វិស័យអាកាសចរណ៍​កម្ពុជា

ទឹកប្រាក់ជាង ៣,៥ពាន់លានដុល្លារ ត្រូវបាន​ប្រើ​សម្រាប់​ការ​ស្តារហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន​នៅកម្ពុជា


រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឲ្យដឹងថា ការអភិវឌ្ឍនិងស្តារហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិនៅក្នុងប្រទេស រួមមានភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ រួមទាំងអាកាសយានដ្ឋានដែលត្រូវកសាងថ្មីៗមួយចំនួនទៀត នឹងត្រូវចំណាយទឹកប្រាក់ប្រមាណជាង ៣,៥ពាន់លានដុល្លារ ក្នុងរយៈពេល៨ឆ្នាំ គឺចាប់ឆ្នាំ ២០១៥-២០២៣។
ទឹកប្រាក់ជាង ៣,៥ពាន់លានដុល្លារ ត្រូវបាន​ប្រើ​សម្រាប់​ការ​ស្តារហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន​នៅកម្ពុជា (រូបភាព៖ Cambodia Airports)
ដោយ

លោក ស៊ិន ចាន់សិរីវុត្ថា អគ្គនាយករង​បច្ចេកទេស​នៃរដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​បានបញ្ជាក់ថា «ខ្ញុំចង់ជម្រាបថា បើយើង​យកឆ្នាំ​គោល​ ២០១៥-២០២៣នេះ​ គឺនៅក្នុង Airport Phnom Penh គាត់វិនិយោគ​បន្ថែម​ពីលើអ្វីដែល​គាត់បាន​វិនិយោគ​កន្លង​មក គឺ ៣៣២​លានដុល្លារ​ថែមទៀត អាកាសយានដ្ឋាន​សៀមរាបមាន​ទិសដៅ​នឹងចំណាយ​ថវិកា ១៧៤លានដុល្លារ សម្រាប់ពង្រឹង​និងពង្រីក​អាកាសយានដ្ឋាន​សៀមរាប​បច្ចុប្បន្ន  ហើយនៅកំពង់​សោម​មានគម្រោង​ចំណាយ ១៨០លានដុល្លារ»។

លោក ចាន់ សិរីវុត្ថា​បានបញ្ជាក់ថា ការពង្រីក​ អាកាសយានដ្ឋាន​ទាំងនេះ នៅមិនទាន់​គ្រប់គ្រាន់នៅ​ឡើយទេ គឺត្រូវពិនិត្យ​មើលដែន​អាកាសទៀតថា វាកែលម្អ​និងអភិវឌ្ឍ​ហើយឬនៅ។

លោកបាន​គូសបញ្ជាក់បន្ថែមថា « យើងកំពុងតែ​ពង្រីកសមត្ថភាព ដើម្បីស្រូប​យកយន្តហោះ​ដែលហោះហើរ​ចូលប្រទេស​យើង និងហោះហើរ​រំលង​ប្រទេសយើង ដូចដែល​ឯកឧត្តម ជា អូន បានមាន​ប្រសាសន៍​ហើយ គឺយើងបាន​អនុវត្ត​នូវវិធានការណ៍ថ្មី នូវនីតិវិធី​ហោះហើរថ្មីៗ​ ស្របទៅតាម​ការណែនាំ​របស់​អង្គការ​អាកាសចរ​ស៊ីវិល​អន្តរជាតិ ដោយត្រូវ​ចំណាយ ៧លានដុល្លារទៀត ដើម្បីកែ​លម្អបច្ចុប្បន្នកម្មប្រព័ន្ធ»។

បន្ថែមពីលើ​ការស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​នៃអាកាសយានដ្ឋាន​ដែលមានស្រាប់ ក្នុងទំហំ​ទឹកប្រាក់ ៣,៥ពាន់លាន​ដុល្លារនេះ ក៏ត្រូវប្រើប្រាស់​សម្រាប់​ការកសាង​អាកាសយានដ្ឋាន​សៀមរាប​ថ្មី​ផងដែរ ដែលអភិវឌ្ឍ​ដោយក្រុមហ៊ុន​យូណាន និងដៃគូ ហើយត្រូវចំណាយ​ថវិកា​ប្រមាណ ៩៨០លានដុល្លារ។ អាកាសយានដ្ឋាន​តារាសាគរ​ខេត្តកោះកុង​​នៅក្នុង​ដំណាក់កាលទី១ ដែលត្រូវបញ្ចប់​ក្នុងខែ១២ ឆ្នាំ២០២០នេះ ដោយបាន​ចំណាយ​ទឹកប្រាក់​១៥០លានដុល្លារ ចំណែកអាកាសយានដ្ឋាន​មួយទៀត​ក្នុងខេត្ត​កោះកុងដែរ ត្រូវចំណាយ​ប្រមាណ ៦០លានដុល្លារដើម្បីកសាង។ រីឯអាកាសយានដ្ឋាន​មួយ​ទៀត នៅក្រុងប៉ោយប៉ែតវិញ​ ទោះស្ថិតនៅ​ក្នុងដំណាក់កាល​សិក្សា​គម្រោង​ក៏ដោយ តែត្រូវ​បានប៉ាន់​ប្រមាណ​ថា នឹងចំណាយ​ជាង ៥០លានដុល្លារ ខណៈដែល​គម្រោង​អាកាសយានដ្ឋាន​នៅ​មណ្ឌលគិរី ក៏នឹងត្រូវ​ចំណាយ​ប្រមាណ ៦០លានដុល្លារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បន្ទាប់​ពី​ជាប់​គាំង​រាប់​សប្តាហ៍​ដោយសារ​កូវីដ​១៩ ជនជាតិ​អង់គ្លេស​​បាន​ចាកចេញ​ពី​កម្ពុជា​ត្រឡប់ទៅស្រុក​វិញហើយ

ព័ត៌មាន
ជនជាតិ​អង់គ្លេស​ចំនួន ១៣០នាក់ ត្រូវ​បាន​ធ្វើ​មាតុភូមិ​និវត្តន៍​ចេញ​ពី​កម្ពុជា កាលពី​ថ្ងៃទី១៤ ខែ​មេសា ឆ្នាំ២០២០​នេះ ហើយ​បាន​ទៅដល់​ប្រ…

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ស្នើវិស័យឯកជនប្រឹងប្រែងរួមគ្នាទប់ស្កាត់ផលិតផលក្លែងក្លាយនៅអំឡុងពេលវីរុសកូវីដ-១៩រាតត្បាត

ព័ត៌មាន
នៅក្នុងអំឡុងពេលនៃការរាតត្បាតវីរុសកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានរឹបអូសយកផលិតផលអាល់កុល ម៉ា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ