ក្រុមហ៊ុន Microsoft

តម្លៃផ្សារហ៊ុនរបស់ក្រុមហ៊ុនយក្ស Microsoft ហក់ឡើងលើស៣ទ្រីលានដុល្លារជាលើកដំបូង


តម្លៃផ្សារហ៊ុនរបស់ក្រុមហ៊ុនយក្ស Microsoft កាលពីថ្ងៃពុធ ទី២៤ ខែមករា បានហក់ឡើងលើស៣ទ្រីលានដុល្លារជាលើកដំបូងមិនធ្លាប់មាន ប៉ុន្តែនៅតែមិនអាចវ៉ាឈ្នះក្រុមហ៊ុន Apple គឺបានត្រឹមតែរក្សាតំណែងរបស់ខ្លួនជាក្រុមហ៊ុនដ៏មានតម្លៃបំផុតទី២ ក្នុងពិភពលោកប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ក្រុមហ៊ុន Microsoft
ដោយ

ក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Apple បានប្រជែងគ្នាដណ្តើមយកតំណែងកំពូលជាក្រុមហ៊ុន ដែលមានមូលធនទីផ្សារ (Market Cap) ធំបំផុតនៅសង្កាត់ហិរញ្ញវត្ថុ Wall Street ចាប់តាំងពីដើមឆ្នាំ២០២៤ មក ដោយតំណែងកំពូលរបស់ក្រុមហ៊ុន Apple បានរបូតមួយរយៈពេលខ្លីទៅលើក្រុមហ៊ុន Software កាលពីដើមខែមករា ឆ្នាំនេះ ប៉ុន្តែក្រោយមកក្រុមហ៊ុន Apple ក៏ដណ្ដើមតំណែងនេះបានមកវិញ។

យោងតាមទិន្នន័យក្រុមហ៊ុនមូលបត្រអង់គ្លេស London Stock Exchange Group បានបង្ហាញថា មូលធនទីផ្សារ (Market Cap) របស់ក្រុមហ៊ុនយក្សអាម៉េរិកទាំង២គឺ Microsoft និង Apple សុទ្ធតែបានហក់ឡើងលើស៣ទ្រីលានដុល្លារដូចគ្នា ពោលគឺលើសខ្វះគ្នាតែបន្តិចប៉ុណ្ណោះដែលធ្វើឱ្យក្រុមហ៊ុន Apple ជាប់លេខ១ ហើយក្រុមហ៊ុន Microsoft ជាប់លេខ២។

គាំទ្រដោយការវិនិយោគរបស់ខ្លួនលើក្រុមហ៊ុន OpenAI ដែលជាអ្នកផលិត ChatGPT ក្រុមហ៊ុន Microsoft ត្រូវបានគេមើលឃើញថា នៅថ្ងៃខាងមុខអាចនឹងវ៉ាឈ្នះក្រុមហ៊ុន Apple ក្លាយជាក្រុមហ៊ុនដែលមានតម្លៃបំផុតរបស់ពិភពលោក។

ម្យ៉ាងវិញទៀត ក្រុមហ៊ុន Apple ពេលនេះកំពុងប្រឈមនឹងការធ្លាក់ចុះតម្រូវការទូរស័ព្ទ iPhone របស់ខ្លួន ជាពិសេសនៅក្នុងទីផ្សារប្រទេសចិនតែម្ដង ខណៈដែលក្រុមហ៊ុននេះកំពុងលក់បញ្ចុះតម្លៃជូនអតិថិជនយ៉ាងកម្រ ដើម្បីបង្កើនការលក់ ស្របពេលមានការប្រកួតប្រជែងកាន់តែខ្លាំងពីបណ្ដាគូប្រជែងក្នុងស្រុកដូចជាក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន Huawei Technologies ជាដើម។

លោក ប្រេដ រ៉េប៊ែក (Brad Reback) អ្នកវិភាគនៅក្រុមហ៊ុនហិរញ្ញវត្ថុអាម៉េរិក ស្ទីហ្វែល (Stifel) បាននិយាយថា លោកគិតថា បច្ចេកវិទ្យា AI នាំមកនូវសុទិដ្ឋិនិយមសម្រាប់ក្រុមហ៊ុន Microsoft ខណៈក្រុមហ៊ុន Apple គ្មាន AI ដែលមានលក្ខណៈច្បាស់លាស់គួបផ្សំជាមួយក្ដីបារម្ភអំពីការធ្លាក់ចុះការលក់ iPhone និងការប្រកួតប្រជែងកាន់តែខ្លាំងផងដែរ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីតម្លៃសត្វជ្រូក និងគោរស់ធ្លាក់ថ្លៃ តែសាច់ដាក់លក់នៅលើទីផ្សារនៅតែមានតម្លៃខ្ពស់?

ព័ត៌មាន
នៅមួយរយៈពេលចុងក្រោយនេះ តម្លៃជ្រូក និងគោរស់បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដែលបង្ខំឱ្យកសិករចិញ្ចឹមសត្វខ្នាតតូចជាច្រើនបោះបង់ការចិញ្ចឹម និងកសិដ្…

ហ្វតតេ ត្រូវបានទទួលស្គាល់ជា នាយកប្រតិបត្តិប្រចាំឆ្នាំនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារឆ្នើមប្រចាំឆ្នាំ ពីស្ថាប័ន Asian Management Excellence Awards 2024

ព័ត៌មាន
ហ្វតតេ ជាក្រុមហ៊ុនធានារ៉ាប់រងមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលពានរង្វាន់ដ៏លេចធ្លោចំនួន ២ ពីស្ថាប័នថ្នាក់ដឹកនាំឆ្នើមប្រចាំអាស៊ីឆ្នាំ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ