោកចំណាយពេលវេលាកាន់តែច្រើនលើអ៊ីនធឺណិតដើម្បីរក្សាទំនាក់ទំនងនឹងគ្នា អ្នកបោកប្រាស់តាមអ៊ីនធឺណិតបានបង្កើនសកម្មភាពរបស់ពួកគេ ហើយសកម្មភាពបោកប្រាស់របស់ពួកគេកាន់តែមានភាពឆ្លាតវៃឡើង។
ការប្រឆាំងនឹងការបោកប្រាស់តាមអ៊ីនធឺណិតជាមួយក្រុមហ៊ុន Meta
ដោយ

ដើម្បី​ផ្តល់​ជូន​​អ្នក​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​កម្ពុជា​នូវ​​ចំណេះ​ដឹង​អំពី​របៀប​ការពារ​ខ្លួន​ពី​ការ​បោក​ប្រាស់​​​តាម​អ៊ីនធឺណិត ក្រុមហ៊ុន Meta បាន​ដាក់​ដំណើរការ​​យុទ្ធនាការ​ប្រឆាំង​ការ​បោកប្រាស់​ថ្មី​មួយ​ក្រោម​ប្រធាន​បទ «តោះ​! និយាយ​អំពី​ការ​បោក​ប្រាស់​តាម​អ៊ីនធឺណិត» ដើម្បី​​លើក​កម្ពស់​ការ​​យល់​​ដឹង និង​​ផ្តល់​ដំបូន្មាន​និង​​គន្លឹះ​​សាមញ្ញ​​ៗ ​អំពី​​របៀប​​ដោះស្រាយ​នឹង​​​ការបោក​ប្រាស់​​​តាម​​អ៊ីនធឺណិត​​ប្រកប​​ដោយ​​​ទំនុក​ចិត្ត និង​ជំរុញ​បទពិសោធ​ឌីជីថល​​កាន់​មាន​សុវត្ថិភាព​ជាង​មុន។

លោក ហេង ភក្តី ប្រធាន​ផ្នែក​គោល​នយោបាយសាធារណៈ​របស់​ក្រុមហ៊ុន Meta មាន​ប្រសាសន៍​ថា៖ «ក្រុមហ៊ុន Meta ដឹង​​យ៉ាងច្បាស់​ថា មាន​​មនុស្ស​ប្រើប្រាស់​អ៊ីនធឺណិតក្នុងគោលបំណងមិនល្អ ហើយ​យើង​កំពុង​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ការពារ​អ្នកប្រើ​ប្រាស់​ភ្លែត​ហ្វម​​របស់​យើង ជា​ពិសេស​​ Facebook, Whatsapp និង Instagram។ នោះ​ហើយ​គឺ​ជា​មូលហេតុ​ដែល​យើង​បាន​ចាប់​ផ្តើម​បង្កើត​មាតិកាជា​ភាសា​ខ្មែរជាច្រើនក្នុង​​​រយៈ​​ពេលពីរ​ខែ ដើម្បី​​ជូន​ដំណឹង​អំពី​ប្រភេទ​ផ្សេងគ្នា​នៃ​ការ​បោក​ប្រាស់​តាម​អ៊ីនធឺណិត រួម​ជាមួយ​នឹង​ការណែនាំ​អំពី​របៀប​ការពារ​ខ្លួន​អ្នក ​»។

ការបោក​ប្រាស់​តាម​អ៊ីនធឺណិតអាចមានច្រើនរូបភាព​ដូចជា​ការផ្តល់​ប្រាក់​កម្ចី លេង​ឆ្នោត​ផ្សង​សំណាង​ ការផ្តល់​ជូន​ការងារធ្វើ ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ការ​បោក​ប្រាក់​បែប​លួងលោង​ស្នេហា​ និង​ការ​លួច​ចូល​គណនី​ដើម្បី​​លួច​​យក​ព័ត៌មាន​របស់​អ្នក​ប្រើប្រាស់​ជា​ដើម។

នៅក្នុង​វីដេអូ​ជា​​ស៊េរីទាំង​នេះ ទស្សនិកជន​អាច​ស្វែង​យល់​អំពី​ជំហាន​សុវត្ថិភាព​សំខាន់​បំផុត ដើម្បី​ជៀស​វាង​ពី​​ការ​​​បោក​ប្រាស់ មិន​ថា​នៅ​ក្នុង​ពិភព​ឌីជីថល ឬនៅក្នុង​ពិភព​ខាងក្រៅ​​​នោះ​ទេ។ យុទ្ធនាការ​​នេះ​អំពាវ​នាវ​​ឱ្យ​​ប្រជាជន​​ចងចាំ​​​​ជំហាន​​សាមញ្ញ​ចំនួន​បី រួម​មាន «កំណត់​អត្តសញ្ញាណ ពិនិត្យ និង​រាយការណ៍» ដើម្បី​​រក្សា​ការ​​ប្រុង​​ប្រយ័ត្ន​​ក្នុង​ការ​​កំណត់​​អត្តសញ្ញាណ ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​អ្នកបោក​ប្រាស់​លុយ​កាស។

ជំហានទី១៖ ជួប​ប្រទះ (SPOT) - នៅ​ពេល​​មាន​ទំនាក់​ទំនងជាមួយ​មនុស្ស​មិន​ស្គាល់ ត្រូវ​​ប្រុង​ប្រយ័ត្ន​ជានិច្ច ហើយ​ពិចារណា​អំពី​ហានិភ័យដែលអាចកើតមានថា បុគ្គលរូប​នោះ​​អាច​ជា​អ្នក​​បោក​ប្រាស់។

ជំហានទី២៖ ពិនិត្យ (CHECK) - នៅ​ពេល​អ្នក​សង្ស័យ​ថា មាតិកា​មួយ​ឬ​មនុស្ស​ម្នាក់​គឺជា​ការ​បោក​ប្រាស់ សូម​ទាក់ទង​ទៅកាន់​​​អាជ្ញាធរ​តាមរយៈ​​បណ្តាញផ្លូវការ។

ជំហានទី៣៖ រាយការណ៍ (REPORT) - ប្រសិន​បើ​មាតិកា​ ឬការ​ហៅ​ទូរស័ព្ទ​ចូល​មក​ហាក់​ដូច​ជា​​ចម្លែកខុស​ធម្មតា ហើយ​ប្រសិន​បើ​អ្នក​គិត​ថា​ អ្នក​ជា​ជន​រងគ្រោះនៃ​បទ​ឧក្រិដ្ឋ​មួយ អ្នក​អាច​ទាក់​ទង​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន​នគរបាល។ ចូរ​​ប្រាកដ​ថា អ្នក​បាន​រាយការណ៍​សកម្មភាព​ បុគ្គល ឬគណនីដែល​គួរ​ឱ្យ​​សង្ស័យ​ទៅកាន់ Facebook, Instagram និង WhatsApp។

មាតិកា​ទាំង​អស់​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ Meta ផ្លូវការ​ថ្មី​សម្រាប់​ប្រទេស​កម្ពុជា ដែល​បាន​ដាក់​ដំណើរការ​​​កាល​​​ពី​ប៉ុន្មាន​សប្តាហ៍​មុន។

លោក ហេង ភក្តី បាន​​បន្ថែម​ថា៖ «ដើម្បី​នាំយក​ព័ត៌មាន​អំពី​និន្នាការ គន្លឹះ និង​ល្បិច​​ថ្មីបំផុត​​​អំពី​​របៀប​ប្រើ​ប្រាស់​​បណ្តាញ​ទំនាក់ទំនង​​​សង្គម​​ឱ្យ​​កាន់​​​តែ​​ប្រសើរ​​ឡើង និង​ដើម្បី​ណែនាំ​មាតិកា​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​សម្រាប់​អ្នក​ប្រើ​ប្រាស់​កម្ពុជា ក្រុមហ៊ុនបានបង្កើតទំព័រ ​Metaផ្លូវការសម្រាប់​កម្ពុជា​ ដែល​មាន​មាតិកា​ជាភាសា​ខ្មែរ​​។ យើង​សង្ឃឹមថា យុទ្ធនាការ​នេះ​​នឹង​​ជួយ​ជំរុញ​​ឱ្យមាន​ការ​​សន្ទនា​​ក្នុង​​ចំណោម​​ប្រជាជន​កម្ពុជា ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង អប់រំ លើក​ទឹកចិត្ត​ឱ្យ​មាន​ការ​ត្រិះរិះ​ពិចារណា និង​ផ្តល់​​សិទ្ធិ​អំណាច​ឱ្យ​ពួកគេ​​ចាត់​វិធានការ​​តាម​​រយៈ​​ការ​រាយ​ការណ៍​​អំពី​​ការ​​បោក​​ប្រាស់​​ទៅ​កាន់​​​អាជ្ញាធរ​ពាក់ព័ន្ធ»។

រហូត​មក​ដល់​ពេល​នេះ យុទ្ធនាការ​នេះ​បាន​ទទួល​ជោគ​ជ័យ​យ៉ាង​ខ្លាំង ដោយ​មាន​មនុស្ស​ជាង ៣,៥​លាន​​នាក់​បាន​ប្រើប្រាស់​មាតិកា​នេះ ចូល​រួម​យ៉ាង​សកម្ម និង​ចែក​រំលែក​គន្លឹះ​ខ្លីៗ និង​គំនិត​ជា​មួយ​មិត្ត​ភក្តិ​និង​ក្រុម​គ្រួសារ​​របស់​​ពួកគេ។ ដើម្បី​ស្វែងយល់​បន្ថែម​អំពី​យុទ្ធនាការ​របស់​ក្រុមហ៊ុន Meta និង​របៀប​​​អនឡាញ​ប្រកប​ដោយ​​សុវត្ថិភាព​ សូម​​ចូល​ទៅ​​កាន់ទំព័រ​​​​ក្រុមហ៊ុន Meta ផ្លូវការសម្រាប់កម្ពុជា​​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃសម្រេចបានកំណើនសេដ្ឋកិច្ច ២,២% នៅត្រីមាសទី១ ចំពេលតម្លៃអតិផរណាកំពុងកើនឡើងខ្ពស់

ព័ត៌មាន
ក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និង អភិវឌ្ឍន៍សង្គមរបស់ថៃបានបញ្ជាក់អះអាងនៅថ្ងៃទី ១៧ឧសភាថា សេដ្ឋកិច្ចរបស់ប្រទេសថៃបានកើនឡើង ២,២% នៅក្នុងត្រីមាសទី…

ប្រជាកសិករឥណ្ឌូនេស៊ីធ្វើការតវ៉ាប្រឆាំងបម្រាមការនាំចេញប្រេងដូងទៅក្រៅប្រទេសរបស់រដ្ឋាភិបាល

ព័ត៌មាន
ប្រជាកសិករដាំដូងប្រេងខ្នាតតូចរាប់រយនាក់នៅប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃអង្គារ ទី១៧ឧសភានេះបានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មនៅរដ្ឋធានីហ្សាកាតា និងនៅតំប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ