អត្ថបទក្រុមហ៊ុន

Park Café បាត់ដំបងបានបើកដំណើរការជាផ្លូវការ ជាមួយអាហារនិងភេសជ្ជះសុខភាពសម្បូរបែបជាប់មាត់ស្ទឹងសង្កែ


ផាកកាហ្វេបាត់ដំបង បានសម្ពោធជាផ្លូវការក្រោមអធិបតីភាព ឯកឧត្តម ផេង សិទ្ធី អភិបាលក្រុង បាត់ដំបង ដើម្បីបម្រើសេវាកម្ម និងនាំយកនូវប្រភេទអាហារ និងភេសជ្ជៈបែបសុខភាព ជូនដល់អតិថិជនក្នុងខេត្តដែលកំពុងរីកចំរើនក្នុងវិស័យទេសចរណ៍នេះ។
Park Café បាត់ដំបងបានបើកដំណើរការជាផ្លូវការ ជាមួយអាហារនិងភេជ្ជះសុខភាពសម្បូរបែបជាប់មាត់ស្ទឹងសង្កែ

ខេត្តបាត់ដំបង​ជា​តំបន់​មួយ​ដែល មាន​សក្ដានុពល​ទាក់ទាញភ្ញៀវ​ទេសចរណ៍​ជាច្រើនរួមមាន ផ្ទះ​ខ្មែរ​បុរាណ អគារ​ស្ថាបត្យកម្មជាដើម។ ​ដោយឡែកចំពោះហេដ្ឋារចនាសម្ព័ន្ធ​និង​សម្បទា​បំរើអោយ​វិស័យ​ទេសចរណ៍​បាន​រីកចំរើន​ឡើង​ផងដែរ​ដូចជា ផ្លូវថ្នល់ សួនច្បារ សណ្ឋាគារ​ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ការដឹកជញ្ជូន មណ្ឌល​កម្សាន្ត​មនុស្សពេញវ័យដែលជំរុញ​ការរៀបចំ​តំបន់​ទេសចរណ៍​ជាច្រើន​កន្លែង​សំរាប់​ភ្ញៀវ​ទេសចរណ៍ មក​លំហែ​កំសាន្ដ និង​ស្នាក់​នៅក្នុង​ខេត្ដ​ប្រកបដោយ​ផាសុខភាព។

ក្រៅពីនេះ​នៅមានដង​ស្ទឹង​សង្កែដែលជា គោលដៅ ទេសចរណ៍​បែប វប្បធម៌ ប្រ​វ​ត្ដិ​សាស្ដ្រ ធម្មជាតិ និង​កែច្នៃ ជា​សក្ដា​នុពល​ដ៏​សំខាន់។

ដោយយល់ឃើញពីការអភិវឌ្ឍន៍ឥតឈប់ឈរនិង មានសក្តានុពលខ្ពស់ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ព្រមទាំងប្រជាជនជាច្រើនកុះករទើប ផាកកាហ្វេ (Park Café) ដែលជាភោជនីយដ្ឋានដ៏ពេញនិយមមួយដែលផ្តោតលើអាហារ និងភេសជ្ជៈសុខភាព ពង្រីកការវិនិយោគមកដល់។ ជាមួយនឹងការបង្កើតការងារប្រមាណជាង៣០កន្លែង និងការបណ្តុះបណ្តាលធនធានមនុស្សតាមលក្ខណៈស្តង់ដាអន្តរជាតិ និងជំរុញការប្រើប្រាស់ផលិតផលកសិកម្ម​​ក្នុងស្រុកដើម្បីលើកស្ទួយជីវភាពកសិករកម្ពុជាយើង ក្នុងគោលដៅចូលរួមជាមួយយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ ។​

គួររំលឹកផងដែរថា ផាកកាហ្វេ ជាភោជនីយដ្ឋាន ដែលបំរើជូនអាហារ ភេសជ្ជះសុខភាព ដូចជា គុយទាវ​ កាហ្វេ ដែលមានរស់ជាតិឈ្ញុយ ឆ្ញាញ់ និង ជាទីកន្លែងបង្កើនមិត្តភាព សហគ្រិនភាព ដៃគូរពាណិជ្ជកម្ម ដោយ គ្រប់ភេសជ្ជះបានប្រើទឹកឃ្មុំ, ទឹកដោះគោស្រស់អត់ជាតិខ្លាញ់, អាហារអត់ប៊ីចេង, និង ប្រេងអូលីវ ល្អពិសេសសម្រាប់សុខភាពអតិថិជន។​

សម្រាប់ទីតាំងងាយស្រួលរកមែនទែនគឺស្ថិតនៅទល់មុខមណ្ឌលសុខភាពស្វាយប៉ោតាមបណ្តោយដងស្ទឹងសង្កែក្បែរសួនសេះហោះចុះពីផ្លូវជាតិលេខ៥ត្រឹមតែ៨៨ម៉ែតប៉ុណ្ណោះ។ សូមមើលទីតាំងតាមផែនទីនេះ៖ ផាកកាហ្វេ បាត់ដំបង

ផាកកាហ្វេសាខាបាត់ដំបងក៏មានសេវាដឹកជញ្ជូនដល់ទីកន្លែងតាម foodpanda Nham24 និង WOWNOW ផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់៖

- ទំនាក់ទំនងលេខទូរស័ព្ទ៖ 023 990 990។

- តាមដាន តេលេក្រាម PARK CAFE Official សម្រាប់ព័ត៍មានពីការផ្តល់ជូនពិសេសៗជាច្រើនទៀត

- ហ្វេសបុកផេក៖ Park Café ៕




អត្ថបទបន្ទាប់


យន្តការកំណត់តម្លៃប្រេងរុស្ស៊ី នឹងជួយសន្សំប្រាក់រាប់ពាន់លានដុល្លារសម្រាប់ប្រទេសមានទីផ្សារកំពុងរីកចម្រើន

ព័ត៌មាន
ការប៉ាន់ប្រមាណរបស់ក្រសួងសេដ្ឋកិច្ចអាមេរិកឱ្យដឹងថា យន្តការរបស់សហរដ្ឋអាមេរិក រួមជាមួយសម្ព័ន្ធមិត្តលើការកំណត់តម្លៃប្រេងរុស្ស៊ី នឹងជួយដល់ប្រទេ…

សម្តេចតេជោ ហ៊ុន សែន ប្រាប់ឲ្យពលរដ្ឋនៅឃុំព្រះដាក់រក្សាភាពស្ងប់ស្ងាត់ ក្រោយមានការតវ៉ាប្រឆាំងនឹងការរុះរើលំនៅដ្ឋាន

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន ប្រាប់ឲ្យប្រជាពលរដ្ឋរស់នៅឃុំព្រះដាក់ក្នុងខេត្តសៀមរាបរក្សាភាពស្ងប់ស្ងាត់និងស្ងប់ចិត្ត ក្រោយសម្តេចមើលឃើញចលនាតវ៉ារបស់ពួកគេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ