ជម្លោះកម្ពុជា-ថៃ

តើលោក ត្រាំ អាចដកការខិតខំដោះស្រាយលើបញ្ហាជម្លោះកម្ពុជា-ថៃ ទេ ក្រោយមិនទទួលបានពានរង្វាន់ណូបែលសន្តិភាព?


ក្រោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិកមិនទទួលបានពានរង្វាន់ណូបែបសន្តិភាព ភាគីថៃបានលើកឡើងក្នុងន័យឡកឡាយថាតើលោក ដូណាល់ ត្រាំ នៅចង់ដោះស្រាយបញ្ហាជម្លោះព្រំដែនរវាងខ្លួនជាមួយកម្ពុជា ទៀតទេ។ឆ្លើយតបនឹងបញ្ហានេះអ្នកជំនាញភូមិសាស្រ្តនយោបាយរបស់កម្ពុជា យល់ឃើញថាទោះបីលោក ត្រាំមិនទទួលបានពាន់រង្វាន់នេះក៏ដោយតែលោកនឹងនៅតែបន្តយកចិត្តទុកដាក់ក្នុងការជួយដោះស្រាយបញ្ចប់ជម្លោះព្រំដែនរវាងកម្ពុជានិងថៃព្រោះអាម៉េរិកជាមហាអំណាចដែលត្រូវជួយដោះស្រាយបញ្ហាអសន្តិសុខហើយលោក ត្រាំ ក៏ជាមនុស្សដែលមានទំនោរចូលចិត្តដោះស្រាយបញ្ហាសង្គ្រាមផងដែរ។
ជម្លោះកម្ពុជា-ថៃ
ដោយ

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ទោះបីប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ មិនទទួលបានពាន់រង្វាន់ណូបែលសន្តិភាពពិភពលោកឆ្នាំ២០២៥ យ៉ាងណាក្ដី ក៏លោកនៅតែមានឆន្ទៈក្នុងការជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា និងថៃ ព្រោះអាម៉េរិក ជាប្រទេសមហាអំណាចក្នុងការស្វែងរកសន្តិភាពដល់បណ្ដាប្រទេសកំពុងមានជម្លោះ។ អ្នកជំនាញរូបនេះ បានសង្កត់ធ្ងរថា ថៃ គួរតែបន្ថយភាពគឃ្លើនរបស់ខ្លួនបើមិនចង់ឱ្យប្រទេសខ្លួនបាក់មុខលើឆាកអន្តរជាតិ បន្តទៀត ដោយសារជម្លោះព្រំដែនជាមួយកម្ពុជា ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សហគមន៍អន្តរជាតិ។

​ជាមួយគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និសេដ្ឋកិច្ច យល់ឃើញថា ការដែលលោក ដូណាល់ ត្រាំ មិនទទួលបានពាន់រង្វាន់ណូបែលសន្តិភាពពិភពលោកឆ្នាំ២០២៥ ក៏ព្រោះតែការដាក់ពាក្យជាបេក្ខជនរបស់លោកហាក់យឺតពេល ដែលមិនអាចឱ្យគេតាមដានបានពេញលេញ។ តែទោះជាយ៉ាងណាលោក ត្រាំ ក៏កំពុងមានកេរ្តិ៍ឈ្មោះ ព្រោះលោកបានរំលត់ភ្លើងសង្គ្រាមដល់ប្រទេសចំនួន៨ រួចមកហើយ។ ដូច្នេះអ្នកជំនាញរូបនេះយល់ឃើញថា លោក ត្រាំ នឹងមិនមានការបន្ថយដៃនោះទេ ក្នុងដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ បើទោះបីជាលោកមិនទទួលបានពាន់រង្វាន់ណូបែលសន្តិភាពយ៉ាងណាក្ដី ព្រោះក្រោយការប្រកាសពានរង្វាន់នេះ លោក ត្រាំ បានប្ដេជ្ញាចិត្តជួយបញ្ចប់សង្គ្រាមជុំវិញពិភពលោកឱ្យបានច្រើនបន្ថែមទៀត ពិសេសក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។

​គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ត្រូវបានសារព័ត៌មានអន្តរជាតិ ធំៗចុះផ្សាយថា កំពុងស្វែងរកឱ្យមានការចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃនៅក្រៅកិច្ចប្រជុំអាស៊ាន នៅប្រទេសម៉ាឡេស៊ី នាចុងខែតុលា នេះ។ ក្រោយលេចលឺព័ត៌មាននេះ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល បានដាក់លក្ខខណ្ឌឱ្យលោក ត្រាំ ជួយសម្របសម្រួលឱ្យកម្ពុជា ដកទ័ព និងសព្វាវុធធុនធ្ងន់ចេញតំបន់ព្រំដែន និងជម្លៀសពលរដ្ឋចេញពីតំបន់ភូមិជោគជ័យ និងព្រៃចាន់ជាដើម បើចង់ឱ្យលោកចូលតុចរចា៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ការបិទព្រំដែនកម្ពុជា-ថៃ បានជំរុញឱ្យការដឹកជញ្ជូនទំនិញតាមផ្លូវទឹកមានការកើនឡើងយ៉ាងគំហុក

ទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងភាពមិនប្រាកដប្រជាយ៉ាងណាក្តី តែវាមិនបានធ្វើឱ្យរាំងស្ទះដល់ការធ្វើពាណិជ្ជកម្ម និងការដឹកជញ្ជូនទំនិញតាមផ្…

អ្នកជំនាញបានបង្ហាញកត្តាចម្បងមួយចំនួន ដែលជំរុញឱ្យពលរដ្ឋនៅតែបន្តប្រើកម្ចីក្រៅផ្លូវការ

កម្ចីក្រៅផ្លូវការ គឺជាការផ្ដល់កម្ចីមួយដែលពុំមានលក្ខខណ្ឌស្មុគស្មាញ តែមានអត្រាការប្រាក់ខ្ពស់ខុសពីគោលការណ៍ដែលច្បាប់បានកំណត់។ កម្ចីក្រៅផ្លូវការអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ