អត្ថបទ៖ ក្រុមហ៊ុន

បើកគណនីធនាគារ តាមរយៈ AMK Mobile បានគ្រប់ពេលវេលា គ្រប់ទីកន្លែង ហើយមានឱកាសឈ្នះលុយ៤០ម៉ឺនរៀល!


ភ្នំពេញ៖ ក្នុងអំឡុងពេល ការរាតត្បាតជំងឺកូវីដ-១៩ បើទោះជាមនុស្សគ្រប់គ្នាត្រូវរក្សាគម្លាត កាត់បន្ថយការចេញក្រៅក៏ដោយ ក៏តម្រូវការប្រើប្រាស់ សេវាហិរញ្ញវត្ថុប្រចាំថ្ងៃនៅតែមាន ដូចជាការវេរលុយ ទូទាត់ថ្លៃទំនិញ បង់ទឹកភ្លើងជាដើម ដែលជាកត្តាញ៉ាំងឲ្យប្រព័ន្ធឌីជីថលត្រូវបានប្រើប្រាស់កាន់តែច្រើនឡើងដើម្បីសម្រួលតម្រូវការទាំងនោះ។
បើក គណនី ធនាគារ តាមរយៈ AMK Mobile បាន គ្រប់ ពេលវេលា គ្រប់ ទីកន្លែង
ដោយ

ស្របជាមួយស្ថានភាពនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែលតែងតែបេ្តជ្ញា និងខិតខំផ្តល់ដំណោះស្រាយ និងសេវាកម្មឈានមុខគេជូនអតិថិជន បានដាក់ឲ្យដំណើរការ មុខងារថ្មីគឺ Self-Account-Opening នៅលើAMK Mobile ដែលអនុញ្ញាតឲ្យអតិថិជនអាចបើកគណនីធនាគារដោយខ្លួនឯងបានយ៉ាងងាយ រហ័ស ដោយមិនត្រូវការឯកសារសាំញ៉ាំ និងមិនចំាបាច់ធ្វើដំណើរទៅកាន់ការិយាល័យ។ រឹតតែពិសេសទៀតនោះ គឺអតិថិជន នឹងមានឱកាសឈ្នះលុយ៤០ម៉ឺនរៀល ជារៀងរាល់ថ្ងៃ។

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានមានប្រសាសន៍ថា វត្តមានរបស់ អេ អឹម ខេ នៅទីនេះបានដោយសារតែការគាំទ្ររបស់អតិថិជន។ ហេតុដូច្នេះ យើងតែងតែខិតខំវិវឌ្ឍន៍ខ្លួនជាមួយតម្រូវការអតិថិជន និងឲ្យទាន់សម័យកាលតាមរយៈ ផលិតផល និងសេវាកម្មដ៏សម្បូរបែប។ សេវាបើកគណនីធនាគារដោយខ្លួនឯងនេះ នឹងផ្តល់បទពិសោធន៍ដ៏​អស្ចារ្យមួយទៀតជូនដល់អតិថិជនក្នុងការចាប់ផ្តើមប្រើប្រាស់គណនីធនាគារ និងប្រតិបត្តិការតាមបែបឌីជីថលទំនើបតាម​

រយៈAMK Mobile ដែលមានភាពងាយស្រួល ចំណេញពេលវេលា និងប្រកបដោយសុវត្ថិភាពខ្ពស់។ បន្ថែមពីនេះអតិថិជនដែលបើកគណនីដោយខ្លួនឯងអាចមានឱកាសទទួលប្រាក់រង្វាន់ដែលមានរហូតដល់៤០ម៉ឺនរៀលរៀងរាល់ថ្ងៃ ។ បទពិសោធន៍មួយនេះ នឹងចូលរួមពង្រីកបរិយាប័នហិរញ្ញវត្ថុនៅកម្ពុជាតាមទិសដៅរបស់រាជរដ្ឋាភិបាល ជាពិសេសធនាគារជាតិនៃកម្ពុជា។

យើងជឿជាក់ថា សេវាកម្មមួយនេះ នឹងទទួលបានការគាំទ្រ និងទំនុកចិត្តពីអតិថិជនមួយកម្រិតថែមទៀត ហើយយើង ក៏នឹងបន្តអភិវឌ្ឍខ្លួនដើម្បីផ្តល់ដំណោះស្រាយល្អៗជូនដល់អតិថិជនប្រកប ដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។

ដើម្បីអាចបើកគណនីដោយខ្លួនឯង អតិថិជនត្រូវការតែពេល ២ ឬ ៣នាទីប៉ុណ្ណោះដោយចូលទៅដោនឡូតកម្មវិធី AMK Mobile នៅក្នុងAppStore PlayStore ឬ HUAWEI AppGallery តាមតំណនេះ បន្ទាប់មកជ្រើសរើសយកមុខងារ Self-Account-Opening ឬបង្កើតគណនីខ្លួនឯង ហើយបំពេញព័ត៌មានខ្លីៗដូចជាថតរូបអត្តសញ្ញាណប័ណ្ណ ថតរូបសែលហ្វី លេខទូរស័ព្ទ និងមុខរបររកស៊ីជាការស្រេច។ អ្នកមានឱកាសឈ្នះរង្វាន់ប្រចាំថ្ងៃ ដែលទឹកប្រាក់នឹងត្រូវបានបញ្ចូលទៅក្នុងគណនីរបស់គាត់ដោយស្វ័យប្រវត្តិ បន្ទាប់ពីគណនីបានដាក់ឲ្យដំណើរការរួចរាល់។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូវីដ-១៩បន្ដអុកឡុកកាន់តែខ្លាំងនៅប្រទេសតំបន់អាស៊ាន តើប្រទេសណាកំពុងរងទុក្ខខ្លាំងជាងគេ?

ព័ត៌មាន
បើទោះបីជា វ៉ាក់សាំងកូវីដ-១៩ ត្រូវបានបង្កើតឡើងជាបន្ដបន្ទាប់ និង ត្រូវបានចាក់ជូនមនុស្សជាច្រើនលាននាក់ក៏ដោយ ប៉ុន្ដែ ករណីរីករាលដាលឆ្លងនៃកូ…

តើវិស័យកាត់ដេរកម្ពុជាអាចនឹងធូរស្បើយឡើងវិញដែរឬទេនៅ ដំណាច់ឆ្នាំ២០២១នេះ?

ព័ត៌មាន
វិស័យវាយនភណ្ឌកាត់ដេរ របស់កម្ពុជាស្ថិតក្នុងចំណោមវិស័យដែលរងផលប៉ះពាល់ខ្លាំងជាងគេនៅអំឡុងពេលកូវីដ-១៩នេះ។ ការឆ្លងរីករាលដាលកូវីដ-១៩នៅក្នុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ