Advertisement
ជូនពរ​ឆ្នាំថ្មី!

ឆ្នាំ​ថ្មី សូមរកស៊ីមានបានទាំងអស់គ្នា!


រីករាយ​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ !!! ក្រុមការងារ Cambonomist សូម​គោរព​ជូន​ពរ​ប្រិយមិត្ត​ សូមប្រកបតែ​សេចក្ដី​សុខ​គ្រប់ប្រការ និង​សូម​អាន​កំណាព្យ​ជូន​ពរ​ដូច​តទៅ។
របាំត្រុដិ​គេ​សម្ដែង​សម្រាប់​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ ដើម្បី​បណ្ដេញ​គ្រោះ​ចង្រៃ​និងសុំ​សុខ​សិរី​សម្រាប់​ឆ្នាំ​ថ្មី
ដោយ

កំណាព្យបទ ពាក្យ៧

- ជូន​ពរ​ឆ្នាំ​ថ្មី​ឆ្នាំ​រកា  សូម​ក្តីប្រាថ្នា​បាន​សម្រេច
ទ្រព្យាហូរចូលកុំបីដាច់  មានអ្នកបីបាច់ថែយប់ថ្ងៃ។

- ស្រូវធ្ងន់ស្រាលស្រុះដុះលាស់ល្អ   ចេកដូងស្វាយក៏លក់បានថ្លៃ
ដុល្លារលុយរៀលកាន់ពេញដៃ   វីឡាស្កឹមស្កៃដីរាប់ប្លង់។

-រកស៊ីជិតឆ្ងាយសប្បាយចិត្ត   មានមិត្តជិតស្និទ្ធមិនបោះបង់
ប្រាថ្នាអ្វីបានតាមចិត្តចង់   ឡានម៉ូតូកង់ទាន់សម័យ។

-សូមឲ្យឆ្នាំថ្មីគំនិតថ្មី    ធ្វើជំនួញអ្វីបានកម្រៃ
មានអ្នកគាំទ្រឈរពួតដៃ    មារកាចចង្រៃសូមវិនាស៕




អត្ថបទបន្ទាប់


កូនខ្មែរគួរ​ដឹង​និង​ចងចាំ​អំពី​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

ព័ត៌មាន
ប្រជាជាតិ​ខ្មែរ​ដែល​ល្បី​មាន​វប្បធម៌​រុង​រឿង​ខ្ពង់​ខ្ពស់​ពី​បុរាណ ចូល​ដល់​ខែ​មេសា នៃ​សូរ្យគតិ​នេះ គឺ​ជា​ពេល​ដែល​ខ្មែរ​គ្រប់​ក្រុម​គ្រ...

កូន​ខ្មែរ​៣​រូប​ជាប់​ក្នុង​បញ្ជី​សហគ្រិន​ឆ្នើម​វ័យ​ក្រោម​៣០ឆ្នាំ​របស់​ទស្សនាវដ្ដី Forbes

ព័ត៌មាន
ជា​រឿង​គួរ​ឲ្យ​អបអរ​និង​មាន​មោទនភាព​ដែល​ខ្មែរ​ជំនាន់​ក្រោយ​សង្គ្រាម​ មាន​ចំណេះ​ដឹង ជំនាញ និង​ស្នាដៃ​លេចធ្លោ រហូត​ដល់​ទទួល​បាន​ការ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ