ការវិនិយោគកសិកម្ម

ការវិនិយោគវិស័យកសិកម្មអំឡុងពេលកូវីដ-១៩ មានឱកាស និងកត្តាប្រឈមអ្វីខ្លះ?


វិស័យកសិកម្មជាវិស័យដែលមានសក្តានុពលមួយ នៅក្នុងចំណោមវិស័យធំៗសំខាន់ៗទាំង៤ ដែលបានចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសនៅក្នុងដំណាក់កាល នៃការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩ វិស័យកសិកម្មត្រូវបានគេចាត់ទុកថា ជាតួឯកសំខាន់១ ក្នុងចំណោមវិស័យដទៃទៀត ដោយសារតែមិនសូវរងផលប៉ះពាល់ដូចវិស័យចម្បងៗផ្សេងទៀត ដូចជា ទេសចរណ៍ វិស័យឧស្សាហកម្មកាត់ដេរ ថែមទាំងមានកាលានុវត្តភាពខ្ពស់នៅអំឡុងពេលវិបត្តិកូវីដ១៩នេះ។
តើវិស័យកសិកម្មកម្ពុជាឆ្នាំ២០២២ មានការប្រែប្រួល និងប្រឈមយ៉ាងណា?
ដោយ

ប៉ុន្តែយ៉ាងណាក៏ដោយចុះ អ្នកជំនាញក្នុងវិស័យកសិកម្ម ក៏បានព្រមានចំៗដែរថា បើសិនជាអ្នករកស៊ីនៅក្នុងវិស័យកសិកម្ម ដូចជាការដាំដុះ ការចិញ្ចឹមសត្វ ជាដើម មិនបានគិតគូគ្រប់ជ្រុងជ្រោយលើការងារបច្ចេកទេស ទីផ្សារ ធនធានមនុស្ស និង ហិរញ្ញវត្ថុនោះទេ វានឹងធ្វើឲ្យឱកាសបាត់បង់ទៅវិញ ឬ មិនអាចកើតមាននោះទេ។

ដូច្នេះ តើធ្វើដូចម្តេចទើបអាចក្តាប់ឱកាស ក្នុងការវិនិយោគវិស័យកសិកម្មឲ្យទទួលបានជោគជ័យ ពិសេសនៅអំឡុងពេលសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញពីវិបត្តិកូវីដ-១៩? 

វិស័យកសិកម្មនៅកម្ពុជា ត្រូវបានធនាគារពិភពលោកចាត់ទុកថា គឺជាវិស័យមួយដែលមានភាពធន់ក្នុងអំឡុងពេលវិបត្តិកូវីដ១៩នេះ។ លើសពីនេះ វិស័យនេះ បច្ចុប្បន្នកំពុងត្រូវបានជំរុញដោយកំណើនវិនិយោគច្រើន ដោយសារតែភាពវិជ្ជមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបានចុះហត្ថលេខានាពេលកន្លងទៅថ្មីៗនេះ រួមទាំងកិច្ចព្រមព្រៀងវឌ្ឋភាពសេដ្ចកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ផងដែរ។

បើទោះបីជាវិស័យនេះ មានឱកាសច្រើនជាងវិស័យដទៃទៀត នៅក្នុងអំឡុងពេលកូវីដ-១៩នេះក៏ពិតមែន ប៉ុន្ដែ បើតាមអ្នកជំនាញ ការវិនិយោគលើវិស័យនេះ ក៏ត្រូវមានការគិតគូរឲ្យបានហ្មត់ចត់ពីធនធានមនុស្ស បច្ចេកទេស និងទីផ្សារ ហើយត្រូវជៀសវាងការវនិយោគណាដែលជាវិនិយោគតាមគ្នា។

បណ្ឌិត តាន់ មុនីវណ្ណ អ្នកស្រាវជ្រាវលើវិស័យកសិកម្មនៅកម្ពុជា និងប្រធានក្រុមហ៊ុនដេតអ៊ិនវេសមេន (Date Investment Cambodia) ដែលបានដាំដុះដំណាំសម៉ើ ដើម្បីនាំចេញនាពេលខាងមុខនោះ បានប្រាប់ក្រុមការងារខេមបូណូមីសថា ថ្វីត្បិតតែកម្ពុជា មានដីទំនេរច្រើនក៏ពិតមែន ប៉ុន្តែ មិនប្រាកដថា ឲ្យតែមានដីដឹងតែអាចធ្វើកសិកម្មបាននោះទេ។

លោបញ្ជាក់បន្ថែមថា ការធ្វើកសិកម្មតាមគ្នា គឺប្រឈមនឹងហានិភ័យខ្ពស់ ដែលវិស័យឯកជនត្រូវគិតគូរឲ្យបានច្បាស់លាស់ មិនត្រូវរំពឹងតែលើរាជរដ្ឋាភិបាលជួយនៅពេលជួបឧសគ្គនោះទេ។

ជុំវិញទៅនឹងការវិនិយោគវិស័យកសិកម្មនេះដែរ បណ្ឌិត យ៉ង សាំងកុមារ អ្នកជំនាញផ្នែកកសិកម្មនៅកម្ពុជា ក៏បានផ្តល់យោបល់ដែរថា ការរកស៊ីបរាជ័យនៅក្នុងវិស័យកសិកម្មមានកត្តាច្រើន ដែលអ្នកវិនិយោគនៅក្នុងវិស័យនេះ មិនបានគិត ដូចជាការចំណាយថ្លៃដើមច្រើនលក់បានថោក និងការដែលមិនបានសិក្សាពីទីផ្សារឲ្យបានច្បាស់លាស់ជាដើម។

អ្នកជំនាញកសិកម្ម បានផ្តល់ដំណោះស្រាយថា ការសិក្សាឲ្យបានហ្មត់ចត់ គ្រប់ជ្រុងជ្រោយទាំងអស់ មិនថាផ្នែកទីផ្សារ ធនធានមនុស្ស បច្ចេកទេស ពូជ ប្រភេទដី ដើមទុន ត្រូវតែលម្អិត នោះទើបអាចកាត់បន្ថយហានិភ័យក្នុងរបរនេះបាន។

របាយការណ៍ពីក្រសួងកសិកម្មបង្ហាញថា នៅក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុបជាង ៤លានតោន កើនជិត៩០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដោយការនាំចេញទៅកាន់ទិសដៅ ៥៧ ប្រទេស៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អឺរ៉ុបកំពុងបារម្ភខ្លាំងចំពោះ កូវីដ-១៩បំប្លែងថ្មី «ឌែលតា» ខណៈបច្ចុប្បន្នកំពុងបន្ដវាយប្រហារពាសពេញពិភពលោក

ព័ត៌មាន
មេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មីដែលគេហៅថា ឌែលតា កំពុងរីកសាយភាយកាន់តែខ្លាំងឡើងនៅទូទាំងពិភពលោក ហើយថ្មីៗនេះ មេរោគនេះ កំពុងត្រូវបានរកឃើញ…

ក្រុមហ៊ុនថ្មីមួយទៀតនឹងចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជាឆាប់ៗនេះ

ព័ត៌មាន
និយតករមូលបត្រកម្ពុជា (SERC) ថ្មីៗនេះ ទើបតែបានអនុម័តការចុះបញ្ជីសាធារណៈរបស់ក្រុមហ៊ុន DBD Engineering Plc ដើម្បីឈានទៅចុះបញ្ជីនៅក្នុងក្រុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ