រដ្ឋមន្ត្រីការបរទេសថ្មី

រដ្ឋមន្ត្រីការបរទេសថ្មីរបស់អង់គ្លេសប្រាប់ឲ្យពិភពលោក «ប្រកាន់យកធម៌ក្តៅ» ជាមួយចិន


នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន នៅថ្ងៃពុធសប្តាហ៍នេះ បានតែងតាំងបេក្ខភាពរដ្ឋមន្ត្រីការបរទេសថ្មី ដោយបានប្តូរ លោកស្រី លីស ទ្រឺស Liz Truss ពីរដ្ឋមន្ត្រីពាណិជ្ជកម្ម ឲ្យមកកាន់តំណែងជារដ្ឋមន្ត្រីការបរទេសវិញ ជំនួសតំណែង លោក ដូមីនីក រ៉ាប ដែលត្រូវប្តូរទៅកាន់តំណែងជារដ្ឋមន្ត្រីយុត្តិធម៌ ក្រោយលោកទទួលបានការរិះគន់ខ្លាំងៗ ជុំវិញការដោះស្រាយវិបត្តិនៅអាហ្វហ្គានីស្ថានមិនបានល្អ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
លោកស្រី លីស ទ្រឺស Liz Truss ពីរដ្ឋមន្ត្រីពាណិជ្ជកម្ម ឲ្យមកកាន់តំណែងជារដ្ឋមន្ត្រីការបរទេសវិញ

ក្រោយ​ឡើង​កាន់​តំណែង​ភ្លាម​ប្រមុខ​ការទូត​អង់គ្លេស​ថ្មី លោកស្រី Liz Truss បាន​បង្ហាញ​គោល​ជំហរ​ច្បាស់លាស់​ណាស់ ក្នុង​នយោបាយ​ការទូត​ជាមួយ​ប្រទេស​ចិន​។ លោកស្រី បាន​អំពាវនាវ​ឲ្យ​ពិភពលោក ប្រកាន់​យក​គោល​ជំហរ​តឹង​រឹង​ជាមួយ​ប្រទេស​ចិន​។

ជាមួយ​គ្នា​នេះ លោកស្រី​ថែម​ទាំង​បាន​និយាយ​ថា អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ឬ WTO គួរតែ​ឈប់​ចាត់​ទុក​ប្រទេស​ចិន ថា​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ទៀត​ទៅ ដោយសារ​តែ​បែប​នេះ​ហើយ​ទើប​អនុញ្ញាត​ឲ្យ​ចិន​ទទួល​បាន​ផល​ចំណេញ​ពាណិជ្ជកម្ម ច្រើន​ជាង​ប្រទេស​នានា ក្នុង​នាម​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​។

រដ្ឋមន្ត្រី​ការ​បរទេស​មក​ពី​គណៈបក្ស​អភិរក្សនិយម​រូប​នេះ បាន​ស្តីបន្ទោស​ចិន​ថា មាន​ឥរិយាបថ​មិនល្អ​មួយ​ចំនួន​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម ដែល​បាន​រួមចំណែក​ដល់​ការ​ធ្លាក់​ចុះ​នៃ​ការ​ជឿ​ទុកចិត្ត​លើ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពិភពលោក​។ ចំណុច​នេះ លោកស្រី​រដ្ឋមន្ត្រី​ការ​បរទេស​ថ្មី​អង់គ្លេស ទំនងជា​ចង់​សំដៅ​ដល់ ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន អា​មេ​រិ​ក និង អូស្ត្រាលី​ជាដើម​។ 

សូម​ជម្រាប​ថា លោកស្រី Liz Truss ជា​អ្នកនយោបាយ​ដ៏​មានបទពិសោធន៍​មួយ​រូប ជា​ពិសេស​ក្នុង​វិស័យ​កា​ទូត​ពាណិជ្ជកម្ម ដោយ​ចាប់ពី​ខែមករា​ឆ្នាំ​នេះ​មក លោកស្រី​បាន​ដឹកនាំ និង​បាន​ជួយ​ឲ្យ​អង់គ្លេស​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី ជាមួយ​ប្រទេស​ជា​ច្រើន ចាប់តាំងពី​ចក្រភព​អង់គ្លេស​បាន​ចាក​ចេញពី​សហភាព​អឺរ៉ុប​មក​។ លោកស្រី​ក៏​ជា​ស្ត្រី​ទី​២​ផង​ដែរ ដែល​បាន​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការ​បរទេស ក្នុង​ប្រវត្តិសាស្ត្រ​របស់​អង់គ្លេស​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ីកំពុងចរចាជាមួយ WHO ដើម្បីក្លាយជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងសកល

ព័ត៌មាន
បន្ទាប់ពីអង្គការសុខភាពពិភពលោកមើលឃើញថា អាហ្វ្រិកខាងត្បូងជាទីតាំងទីមួយសម្រាប់ជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងសកល នៅពេលនេះប្រទេសឥណ្ឌូនេស៊ីកំពុងពិ…

កោះតៃវ៉ាន់ គ្រោងពង្រីកការចំណាយលើយោធាបន្ថែមជិត៩ពាន់លានដុល្លារ ចំពេលការគំរាមកំហែងកើនឡើងកាន់តែខ្លាំង

ព័ត៌មាន
កោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ បានដាក់សំណើពង្រីកការចំណាយបន្ថែមលើវិស័យយោធាប្រមាណជិត ៩ពាន់លានដុល្លារអាមេរិក នៅក្នុងរយៈពេល ៥ឆ្នាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ