អ្នកឧកញ៉ា ម៉ុង ឫទ្ធី

អ្នកឧកញ៉ា ម៉ុង ឫទ្ធី ប្ដេជ្ញាមិនបោះបង់ការវិនិយោគលើដំណាំដូងប្រេង ទោះចំណាយទុនជាង១២០លានដុល្លារជាង៣០ឆ្នាំមិនទាន់ឃើញចំណេញ


អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប ដែលជាក្រុមហ៊ុនដាំ និងនាំចេញដូងប្រេងដ៏ធំជាងគេនៅកម្ពុជាបានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងមិនបោះបង់ការវិនិយោគក្នុងវិស័យកសិកម្ម ទោះត្រូវឆ្លងកាត់ឧបសគ្គយ៉ាងណាក៏ដោយ។ តួយ៉ាង អ្នកឧកញ៉ា ប្តេជ្ញានឹងបន្តក្រាញននៀលលើការវិនិយោគលើការដាំដុះដូងប្រេង បើទោះបីជានៅក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនខ្លួនបានចំណាយទុនវិនិយោគអស់ប្រមាណ១២០លានដុល្លារ ហើយមិនទាន់អាចស្រង់ដើមបានវិញយ៉ាងណាក៏ដោយ។
អ្នកឧកញ៉ា ម៉ុង ឫទ្ធី
ដោយ

អ្នកឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប ដែលជាក្រុមហ៊ុនដាំដុះ និងនាំចេញដូងប្រេងតែមួយគត់នៅកម្ពុជាបានគូសបញ្ជាក់ថា គិតមកទល់ពេលនេះមានរយៈពេលជាង៣០ឆ្នាំហើយ ដែលក្រុមហ៊ុនខ្លួនបានសម្រេចចិត្តវិនិយោគលើដំណាំដូងប្រេងនៅកម្ពុជា ដោយបានចំណាយទុនវិនិយោគអស់ប្រមាណ១២០លានដុល្លារ។ ទោះបីជាចំណូលពីការនាំចេញដូងប្រេងមានទំហំធំគួរឱ្យកត់សម្គាល់ជារៀងរាល់ឆ្នាំក៏ពិតមែន ប៉ុន្តែបើធៀបនឹងការចំណាយលើការថែទាំ ដើមទុន និងពេលវេលា គឺនៅមិនទាន់អាចទូទាត់ឱ្យឃើញនូវប្រាក់ចំណេញនៅឡើយទេ។ នេះបើតាមការអះអាងរបស់អ្នកឧកញ៉ា ដែលបានសង្កត់ធ្ងន់ថា ទោះបីជាការវិនិយោគលើដំណាំដូងប្រេងត្រូវការចំណាយពេលវេលាយូរ និងដើមទុនច្រើនក៏ពិតមែន ប៉ុន្តែខ្លួននឹងមិនបោះបង់ចោលការវិនិយោគក្នុងវិស័យនេះឡើយ។

មហាសេដ្ឋីកសិកម្មរូបនេះបានគូសបញ្ជាក់ថា បច្ចុប្បន្នទិន្នផលដូងប្រេងរបស់ក្រុមហ៊ុនខ្លួនប្រមាណ៩៧%ត្រូវបាននាំចេញទៅប្រទេសឥណ្ឌា ខណៈ៣%ទៀត គឺប្រើប្រាស់សម្រាប់កែច្នៃធ្វើជាចំណីសត្វនៅក្នុងស្រុក។ បើតាមអ្នកឧកញ៉ា ម៉ុង ឬទ្ធី ដើម្បីអាចបង្កើតរោងចក្រផលិតប្រេងឆាចេញពីដូងប្រេងបាន កម្ពុជាត្រូវការផ្ទៃដីដាំដុះដូងប្រេងរហូតដល់ទំហំជាង៣ម៉ឺនហិកតា ខណៈបច្ចុប្បន្នចម្ការដូងប្រេងរបស់ក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប មានទំហំផ្ទៃដីដាំដុះដូងប្រេងតែជាង១ម៉ឺន៦ពាន់ហិកតាប៉ុណ្ណោះ។

បើតាមការអះអាងរបស់អ្នកគ្រប់គ្រងចម្ការដូងប្រេងរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប នៅក្នុងឆ្នាំ២០២៥កន្លងទៅ ក្រុមហ៊ុននាំចេញដូងប្រេងបានសរុបជាង៤ម៉ឺន៨ពាន់តោន ដែលគិតជាតម្លៃទឹកប្រាក់ស្មើនឹងជាង៥៦លានដុល្លារសហរដ្ឋអាម៉េរិក៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាព ប៉ុក វន្ថា




អត្ថបទបន្ទាប់


រដ្ឋបាលលោក ត្រាំ ត្រូវបង្វិលប្រាក់ពន្ធចំនួន១៣៣ពាន់លានដុល្លារឱ្យក្រុមហ៊ុនវិញ តែអ្នកជំនាញថា វាជានីតិវិធីស្មុគស្មាញ ដែលអាចចំណាយពេលយូរ

សាលក្រមជាប្រវត្តិសាស្ត្ររបស់តុលាការកំពូលសហរដ្ឋអាម៉េរិក កាលពីថ្ងៃសុក្រ កន្លងទៅ បានសម្រេចទាត់ចោលគោលនយោបាយពន្ធគយបដិការរបស់លោក ដូណាល់ ត្រាំ …

ត្រឹមរយៈពេលជាង ១ខែ ធនាគារជាតិនៃកម្ពុជា ដកអាជ្ញាបណ្ណធនាគារធំៗ២ គួរឱ្យភ្ញាក់ផ្អើល!

ជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើនៅក្នុងប្រព័ន្ធធនាគារនៅកម្ពុជា ដោយនៅត្រឹមរយៈពេលប្រមាណត្រឹមតែជាង ១ខែប៉ុណ្ណោះ ធនាគារជាតិនៃកម្ពុជា បានសម្រេចដកអាជ្ញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ