Advertisement
រ៉ែ​និង​ថាមពល

រដ្ឋាភិបាល​ដាក់​តំបន់​ចំនួន​៤​សម្រាប់​ការ​រុករក​រ៉ែ​លោហៈ


តំបន់​សម្បទាន​រ៉ែ​ចំនួន ៤ ត្រូវ​បាន​​ប្រកាស​បើក​ឲ្យ​ក្រុមហ៊ុន​រ៉ែ​ក្នុង​ស្រុក និង​អន្តរជាតិ ដាក់​ពាក្យ​សុំ​អាជ្ញាប័ណ្ណ​រុក​រក​រ៉ែ​លោហៈ​តាម​ការ​ប្រកួត​ប្រជែង។ នេះ​បើ​យោងតាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​រ៉ែ​និង​ថាមពល ដែលចេញ​កាល​ពី​ថ្ងៃ​ទី១៨ មេសា។
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​កម្ពុជា។ រូបភាព៖ ក្រសួង​រ៉ែ​និង​ថាមពល
ដោយ
Advertisement

កាល​បរិច្ឆេទ​ឈប់​ទទួល​ពាក្យ​ស្នើ​សុំ​អាជ្ញាប័ណ្ណ គឺ​នៅ​ថ្ងៃទី៣០ ខែ​ឧសភា ឆ្នាំ​២០១៧។ 

តំបន់​សម្បទាន​រ៉ែ​ទាំង​ ៤ រួមមាន៖ 

១) តំបន់​ស្វាយជ្រះ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្ត​ក្រចេះ និង​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវសីម៉ា ខេត្ត​មណ្ឌលគិរី មាន​ផ្ទៃ​ដី​សម្រាប់​រុក​រក​រ៉ែ​ ៧៤,៣២​គីឡូម៉ែត្រ​ការ៉េ។

២) តំបន់​អូរ​ចុស ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ និង​ឃុំ​សុខចិត្ត និង​ឃុំ​មាន​រិទ្ធិ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ មាន​ផ្ទៃ​ដី​សម្រាប់​ការរុក​រក​រ៉ែ ៩៣,៩៤​គីឡូម៉ែត្រ​ការ៉េ។

៣) តំបន់​ស្រង៉ាម ឃុំ​តាកែន ស្រុក​ឈូក ខេត្ត​កំពត មាន​ផ្ទៃ​ដី​សម្រាប់​ការ​ស្វែងរុករក​រ៉ែ ១៥៩,៥០​គីឡូម៉ែត្រ​ការ៉េ។

៤) តំបន់​ព្រែក​កាំពីរ ឃុំ​ថ្មី ឃុំ​ចង្ក្រង់ ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ឃុំ​ស្រែ​ជិះ និង​ឃុំ​ក្បាល​ដំរី ស្រុក​សំបូរ ខេត្ត​ក្រចេះ និង​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី មាន​ផ្ទៃ​ដី​សម្រាប់​ស្វែង​រុក​រក​រ៉ែ ១៩៨​គីឡូម៉ែត្រ​ការ៉េ៕




អត្ថបទបន្ទាប់


មិន​ធម្មតា​មែន! មានការ​​ប្រកួត​ប្រជែង​​រចនាបថ​«បង្គន់​សារធារណៈ»​ទៀតឥឡូវ?

ព័ត៌មាន
ដើម្បី​លើក​កំពស់​សោភ័ណភាព​និង​ភាព​ស្អាត​នៅ​តាម​ទីក្រុង​និង​ទី​ប្រជុំជន ក្រសួង​ទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​វាយ​តម្លៃ​ទីក្រុង​ស្អា...

ដំណឹង​ពី​ស្ថានភាព​​ជំងឺ​​របស់​វេជ្ជបណ្ឌិត Beat Richner...

ព័ត៌មាន
លោក​វេជ្ជបណ្ឌិត បេអាត រីច្ឆន័រ (Beat Richner) នឹង​មិន​ទាន់​អាច​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​ នៅ​ក្នុង​ពេល​​ណា​មួយ​ឆាប់ៗ​ខាង​មុខ​នេ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ