ថៃព្យាយាមជួយបន្ធូរបន្ថយតម្លៃប្រេងដែលកំពុងកើនឡើង

ថៃកំពុងពិចារណា ប្រើប្រាស់កម្ចីប្រាក់ដែលសេសល់ ដើម្បីជួយបន្ធូរបន្ថយតម្លៃប្រេងដែលកំពុងកើនឡើង


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃលោក អាឃុម (Arkhom Termpittayapaisith) មានប្រសាសន៍ថា ក្រសួងហិរញ្ញវត្ថុកំពុងពិចារណាប្រើប្រាស់មូលនិធិដែលនៅសេសសល់ពីកញ្ចប់ប្រាក់កម្ចី១៥ ពាន់លានដុល្លារ ក្នុងការខ្ចីប្រាក់ក្រោមច្បាប់ថវិកាកម្ចីបន្ទាន់ទីពីររបស់រដ្ឋ ដើម្បីបន្ធូរបន្ថយផលប៉ះពាល់នៃការកើនតម្លៃប្រេង ចំពោះការចំណាយរស់នៅរបស់ប្រជាជន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍។
ថៃព្យាយាមជួយបន្ធូរបន្ថយតម្លៃប្រេងដែលកំពុងកើនឡើង
ដោយ

បើទោះបីជា ថៃកំពុងពិចារណាប្រើប្រាស់មូលនិធិដែលនៅសេសសល់នេះក៏ដោយ ប៉ុន្ដែលោក អាឃុម រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បាននិយាយថា ក្រសួងក៏ត្រូវថ្លឹងថ្លែងចំពោះរបៀបនៃការប្រើប្រាស់ថវិកានេះឲ្យបានត្រឹមត្រូវ ដើម្បីសម្រាលបន្ទុកតម្លៃប្រេងឡើងថ្លៃ។

យ៉ាងណាមិញ ថ្មីៗនេះ គណៈរដ្ឋមន្ត្រីក៏បានអនុម័តលើមូលនិធិប្រេង ដែលនឹងទាមទារឲ្យមានការខ្ចីប្រាក់បន្ថែមចំនួនជាង៦០០លានដុល្លារទៀត ដើម្បីប្រើប្រាស់រក្សាស្ថិរភាពតម្លៃប្រេងម៉ាស៊ូតដែលកំពុងកើនឡើង។ សូមជម្រាបថា គោលនយោបាយរបស់រាជរដ្ឋាភិបាលថៃ គឺរក្សាតម្លៃប្រេងម៉ាស៊ូតឲ្យក្រោម៩២ សេន ក្នុងមួយលីត្រ។

ដោយឡែក ទាក់ទិននឹងរាជរដ្ឋាភិបាលកាត់បន្ថយពន្ធលើតម្លៃប្រេងម៉ាស៊ូត ដើម្បីកាត់បន្ថយតម្លៃប្រេងម៉ាស៊ូត លោក អាឃុម មានប្រសាសន៍ថា ក្រសួងថាមពលកំពុងពិចារណាលើកញ្ចប់វិធានការនេះដូចគ្នា ដើម្បីដោះស្រាយផលប៉ះពាល់នៃតម្លៃប្រេងខ្ពស់ផងដែរ។

សូមបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលថៃបានចំណាយប្រហែល ២០០ លានដុល្លារក្នុងមួយខែដើម្បីឧបត្ថម្ភធនជួយឲ្យតម្លៃប្រេងឥន្ធនៈ លក់រាយលើទីផ្សារនៅរក្សាបានក្នុងតម្លៃទាបសម្រាប់ពលរដ្ឋ។

ការិយាល័យមូលនិធិប្រេងឥន្ធនៈ ដែលជាភ្នាក់ងាររបស់រដ្ឋថៃ បច្ចុប្បន្នមានបំណុលជាង ៤០០ លានដុល្លារ ហើយកំពុងត្រូវការកម្ចីបន្ថែមជាង ៦០០ លានដុល្លារពីធនាគារពាណិជ្ជ និងប្រាក់កម្ចីបណ្តោះអាសន្នចំនួនជាង ៣០០ លានដុល្លារទៀត ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដើម្បីគាំទ្រកម្មវិធីឧបត្ថម្ភធនរបស់ខ្លួន ក្នុងការបន្ធូរបន្ថយបន្ទុកតម្លៃប្រេងឥន្ធនៈឡើងថ្លៃនេះ៕

អត្ថបទ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតប្រេងធំៗរកបានប្រាក់ចំណេញកប់ក្តោង ស្របពេលតម្លៃប្រេងកើនឡើង

ព័ត៌មាន
ការកើនឡើងតម្លៃថាមពល បាននាំមកនូវប្រាក់ចំណេញយ៉ាងសន្ធឹកសន្ធាប់ដល់ក្រុមហ៊ុនប្រេងសំខាន់ៗដែលភាគច្រើនជាក្រុមហ៊ុនមកពីលោកខាងលិច។ ជាមួយគ្នានេះ …

ការផ្គត់ផ្គង់ស្បៀងអាហារនៅហុងកុងអាចនឹងមានការរំខាន ខណៈអ្នកបើកបរទំនិញបានឆ្លងកូវីដ១៩

ព័ត៌មាន
អាជ្ញាធរហុងកុងបាននិយាយកាលពីថ្ងៃអាទិត្យថា ការផ្គត់ផ្គង់បន្លែ សាច់មាន់ សម្រាប់ទីក្រុងហុងកុង អាចនឹងមានការរំខានក្នុងរយៈពេលបណ្ដោះអាសន្ន បន្ទា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ