សហគមន៍កសិកម្មទំនើប

ក្រសួងកសិកម្ម ដាក់ផែនការបង្កើតសហគមន៍កសិកម្មទំនើបឱ្យបាន៥០ ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្ម


មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម បានអះអាងថា កសិករបានបង្ហាញការគាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការចងក្រងជាសហគមន៍កសិកម្មទំនើប ខណៈបច្ចុប្បន្នមានសហគមន៍កសិកម្មទំនើបចំនួន២២ហើយត្រូវបានបង្កើតឡើង និងរំពឹងកើនដល់៣០សហគមន៍នៅត្រឹមដំណាច់ឆ្នាំនេះ។ ជាមួយគ្នានេះក្រសួងកសិកម្ម ដាក់គោលដៅបង្កើតសហគមន៍កសិកម្មទំនើបឱ្យបាន៥០ នៅក្នុងរយៈពេលពី២ ទៅ៣ឆ្នាំខាងមុខនេះ ដើម្បីជួយលើកកម្ពស់វិស័យកសិកម្ម និងកាត់បន្ថយផលប៉ះពាល់នានាដល់កសិករ។
សហគមន៍កសិកម្មទំនើប
ដោយ

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញពីភាពជោគជ័យនៃការបង្កើតសហគមន៍កសិកម្មទំនើប ដោយបច្ចុប្បន្នមានសហគមន៍កសិកម្មទំនើបចំនួន២២ ត្រូវបានបង្កើតឡើងជាមួយសមាជិកសរុបប្រមាណ៣ពាន់គ្រួសារ ដោយអនុវត្តលើដំណាំ៤ប្រភេទ រួមមាន ស្វាយចន្ទី ស្រូវ ម្រេច និងបន្លែ។

ឯកឧត្តមរំពឹងថា ក្រសួងកសិកម្មនឹងអាចបង្កើតសហគន៍កសិកម្មទំនើបបានចំនួន៣០ នៅត្រឹមដំណាច់ឆ្នាំនេះ ខណៈក្រសួងដាក់គោលដៅបង្កើតសហគមន៍នេះឱ្យបាន៥០ នៅក្នុងរយៈពេលពី២ទៅ៣ឆ្នាំខាងមុខ។ បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ សហគមន៍កសិកម្មទំនើបអាចជួយឱ្យកសិករទទួលបានផលចំណេញខ្ពស់តាមរយៈការជួយកាត់បន្ថយថ្លៃដើមផលិត ការទទួលបានទីផ្សារ និងការគាំទ្រផ្នែកបច្ចេកទេស និងការទទួលបានកម្ចីក្នុងអត្រាការប្រាក់ទាបជាដើម។

​គួរជម្រាបថា គោលបំណងនៃការបង្កើតសហគមន៍កសិកម្មទំនើប គឺដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ តម្លៃ និងគុណភាព៕




អត្ថបទបន្ទាប់


“SDF សហការជាមួយស្ថានប័នជាតិ និងអន្តរជាតិចំនួនបី រៀបចំសិក្ខាសាលា “ការលើកកម្ពស់ភាពជាដៃគូជាមួយវិស័យឯកជន”

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និង អគ្គនាយកដ្ឋានអប់រ…

ឥណ្ឌូនេស៊ី សាងសង់រោងចក្រសូឡាបណ្ដែតទឹកកម្លាំង៩២មេហ្គាវ៉ាត់ ដើម្បីជំរុញកំណើនថាមពលកកើតឡើងវិញ

ក្រុមហ៊ុនអគ្គិសនីគ្រប់គ្រងដោយរដ្ឋឥណ្ឌូនេស៊ី PLN បានទម្លាយឲ្យដឹងថា ខ្លួនបានចាប់ផ្ដើមសាងសង់រោងចក្រអគ្គិសនីដើរដោយថាមពលសូឡាបណ្ដែតទឹកកម្លាំងរហូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ