ការនាំចេញរបស់ចិន

ការនាំចេញរបស់ប្រទេសចិន កើនឡើង ៨% គួរឲ្យភ្ញាក់ផ្អើលក្នុងខែមេសា


នៅពេលដែលមានការផ្ទុះឡើងនូវ មេរោគកូវីដ-១៩ តម្រូវការប្រើប្រាស់ទូទាំងសកលលោក មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដោយសារតែវិធានការនានា ត្រូវបានអនុវត្តដើម្បីទប់ស្កាត់ ការរីករាលដាលនៃមេរោគ។ យ៉ាងណាក៏ដោយចុះ ប្រទេសចិន នៅតែធ្វើបានល្អ ក្នុងការនាំចេញទំនិញទៅក្រៅប្រទេស មានកំណើន៨% ក្នុងខែមេសា ដើម្បីផ្គត់ផ្គង់ដល់តម្រូវការទីផ្សារសកល។ នេះបើតាមសារព័ត៌មានចិន Xinhua ។
ការនាំចេញរបស់ប្រទេសចិន កើនឡើង ៨% គួរឲ្យភ្ញាក់ផ្អើលក្នុងខែមេសា(រូបភាព Expansion)
ដោយ

រដ្ឋបាល​គយ​ទូទៅ​ចិន បាន​បញ្ជាក់​ថា នៅ​ក្នុង​ខែមេសា​នេះ ប្រទេស​ចិន បាន​ធ្វើការ​នាំ​ចេញ​ទំនិញ   ​ជិត ២០០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក សម្រេច​បាន​នូវ​កំណើន ៨% សបញ្ជាក់​ឲ្យ​ឃើញ​ថា ការ​ធ្វើ​ពាណិជ្ជ កម្ម​ក្រៅប្រទេស​របស់​ចិន នៅ​តែ​មាន​ស្ថិរភាព ទោះបី​មាន​វិបត្តិ​កូ​វី​ដ​-១៩​ក៏​ដោយ​។

បើ​តាម​ការ​ចេញផ្សាយ​របស់ សារព័ត៌មាន South China Morning Post បាន​ឲ្យ​ដឹង​ថា កំណើន​នៃ​ការ​នាំ​ចេញ​របស់​ប្រទេស​ចិន បាន​យកឈ្នះ​លើ ការ​ព្យាករ​នានា ជា​ពិសេស​ការ​ព្យាករ​ពី​សំណាក់​សារព័ត៌មាន Bloomberg ដែល​ថា ការ​នាំ​ចេញ​របស់​ចិន នឹង​ធ្លាក់​ចុះ ១១% ដោយសារ​តែ គ្មាន​តម្រូវការ​នៅ​លើ ទីផ្សារ​សកលលោក​រហូត​ទាល់តែ​បញ្ហា​មេរោគ​កូ​វី​ដ​-១៩ បញ្ចប់​។

ទោះ​យ៉ាងណា តម្រូវការ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​មួយ​នេះ គឺ​មានការ​ថមថយ​ចុះ ជា​មូលហេតុ​បណ្តាល​ឲ្យ ការ​នាំ​ចូល​ទំនិញ​ពី​ក្រៅប្រទេស មានការ​ធ្លាក់​ចុះ ១១% ដែល​ធ្វើ​ឲ្យ ប្រទេស​ចិន សម្រេច​បាន​នូវ អតិរេក​ពាណិជ្ជកម្ម​ជិត ៤៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ខែមេសា​នេះ កើនឡើង​ពី ២០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កាលពី​ខែមីនា កន្លង​ទៅ​។

ដោយឡែក មាន​មតិ​ជា​ច្រើន​បាន​លើក​ឡើង​ថា កំណើន​ការ​នាំ​ចេញ​ក្នុង​ខែមេសា​នេះ គឺ​ដោយសារ​តែ ការ​ជំរុញ​ការ​នាំ​ចេញ​ឧបករណ៍ បរិក្ខារ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​-១៩​ប៉ុណ្ណោះ ហើយ​កំណើន​នេះ គឺ​មាន​កម្រិត​ទាប​ណាស់ ក្នុង​ការ​ជួយ​ដល់​កំណើនសេដ្ឋកិច្ច​ប្រទេស​ចិន​ជា​រួម​។

សេដ្ឋវិទូ​ចិន មក​ពី ស្ថាប័ន Oxford Economics បាន​លើក​ឡើង​ថា កំណើន​នេះ នឹង​ធ្លាក់​ចុះ​ទៅ​វិញ​ក្នុង​ពេល​ឆាប់​ៗ ដោយសារ​តែ តម្រូវការ​ប្រើប្រាស់​នៅ​ជុំវិញ​សកលលោក កំពុង​តែ​រង​គ្រោះ​ដោយ វិធានការ​បិទ​ទីក្រុង និង​គម្លាត​សង្គម​។

សូម​ជម្រាប​ថា ប្រទេស​ចិន នៅ​តែ​បន្ត​ដាក់​ចេញ​នូវ វិធានការ​សំខាន់​ៗ​ជា​ច្រើន ដើម្បី​ជួយ​ដល់ ក្រុមហ៊ុន​ពាណិជ្ជកម្ម​បរទេស អាច​បន្ត​បើក​ដំណើរការ​ផលិតកម្ម​ឡើង​វិញ ក្នុងអំឡុងពេល​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​កូ​វី​ដ​-១៩​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនឯកជននៅអាមេរិក កាត់បន្ថយការងារជាង ២០លានកន្លែងក្នុងខែមេសា

ព័ត៌មាន
ក្រុមហ៊ុនឯកជនជាច្រើន នៅក្នុងសហរដ្ឋអាមេរិក បានកាត់បន្ថយការងារជាង ២០,២ លានកន្លែង នៅក្នុងខែមេសា កន្លងទៅថ្មីៗនេះ ដោយសារតែ វិបត្តិមេរោគកូវី…

ការដឹកជញ្ជូនទំនិញឆ្លងកាត់កំពង់ផែភ្នំពេញរកចំណូលបានជាង ៧,៦ លានដុល្លារ

ព័ត៌មាន
នៅក្នុងត្រីមាសទី១ ឆ្នាំនេះ កំពង់ផែស្វយ័តក្រុងភ្នំពេញ រកប្រាក់ចំណូលបានជាង ៧,៦លានដុល្លារអាមេរិក និងមានបរិមាណកុងតឺន័រឆ្លងកាត់ជាង ៧ម៉ឺនTE…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ