ក្រសួងអបរ់ំយុវជន និងកីឡា

ក្រសួងអប់រំនៅតែឲ្យបន្ដពន្យារពេលការបើកសាលាឡើងវិញ ទោះមានការស្នើឲ្យបើកពីគ្រឹះស្ថានសិក្សាក្ដី


បន្ទាប់មានការសំណូមពរពីសមាគមគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានឧត្តមសិក្សា សាធារណៈមួយចំនួន ដោយស្នើឲ្យធ្វើការបើកដំណើរការសាលារៀនឡើងវិញ នាសប្តាហ៍ទី៤ នៃខែឧសភា ឬដើមខែមិថុនានេះមក ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើសំណើទៅកាន់ប្រមុខរាជរដ្ឋាភិបាល ដើម្បីបន្តការពន្យារពេលបើកសាលារៀនបន្តទៀត ដើម្បីតាមដានស្ថានភាពជំងឺកូវីដ-១៩។
ក្រសួងអប់រំនៅតែឲ្យបន្ដពន្យារពេលការបើកសាលាឡើងវិញ ទោះមានការស្នើឲ្យបើកពីគ្រឹះស្ថានសិក្សាក្ដី
ដោយ

កាលពី​ថ្ងៃ​ទី​១២ ខែឧសភា ម្សិលមិញ​នេះ ក្រសួង​អប់រំ​បាន ធ្វើ​លិខិតស្នើ​មួយ​ជូន​ទៅ​សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​បាន​បញ្ជាក់​ថា គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត គ្រប់​ប្រភេទ គួរ​បន្ត​ពន្យារពេល​ក្នុង​ការ​បើក​ដំណើរការ​ឡើង​វិញ ដើម្បី​តាមដាន​ស្ថានភាព​នៃ​ជំងឺ​កូ​វី​ដ​១៩ កុំ​ឲ្យ​មានការ​ឆ្លង​ក្នុង​សហគមន៍ ជា​ពិសេស​បង្ការ​រលក​ឆ្លង​ជា​លើក​ទី​២​។

ចំពោះ​ការ​ស្នើ​បន្ត​ពន្យារពេល​បើក​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត គ្រប់​ប្រភេទ​បន្ត​ទៀត​នេះ​ដែរ ក្រសួង​អប់រំ​បាន​អះអាង ដោយ​ឈរ​លើ​មូលដ្ឋាន​៤៖

១. ជំងឺ​កូ​វី​ដ​១៩ នៅ​តែ​បន្ត​រីក​រាលដាល​ខ្លាំង​ឡើង​នៅ​លើ​ពិភពលោក ដែល​មក​ទល់​នឹង​ពេល​នេះ មាន​អ្នក​ផ្ទុក មេរោគ​កូ​វី​ដ​១៩ ជាង​៤​លាន​នាក់​ហើយ ពោល​គឺ​មិន​ទាន់​អាច​គ្រប់គ្រង​បាន ព្រោះ​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល និង​វ៉ាក់សាំង​នៅឡើយ​។

២. ទោះបី​នៅ​កម្ពុជា មាន​ស្ថានភាព​ធូរស្បើយ​បន្តិច​មែន​ពី​ជំងឺ​នេះ តែ​កម្ពុជា​នៅ​តែ​ប្រឈម​ខ្ពស់ ចំពោះ​ហានិភ័យ​នៃ​ការ​ឆ្លងរ​រីក​រាល​បន្ត​ទៀត ប្រសិនបើ​មិន​ការ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ តាម​វិធានការ​របស់​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក៏​ដូច​ជា​អង្គការ​សុខភាព​ពិភពលោក ដែល​បាន​ដាក់​ចេញ​។

៣.​ក្រសួង​បាន​រៀបចំ​ឲ្យ​មាន​សិក្សា​តាម​ប្រព័ន្ធ​សិក្សា​ពី​ចម្ងាយ (​ការ​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​) ទាំង​វិស័យ​រដ្ឋ​និង​ឯកជន ដើម្បី​បញ្ចៀស​បច្ច័យ​អវិជ្ជមាន ដែល​អាច​ឲ្យ​គ្រឹះស្ថានសិក្សា​ឯកជន​បិទទ្វារ​។

៤.​ការ​បើក​សាលារៀន​ឡើង​វិញ​លឿន​ពេក ជា​ការ​ប្រថុយទៅ​នឹង​រលក​ទី​២ នៃ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ដែល​អាច​ធ្វើ​ឲ្យ​សិស្ស​ប្រឈម​នឹង​ការ​ឆ្លង ដែល​អាច​ធ្វើ​ឲ្យ​សាលារៀន​ក្លាយជា​ប្រភព​នៃ​ការ​ចម្លង​ក្នុង​សហគមន៍​។

នៅ​ក្នុង​លិខិត​ដដែល​នេះ បាន​បញ្ជាក់​ទៀត​ថា ការ​បើក​សាលារៀន​ឡើង​វិញ នឹង​បង្កើត​ការ​ប្រឈម​ថ្មី ជា​ពិសេស​ប្រសិនបើ​មានការ​ផ្ទុះ​ការ​ឆ្លង​ចូល​ក្នុង​សហគមន៍ នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២៣​។

សូម​ជម្រាប​ថា គិត​ត្រឹម​ថ្ងៃនេះ គឺ​មាន​រយៈពេល​ជិត​២​ខែ​ហើយ ដែល​សាលារៀន​គ្រប់​កម្រិត ទាំង​រដ្ឋ​និង​ឯកជន បាន​បិទទ្វារ​បណ្តោះអាសន្ន និង​បាន​ដាក់​យន្តការ​សិក្សា​ពី​ចម្ងាយ ឬ​ការ​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ បាន​ជិត​មួយ​ខែ​ហើយ ដោយ​ក្រសួង​យល់​ថា ការ​សិក្សា​តាម​ប្រព័ន្ធ​នេះ អាច​ជា​កាលានុវត្តភាព​ថ្មី​មួយ​សម្រាប់​កម្ពុជា ដើម្បី​អភិវឌ្ឍ​វិស័យ​អប់រំ​របស់​ខ្លួន​ដូច​ទៅ​នឹង​ប្រទេស​អភិវឌ្ឍន៍​ផ្សេង​ទៀត​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ កំពុងពិចារណាយកថ្លៃពន្ធពីភ្ញៀវទេសចរបរទេសម្នាក់ជិត ១០ដុល្លារ

ព័ត៌មាន
ក្រសួងទេសចរណ៍ និងកីឡាថៃ កំពុងពិចារណាលើ ការយកពន្ធប្រមាណ ១០ដុល្លារអាមេរិក ឬតិចជាងនេះ ពីភ្ញៀវទេសចរបរទេសម្នាក់ៗ ដែលចូលមកកម្សាន្តនៅក្នុងប្រ…

កម្ពុជា នាំចេញទៅជប៉ុនកើនឡើងក្នុងត្រីមាសទី១ ឆ្នាំ២០២០

ព័ត៌មាន
កម្ពុជាសម្រេចការនាំចេញទៅកាន់ប្រទេសជប៉ុនក្នុងតម្លៃទឹកប្រាក់សរុបប្រមាណជាង ៤៧៥ លានដុល្លារអាមេរិក ក្នុងរយៈពេលបីខែដំបូងដើមឆ្នាំ ២០២០ កើនឡើង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ