ទីស្តីការគណៈរដ្ឋមន្រ្តី

ទីស្តីការគណៈរដ្ឋមន្រ្តី និង World Bank នឹងរៀបចំសិក្ខាសាលាស្តីពី «ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងគោលនយោបាយឆ្លើយតប» នៅព្រឹកស្អែកនេះ


ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ECOSOCC) នៃទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមកិច្ចការសហការជាមួយធនាគារពិភពលោក (World Bank-WB) នឹងរៀបចំសិក្ខាសាលាស្តីពី «ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងគោលនយោបាយឆ្លើយតប» នៅថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ស្អែកនេះ វេលាម៉ោង០៨៖៣០នាទីព្រឹក នៅសាលប្រជុំ C អគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្រី្ត។
ទីស្តីការគណៈរដ្ឋមន្រ្តី និង World Bank នឹងរៀបចំសិក្ខាសាលាស្តីពី «ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងគោលនយោបាយឆ្លើយតប» នៅព្រឹកស្អែកនេះ
ដោយ

សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពីសំណាក់សមាជិករាជរដ្ឋាភិបាល, នាយិកាគ្រប់គ្រងធនាគារពិភពលោក (WB) ប្រចាំកម្ពុជា, ឯកអគ្គរាជទូតរដ្ឋទូតនៃបណ្តាប្រទេសជាមិត្តមួយចំនួន, តំណាងក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ព្រមទាំងស្ថាប័នស្រាវជ្រាវ អ្នកសារព័ត៌មាន និងនិស្សិតមកពីសាកលវិទ្យាល័យនានាសរុបប្រមាណ ៥៥០នាក់។

សិក្ខាសាលានេះ មានគោលបំណងចែករំលែកអំពីរបកគំហើញ និងអនុសាសន៍ស្តីពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងគោលនយោបាយឆ្លើយតប តាមរយៈការបង្ហាញអំពីលទ្ធផលសិក្សាស្រាវជ្រាវរបស់ធនាគារពិភពលោក (WB) ស្តីពីការវាយតម្លៃអំពីផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ និងការបង្ហាញអំពីក្របខ័ណ្ឌស្តីពីបច្ច័យភាពងាយរងគ្រោះ និងការវាយតម្លៃសមត្ថភាពបន្សាំ នៃប្រែប្រួលអាកាសធាតុរបស់ប្រទេសកម្ពុជា។

តាមកម្មវិធីដែលបានគ្រោងទុក, សិក្ខាសាលាខាងលើនេះ នឹងដំណើរការប្រព្រឹត្តិទៅដោយចែកចេញជា២វគ្គ ដោយវគ្គទី១ នឹងមានការធ្វើបទបង្ហាញដោយវាគ្មិនកិត្តិយសមកពី WB លើប្រធានបទស្តីពីការអភិវឌ្ឍ,ការប្រែប្រួលអាកាសធាតុ, និងកំណែទម្រង់ស្ថាប័ន និងវគ្គទី ២ គឺជាកិច្ចពិភាក្សាលើគោលនយោបាយឆ្លើយតប ចំពោះឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ដែលមានវាគ្មិនកិត្តិយសចូលរួមដូចជា៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន, តំណាងក្រសួងរ៉ែ និងថាមពល, តំណាងក្រសួងធនធានទឹក និងឧតុនិយម, តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, តំណាងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងតំណាងធនាគារពិភពលោក សម្របសម្រួល ដោយលោក ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន ECOSOCC៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការលាឈប់ពីតំណែងរបស់មន្ត្រីកំពូលៗនៅវៀតណាម ត្រូវបានគេអះអាងថា កំពុងធ្វើឱ្យខាតបង់ដល់សេដ្ឋកិច្ច

ព័ត៌មាន
ការលាលែងពីតំណែងរបស់មន្ត្រីនយោបាយកំពូលៗជាបន្តបន្ទាប់នៅប្រទេសវៀតណាម ចំពេលមានយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយនោះ កំពុងចោទជាសំណួរពីទិសដៅ…

ប្រហិតចម្រុះគ្មានគុណភាពជាង៨តោន ត្រូវបានមន្រ្តីរឹបអូស និងយកទៅដុតបំផ្លាញចោល

ព័ត៌មាន
សាច់ប្រហិតចម្រុះគ្មានគុណភាពទម្ងន់ជាង៨តោន ត្រូវបានមន្រ្តីជំនាញរឹបអូស និងយកទៅដុតកម្ទេចចោល ដើម្បីកុំឱ្យមានការចរាចរចូលទីផ្សារ ដែលអាចបណ្តាលឱ្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ