ទីកន្លែង​កម្សាន្ត-​សៀមរាប

ខេត្ត​សៀមរាប​នឹង​មាន​កន្លែង​កម្សាន្ដ​បែប​ទំនើប​ថ្មី​មួយ​ទៀត បន្ទាប់​ពី​ Pub Street នៅ​ឆ្នាំ​២០១៨


ហាងល្បីៗ​ជាង​១០០​ហាង​មក​ពី​ក្រៅ​ប្រទេស​និង​ក្នុង​ស្រុក នឹង​ត្រូវ​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​គម្រោង​ទីកន្លែង​កម្សាន្ដ​បែប​ទំនើប​ថ្មី និង​ដំបូង​គេ​បង្អស់​មួយ​នៅ​ខេត្ត​សៀមរាប ដែល​ជា​រស​និយម​ថ្មី​មួយ​សម្រាប់​ភ្ញៀវ​ទេសចរ​ទទួល​យក​នូវ​បទ​ពិសោធន៍​ល្អៗ ជាមួយ​ខេត្ត​ទេសចរណ៍​ប្រវត្តិ​សាស្ត្រ​របស់​កម្ពុជា។
រូបភាព​គំរូ​នៃ​ទីកន្លែង​កម្សាន្ត​បែប​ទំនើប The Heritage Walk នៅ​ខេត្ត​សៀមរាប ដែល​គ្រោង​នឹង​សាងសង់​រួច​រាល់​នៅឆ្នាំ​២០១៨។
ដោយ

ក្នុង​ចំណោម​ហាង​ជាង​១០០​នោះ ត្រូវ​បាន​គេ​ឲ្យ​ដឹង​ថា មាន​ភាគ​ច្រើន​ជា​ភោជនីយដ្ឋាន​និង​ហាង​កាហ្វេ​ម៉ាក​ល្បីៗ​ទាំង​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក។ 

លោក ឃឹម ហ្វីណង់ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Metro Lifestyle Development ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​លើ​គម្រោង​ទីកន្លែង​កម្សាន្ដ ដឹ ហ៊ើរីថេច វ៉ក (The Heritage Walk) បាន​លើក​ឡើង​ថា កន្លែង​កម្សាន្ដ​ថ្មី​​មួយ​​នេះ​នឹង​​ផ្ដល់​​នូវ​បទពិសោធន៍​ថ្មី​សម្រាប់​ភ្ញៀវ​ទេសចរ បន្ថែមពី​លើ​កន្លែង​កម្សាន្ដ​ផាប់ស្ទ្រីត (Pub Street) ដែល​មាន​ស្រាប់​នាពេល​បច្ចុប្បន្ន។

លោក​បន្ត​ថា ក្រៅពី​ប្រាង្គ​ប្រាសាទ​នៅ​ខេត្ត​សៀមរាប និង ផាប់ស្ទ្រីត ទីកន្លែង​កម្សាន្ដ The Heritage Walk នឹង​ក្លាយ​ជា​តំបន់​កម្សាន្ដ​ដ៏​ពេញ​និយម​បំផុត​សម្រាប់​ខេត្ត​សៀមរាប។

នាយក​ប្រតិបត្តិ​រូប​នេះ​បាន​បន្ថែម​ថា បច្ចុប្បន្ន គម្រោង​ទីកន្លែង​កម្សាន្ដ ដឹ ហ៊ើរីថេច វ៉ក (The Heritage Walk) នេះ បាន​និង​កំពុង​សម្រេច​ការ​សាងសង់​បាន​ជាង ៨០%​ហើយ នៅ​លើ​​ផ្ទៃដី​​ទំហំ​ជិត​​មួយ​​ហិកតា កម្ពស់​​អគារ​ចំនួន​៣​ជាន់ និង​ក្រោម​ដី​២​ជាន់ និង​គ្រោង​បញ្ចប់​ការ​សាង់សង់​រួច​រាល់​នៅ​ឆ្នាំ​២០១៨ ខាង​មុខ។

លោក ឃឹម ហ្វីណង់ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Metro Lifestyle Development ដែល​វិនិយោគ​លើ​គម្រោង​ទីកន្លែង​កម្សាន្ដ The Heritage Walk។

លោក​បន្ត​ថា គម្រោង​ទីកន្លែង​កម្សាន្ដ​នេះ​គឺ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ផ្សារ​ទំនើប​នានា ព្រោះ​ភាគ​ច្រើន​មាន​លក់​តែ​អាហារ និង​រោងកុន​ប៉ុណ្ណោះ ពិសេស​គឺ​ភោជនីយ​ដ្ឋាន​ដែល​មាន​ម៉ាក​ល្បីៗ ដោយ​មិន​មាន​លក់​ទំនិញ​សព្វ​មុខ​ដូច​ផ្សារ​ទំនើប​នោះ​ឡើយ។ 

រហូត​មក​ទល់​ពេល​នេះ គម្រោង​មួយ​នេះ​ទទួល​បាន​ការ​ជួល​ហាង​ប្រមាណ​៦០%​ហើយ ដោយ​ក្នុង​នោះ​សុទ្ធ​សឹង​ជា​ម៉ាក​ភោជនីយដ្ឋាន​និង​ហាង​កាហ្វេ​ដែល​កំពុង​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​កម្ពុជា ដូចជា កាហ្វេ Brown កាហ្វេ Amazon កាហ្វេ KOI ហាង​នំប៉័ង Tous les Jours, Domino Pizza, The Pizza Campany, Starbucks, ហាងការ៉េម Swensen និង​ហាង​ផ្សេងៗ​ជា​ច្រើន​ទៀត ។ល។ ក្រៅពី​អាហារដ្ឋាន ក៏​មាន​រោងកុន ៥​រោង របស់ Legend Cinema ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ទៅ​ដល់​ជាង ១០០០​នាក់​ផង​ដែរ។

ក្រោយ​ពី​វត្តមាន​ទីកន្លែង​កម្សាន្ដ​បែប​ទំនើប​នេះ លោក ឃឹម ហ្វីណង់ សង្ឃឹម​ថា នឹង​ជំរុញ​ដល់​កំណើន​ភ្ញៀវ​ទេសចរ និង​សេដ្ឋកិច្ច​ក្នុង​ខេត្ត​សៀមរាប​កាន់​តែ​ខ្លាំង​ក្លា​ឡើង។

ជាមួយ​គ្នា​នេះ​ដែរ លោក គួច សុខលី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន CBM Corporation ដែល​ត្រៀម​នឹង​បើក​ភោជនីយ​ដ្ឋាន​៤​ម៉ាក​ផ្សេង​គ្នា នៅក្នុង​ទី​កន្លែង​កម្សាន្ដ The Heritage Walk នេះ រួមមាន ហាងភីហ្សា Domino ហាង​នំប៉័ង Tous Les Jours ភោជនីយដ្ឋាន Asian Kitchen និង​ហាង​ប៊ើហ្គើ Lotteria  បាន​លើក​ឡើង​ថា ខេត្ត​សៀមរាប​មិន​ត្រឹមតែ​ជា​ខេត្ត​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ ក៏​ជាទីតាំង​មួយ​ដែល​កំពុង​មាន​សក្ដានុពល​ខ្លាំង​សម្រាប់​ការ​វិនិយោគ​ផង​ដែរ។

ខេត្ត​សៀមរាប​ល្បី​ល្បាញ​សម្រាប់​អ្នក​ទេសចរ​ជុំវិញ​ពិភព​លោក ដោយសារ​មាន​ប្រាង្គ​ប្រាសាទ​អង្គរវត្ត​ដ៏​ល្អ​អស្ចារ្យ។

ទន្ទឹម​នឹង​នេះ វត្តមាន​របស់​ទីកន្លែង​កម្សាន្ដ The Heritage Walk គឺ​ជា​ការ​បង្កើត​ឱកាស​ដ៏​ល្អ​សម្រាប់​ម៉ាក​ភោជនីយ​ដ្ឋាន​ល្បីៗ​ចូល​មក​បើក​សាខា​នៅ​ខេត្ត​សៀមរាប​កាន់តែ​ច្រើន​ឡើង​ផង​ដែរ ព្រោះ​ថា ម៉ាក​ល្បីៗ​បាន​​សម្លឹង​ឃើញ​ពី​ឱកាស​ទីផ្សារ​នៅ​ខេត្ត​សៀមរាប​នេះ​យូរ​ហើយ ប៉ុន្ដែ កាល​ពី​មុន ហាក់​មាន​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ទីតាំង។

ដូច្នេះ នៅ​ពេល​មាន​វត្តមាន​ទីកន្លែង​កម្សាន្ដ​បែប​ទំនើប The Heritage Walk នេះ គឺ​ហាក់​ដូចជា​ការ​បើក​ចំហ​ទ្វារ​សម្រាប់​វិនិយោគិន​ផ្នែក​អាហារ​និង​ភេសជ្ជៈ​ឲ្យ​ចូល​មក​ប្រកប​អាជីវកម្ម​នៅ​ខេត្ត​សៀមរាប កាន់​តែ​ច្រើន​​ឡើង​ផង​ដែរ។

សូម​ជម្រាប​ដែរ​ថា គិតត្រឹម​រយៈ​ពេល ៩​ខែ ឆ្នាំ​២០១៧ ចំនួន​ភ្ញៀវ​ទេសចរ​ដែល​បាន​ចូល​មក​ទស្សនា​រមណីយ​ដ្ឋាន​អង្គរ​វត្ត បាន​កើន​ឡើង​ដល់​ជាង ១​លាន ៧​សែន​នាក់ ខណៈ​ដែល​ចំណូល​ពី​ការ​លក់​ប័ណ្ណ​ទស្សនា​​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន​ជាង ៧៥​លាន​ដុល្លារ​អាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើ​កម្ពុជា​គួរធ្វើ​អ្វី​ខ្លះ​​​ដើម្បី​លើក​ស្ទួយ​សុវត្ថិភាព​ចំណី​អាហារ?

ព័ត៌មាន
ថ្មីៗ​នេះ មាន​ការ​ជជែក​​​យ៉ាង​គគ្រឹក​គគ្រេង​នៅ​លើ​បណ្ដាញ​ព័ត៌មាន​សង្គម ហ្វេសប៊ុក ជុំវិញ​ប្រធាន​បទ​បន្លែ​មាន​ជាតិ​គីមី បន្ទាប់​ពី​នាយក…

៩ខែ​ឆ្នាំ​នេះ វៀតណាម​រស់នៅ​អាមេរិក​និង​អឺរ៉ុប​​ផ្ញើ​លុយ​ចូល​មក​ក្រុង​ហូជីមិញជាង​៣ពាន់​លាន​ដុល្លារ

ព័ត៌មាន
ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​មិនមែន​សុទ្ធ​តែ​អវិជ្ជមាន​នោះទេ។ នៅ​លើ​ពិភព​លោក​ មាន​ប្រទេស​ច្រើន​ណាស់​ដែល​បាន​ទទួល​ផល​ប្រយោជន៍​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ