បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​

ប្រជាជនជិត ១លាននាក់ ប្រើ អេស៊ីលីដាម៉ូបាល ! តើ​ហេតុអ្វី​ប្រើ​ អេស៊ីលីដាម៉ូបាល ?


គិតត្រឹម​សប្ដាហ៍ទី២នៃ​ខែសីហា ឆ្នាំ២០២១នេះ ចំនួនអ្នកប្រើប្រាស់​ អេស៊ីលីដាម៉ូបាល បាន​កើនឡើង​ដល់​ ៩៩៥.៧៦៣នាក់​ហើយ ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ធនាគារ អេស៊ីលីដា ដែល​ជា​ធនាគារ​ពាណិជ្ជ​ដ៏ចំណាស់​ជាងគេ​និង​ធំជាងគេ​បំផុត​មួយ​នៅកម្ពុជា ។
ប្រជាជនជិត ២លាននាក់ ប្រើ អេស៊ីលីដាម៉ូបាល ! តើ​ហេតុអ្វី​ប្រើ​ អេស៊ីលីដាម៉ូបាល ?

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់​ទីផ្សារ​ នៃ ធនាគារ អេស៊ីលីដា មានប្រសាសន៍ថា ចំនួន​អ្នក​ដោនឡូត​ អេស៊ីលីដាម៉ូបាល ប្រើ បាន​កើនឡើង​យ៉ាង​លឿនពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែ​មុខងារ​ ឬប្រតិបត្តិការ​ទាំងអស់​នៅក្នុង​ អេស៊ីលីដាម៉ូបាល ដាក់​ឲ្យ​អតិថិជន​ប្រើប្រាស់​ដោយមិន​គិត​ថ្លៃ​ទេ ។ មួយវិញទៀត អេស៊ីលីដាម៉ូបាល បានធ្វើ​ទំនើប​កម្ម​និង​បន្ថែម​មុខងារ​កាន់តែ​សម្បូរបែប និង​ងាយស្រួល​ប្រើ​ថែមទៀត ។ 

អ្នក​នាង ស្រ៊ី សីហា ជាបុគ្គលិក​ក្រុមហ៊ុន​និង​ជា​មេផ្ទះ បាន​ឲ្យ​ដឹង​ថា​ អ្នក​នាង​ប្រើ​ប្រាស់ អេស៊ីលីដាម៉ូបាល សម្រាប់​ការទូទាត់​ថ្លៃទឹក ថ្លៃភ្លើង ថ្លៃអ៊ីនធើណិតប្រចាំខែ ក៏ដូចជា​ទូទាត់​ថ្លៃ​ទិញ​ទំនិញ​នៅតាម​ហាង​ ឬផ្សារទំនើប តាមរយៈ ស្កេន QR code ។

អ្នកនាង​ សីហា បាន​និយាយ​យ៉ាងដូច្នេះថា «ខ្ញុំ​ប្រើ​ អេស៊ីលីដា​ម៉ូបាល ជាទម្លាប់ទៅហើយ ពេលចេញពីធ្វើការ​ ចូល​ម៉ាត​ទិញ​ម្ហូប គឺ​ខ្ញុំ​ទូទាត់​តាម ស្កេន QR Code អេស៊ីលីដាម៉ូបាល ជានិច្ចកាល ព្រោះ​ងាយស្រួល មិន​បាច់​ពិបាករឿង​រាប់លុយ ឬអាប់លុយអី ។​ ម្យ៉ាងទៀត យើង​កាត់បន្ថយ​ការប៉ះពាល់​ផ្ទាល់​ក្រដាស​លុយ ដែល​អាច​ចម្លង​រោគ​ផ្សេងៗជាយថាហេតុ ។» 

អ្នកនាង​បាន​ទាញ​ហេតុផល​បញ្ជាក់​បន្ថែម​ដូច្នេះ​ថា «ដូចជា ការ​ទៅ​ទិញ​អីវ៉ាន់ ទៅផ្ទេរលុយ យើង​ទៅជួប​អ្នកលក់ អ្នកទិញ អ្នកផ្ញើ ដៃ​យើង​កាន់​ក្រដាស​ប្រាក់​ហុច​ឲ្យ​គ្នា​ទៅវិញ​ទៅមក ដៃកាន់​សម្ភារៈ​ដែល​មិន​បាន​ធ្វើ​អនាម័យ លុយ​ដែល​ផ្ញើ​ទៅ ត្រូវ​បាន​ក្រុមគ្រួសារ​ចេញ​ពី​ផ្ទះ​ទៅ​បើក​យក គាត់​មាន​ហានិភ័យ​ជួប​ជាមួយ​មនុស្ស​ខាង​ក្រៅ ជាដើម នេះ​ជា​ការ​ព្រួយបារម្ភ​ពី​ការឆ្លងកូវីដ ១៩ ។ បើ​យើង​មាន​អេប (app) នេះ​ប្រើប្រាស់ យើង​កាត់​បន្ថយ​ការជួប​មនុស្ស ការជួប​ប្រាស្រ័យ​ទាក់ទងគ្នា​ដោយ​ផ្ទាល់ ដែល​អាច​ការពារ​បាន​ហានិភ័យ​ផ្សេងៗ​មួយ​កម្រិត​ធំ​ផងដែរ ។»

លោកអ្នក​នាង​អាច​ទាញយក (download) កម្មវិធី អេស៊ីលីដាម៉ូបាល (Acleda Mobile) តាមរយៈ App Store, Play Store និង App Gallery រួច​ហើយ​បើក​គណនី​ជា​លេខ​ទូរសព្ទ​ផ្ទាល់ខ្លួន​របស់​អ្នក ប្រើប្រាស់​ដោយ​ខ្លួន​ឯង បានភ្លាមៗ ៕




អត្ថបទបន្ទាប់


កម្ពុជាបានសម្រេចការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យបានជិត ៣សែននាក់ហើយ

ព័ត៌មាន
កម្ពុជាបានសម្រេចការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំរហូតទៅដល់ក្រោម១៨ឆ្នាំជិត៣សែននាក់រួចមកហើយ ឬស្មើនឹងជាង១៤…

ក្រុមហ៊ុនស៊ីភីអែល (CPL) ស្នើសុំឲ្យមានការបញ្ឈប់ការក្លែងបន្លំឯកសារវាយតម្លៃអចលនវត្ថុ

ព័ត៌មាន
ក្រុមហ៊ុនស៊ីភីអែល ខេមបូឌា ប្រភើធី លីមីធីត (CPL) ដែលជាក្រុមហ៊ុនអចលនវត្ថុឈានមុខគេនៅកម្ពុជា បានរកឃើញថា កាលពីពេលថ្មីៗនេះ មានបុគ្គលមួយច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ