ការធ្វើបណ្ណបើកបរ

ក្រសួងសាធារណការស្នើដល់ពលរដ្ឋទៅធ្វើបណ្ណបើកបរនៅផ្សារអុីអន ឲ្យរក្សាគម្លាត ដើម្បីការពារកូវីដ-១៩


នៅរយៈពេលប៉ុន្មានថ្ងៃនេះ គេឃើញមានពលរដ្ឋយ៉ាងច្រើនកុះករ នាំគ្នាសម្រុកទៅមណ្ឌលផ្តល់បណ្ណបើកបរយានយន្ត នៅផ្សារទំនើបអុីអនទី១ និងអុីអន២ យ៉ាងច្រើនកុះករ ព្រោះតែច្បាប់ចរាចរណ៍ថ្មី ដែលនឹងត្រូវអនុវត្តនៅថ្ងៃទី០១ ខែឧសភា តម្រូវឲ្យពលរដ្ឋដាក់បណ្ណបើកបរ និង កាតគ្រីថតចម្លងដែលមានការបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច តាមខ្លួនគ្រប់ពេលបើកបរយានយន្តនៅលើដងផ្លូវ។
ការធ្វើបណ្ណបើកបរ
ដោយ

ដោយសារ មាន​មនុស្ស​ច្រើន​កកកុញ​នៅ​ទី​នេះ ទើប​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន អំពាវនាវ និង​ស្នើ​សុំ​ការ​សហការ​ពី​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​រក្សា​គម្លាត តាម​ការ​ណែនាំ ដោយ​មានការ​សម្របសម្រួល​របស់​មន្ត្រី​ផ្ទាល់​ពេល​មក​ទទួល​សេវា​បណ្ណ​បើកបរ និង​បន្ត​រក្សា​ភ្ជាប់​គោលការណ៍​អនាម័យ ពាក់​ម៉ាស​ឲ្យ​ត្រឹមត្រូវ​តាម​ការ​ចាំបាច់ ដើម្បី​ការពារ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​។

បន្ទាប់​ពី​ការ​ថយ​ចុះ​ចំនួន​អ្នកជំងឺ​កូ​វី​ដ​-១៩​ជា​បន្តបន្ទាប់ គួប​ផ្សំ​នឹង​មិន​មាន​ករណី​ឆ្លង​ថ្មី​ផង​នោះ គេ​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​ចាប់ផ្តើម​ចេញ​ធ្វើ​ការងារ និង​បើក​អាជីវកម្ម​ជា​ធម្មតា​វិញ​ហើយ​។ តួយ៉ាង គេ​សង្កេត​ឃើញ​ការ​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​ហាក់​ភាព​សភាព​មមាញឹក​ជាង​មុន​។

ទោះ​យ៉ាងណា ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក នៅ​តែ​ព្រមាន​ពី​ស្ថានភាព​ដ៏​គ្រោះថ្នាក់​នៃ​មេរោគ​កូ​វី​ដ​១៩​នេះ​ដដែល ដោយ​មិន​អាច​មានការ​ធ្វេសប្រហែស​ជា​ដាច់ខាត​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងសាធារណការ៖ ចាប់ពីថ្ងៃទី០៣ ខែឧសភាទៅ គ្រប់កន្លែង ឆៀកយានយន្តទាំងអស់ នឹងធ្វើការពីថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ

ព័ត៌មាន
ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងយករថយន្តទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសថា គ្រប…

ក្រសួងសាធារណការ៖ មួយសប្តាហ៍នេះមានរថយន្តទៅត្រួតពិនិត្យបច្ចេកទេសជាង១៣ពាន់គ្រឿង មានការកើនឡើងយ៉ាងគំហុក

ព័ត៌មាន
យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គិតចាប់ពីថ្ងៃ២៣ ដល់ ២៩ ខែមេសា ឆ្នាំ២០២០ ការត្រួតពិនិត្យលក្ខណៈបច្ចេកទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ