កម្ចីក្នុងវិស័យកសិកម្ម

ធនាគាររដ្ឋនិង ឯកជនកំពុងពង្រីកការផ្ដល់កម្ចីមកគាំទ្រវិស័យកសិកម្មកាន់តែច្រើន


ចូលមកដល់ ឆ្នាំ២០២១នេះ ទាំងធនាគាររដ្ឋ និង ឯកជន បានពង្រីកទំហំប្រាក់កម្ចី បន្ថែមដើម្បីគាំទ្រដល់វិស័យកសិកម្មកាន់តែច្រើន។ ជាក់ស្ដែង ធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម ដែលជាធនាគាររបស់រដ្ឋ បានបង្កើនឥណទានដល់ទៅ ៣០០លានដុល្លារនៅឆ្នាំ២០២១នេះ ខណៈដែលការផ្តល់ឥណទានលើវិស័យកសិកម្មពីសំណាក់ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជឯកជនធំជាងគេមួយនៅកម្ពុជា ក៏ត្រៀមបង្កើនទំហំឥណទានរហូតដល់ទៅ ១២០លានដុល្លារបន្ថែមទៀតផងដែរ។
ធនាគាររដ្ឋនិង ឯកជនកំពុងពង្រីកការផ្ដល់កម្ចីមកគាំទ្រវិស័យកសិកម្មកាន់តែច្រើន
ដោយ

ធនាគារអេស៊ីលីដា រំពឹងថានៅដំណាច់ឆ្នាំ២០២១នេះ សមតុល្យឥណទាន របស់ ធនាគារអេស៊ីដា ក្នុងវិស័យកសិកម្ម នឹងកើនដល់ ១ពាន់លានដុល្លារអាមេរិក។ 

មូល​ហេតុ​អ្វី​ខ្លះ​បាន​ជា​ធនា​គារ​រដ្ឋ​និង​ឯកជន​ធំៗ​សម្រុក​បន្ដ​ផ្ដល់​កម្ចី​ដល់​វិស័យ​កសិកម្ម​កាន់​តែ​ច្រើន​ជាង​មុន​ក្នុង​ឆ្នាំនេះ​?

ដូចដែលយើងបានដឹងទាំងអស់គ្នាហើយថា នៅអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ គេសង្កេតឃើញថា វិស័យកសិកម្ម ហាក់បីដូចជាបានឈររឹងមាំជាងគេ មិនមានអ្វីប៉ះពាល់ធំដុំទេ បើធៀបនឹងវិស័យសំខាន់ៗដទៃទៀតដែលរងការប៉ះទង្គិចធ្ងន់ធ្ងរដូចជាវិស័យសេវាកម្ម និង ទេសចរណ៍ វិស័យកាត់ដេរសម្លៀកបំពាក់ ជាដើម ល ។

ដោយមើលឃើញពីឪកាស និង កាលានុវត្តភាពរបស់វិស័យកសិកម្មនាពេលបច្ចុប្បន្ននេះ គួបផ្សំនឹងវិស័យមួយចំនួនទៀត បាននិងកំពុងជួបផលប៉ះពាល់ ពិសេសវិស័យទេសចរណ៍ជាដើម បានជំរុញឲ្យធនាគារពាណិជ្ជធំជាច្រើន ទាំងធនាគាររដ្ឋ និងឯកជន បាន ផ្តល់ដើមទុនបន្ថែមទៀត ដើម្បីជំរុញដល់វិស័យកសិកម្ម ឲ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។


សូមទស្សនាសេចក្តីរាយការណ៍បន្ថែមតាមរយៈតំណខាងក្រោមនេះ៖

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Smart គាំទ្រអតិថិជនដោយផ្ដល់ទិន្នន័យបន្ថែមតាមរយៈការបញ្ចូលទឹកប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកនិងសេវាដឹកជញ្ចូន Smart@Home ដោយឥតគិតថ្លៃ

ព័ត៌មាន
ក្រុមហ៊ុន Smart​ Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេនៅកម្ពុជាជម្រុញពលរដ្ឋកម្ពុជាឲ្យបន្តរក្សាគម្លាតសុវត្ថិភាព អំឡុងពេលការរាតត្បាតជ…

ពីរខែដំបូងឆ្នាំនេះ វៀតណាម​មាន​អតិរេក​ពាណិជ្ជកម្ម ១,៣ពាន់លានដុល្លារ

ព័ត៌មាន
វៀតណាមសម្រេចបានអតិរេកពាណិជ្ជកម្ម ឬហៅថាការនាំចេញមានខ្ពស់ជាងការនាំចូល នៅរយៈពេល២ខែដំបូងនៅឆ្នាំ២០២១នេះ មានដល់ទៅជាង១ពាន់៣រយលានដុល្លារអា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ