កិច្ចព្រមព្រៀងនេះត្រូវបានបង្កើតឡើងនៅលើមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការជិត ២០ ឆ្នាំ រវាងក្រុមហ៊ុនទាំងពីរ។ កន្លងមក Metfone បានផ្តល់ជូនធនាគារ កាណាឌីយ៉ា នូវសេវាកម្មទូរសព្ទចល័តសាជីវកម្ម អ៊ីនធឺណិតអចល័ត និងដំណោះស្រាយទូរគមនាគមន៍ផ្សេងទៀត។
កិច្ចព្រមព្រៀងនេះត្រូវបានបង្កើតឡើងនៅលើមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការជិត ២០ ឆ្នាំ រវាងក្រុមហ៊ុនទាំងពីរ។ កន្លងមក Metfone បានផ្តល់ជូនធនាគារ កាណាឌីយ៉ា នូវសេវាកម្មទូរសព្ទចល័តសាជីវកម្ម អ៊ីនធឺណិតអចល័ត និងដំណោះស្រាយទូរគមនាគមន៍ផ្សេងៗ។ អង្គភាពជាច្រើននៅក្នុងប្រព័ន្ធអេកូឡូស៊ី OCIC រួមមាន អាកាសយានដ្ឋានអន្តរជាតិតេជោ កោះពេជ្រ និងកោះនរា ក៏កំពុងប្រើប្រាស់សេវាកម្មរបស់ Metfone ផងដែរ។ អង្គភាពជាច្រើននៅក្នុងប្រព័ន្ធអេកូឡូស៊ី OCIC រួមមាន អាកាសយានដ្ឋានអន្តរជាតិតេជោ កោះពេជ្រ និងកោះនរា ក៏កំពុងប្រើប្រាស់សេវាកម្មរបស់ Metfone ផងដែរ។
ក្រោមខ្លឹមសារនៃ MOU ភាគីទាំងពីរនឹងសិក្សាអំពីការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធបណ្តាញរបស់ Metfone ដើម្បីគាំទ្រដល់ការភ្ជាប់ទំនាក់ទំនងនៅតាមសាខានានារបស់ធនាគារ កាណាឌីយ៉ា ព្រមទាំងសេវាកម្មមជ្ឈមណ្ឌលទិន្នន័យ (Data Center) និង Cloud ដើម្បីសម្រួលដល់ការផ្លាស់ប្តូរឌីជីថលរបស់ធនាគារ។ នៅក្នុងវិស័យដំណោះស្រាយឌីជីថល ភាគីទាំងពីរនឹងសិក្សាអំពីឱកាសក្នុងការធ្វើសមាហរណកម្មកម្មវិធីតូចៗ (mini-apps) នៅលើវេទិការបស់ភាគីនីមួយៗ ការភ្ជាប់សេវាកម្មដែលបានជ្រើសរើស និងការដាក់ពង្រាយដំណោះស្រាយ Omni-channel SMS ដើម្បីពង្រឹងការប្រាស្រ័យទាក់ទងជាមួយអតិថិជន។
នៅក្នុងវិស័យសន្តិសុខសាយប័រ វិស័យសហប្រតិបត្តិការដែលបានស្នើឡើងរួមមាន ការធ្វើតេស្តបញ្រ្ជាប(penetration testing) សេវាកម្មមជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខ (SOC) ការការពារការវាយប្រហារ DDoS និងការវាយតម្លៃសន្តិសុខ។ ភាគីទាំងពីរនឹងសិក្សាផងដែរអំពីដំណោះស្រាយថាមពលពន្លឺព្រះអាទិត្យសម្រាប់បរិក្ខាររបស់ធនាគារ កាណាឌីយ៉ា និងលទ្ធភាពនៃការអភិវឌ្ឍផលិតផលហិរញ្ញវត្ថុបៃតង ដោយមាន Metfone ធ្វើជាដៃគូផ្នែកបច្ចេកទេស។ បន្ថែមពីនេះ Metfone Express នឹងត្រូវពិចារណាលើការគាំទ្រតម្រូវការឡូជីស្ទីកមួយចំនួនរបស់ធនាគារ កាណាឌីយ៉ា រួមទាំងការដឹកជញ្ជូនប័ណ្ណ ឯកសារ និងសម្ភារផ្សេងៗជូនអតិថិជននៅទូទាំងប្រទេស។
ថ្លែងនៅក្នុងពិធីចុះហត្ថលេខា អគ្គនាយកនៃក្រុមហ៊ុន Metfone បានមានប្រសាសន៍ថា៖ ដោយផ្អែកលើមូលដ្ឋានគ្រឹះនៃដៃគូទូរគមនាគមន៍ដ៏យូរអង្វែង ក្រុមហ៊ុន Metfone និង ធនាគារ កាណាឌីយ៉ា នឹងពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួនទៅកាន់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល សន្តិសុខសាយប័រ និងការអភិវឌ្ឍប្រកបដោយចីរភាព។
តំណាងក្រុមហ៊ុនបានចែករំលែកថា៖
«នៅពេលអតិថិជនទុកចិត្ត និងប្រគល់បញ្ហាប្រឈមមកឱ្យយើង យើងត្រូវតែស្វែងរកដំណោះស្រាយដែលប្រសើរជាងមុនជារៀងរាល់ថ្ងៃ» ដោយបន្ថែមថា ភាគីទាំងពីរនឹងបន្តសិក្សា និងអភិវឌ្ឍដំណោះស្រាយឱ្យស្របទៅតាមតម្រូវការជាក់ស្តែង។
កិច្ចព្រមព្រៀងនេះធ្វើឡើងចំពេលដែលការផ្លាស់ប្តូរឌីជីថលកាន់តែមានសារៈសំខាន់ខ្លាំងឡើងសម្រាប់អាជីវកម្ម និងគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា។ ដោយផ្អែកលើកិច្ចសហប្រតិបត្តិការជិតពីរទសវត្សរ៍ ការពង្រីកកិច្ចសហប្រតិបត្តិការរវាង Metfone និង ធនាគារ កាណាឌីយ៉ា ត្រូវបានរំពឹងថានឹងពង្រឹងការយកបច្ចេកវិទ្យាមកប្រកបប្រើប្រាស់ លើកកម្ពស់គុណភាពសេវាកម្ម និងបើកឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការលើថាមពលស្អាត និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីឆ្លើយតបកាន់តែប្រសើរទៅនឹងតម្រូវការរបស់អតិថិជន និងអាជីវកម្មនៅទូទាំងប្រទេសកម្ពុជា៕