Advertisement
ទស្សនៈ

សួនច្បារ​វិមានឯករាជ្យ​បង្អួតស្រាបៀរ​ដល់​ភ្ញៀវ​ទេសចរ?


នៅ​តាម​សួន​ច្បារ​សំខាន់ៗ ក្នុង​ទីក្រុង​ភ្នំពេញ គេឃើញ​មាន​ការដំឡើង​ជា​បង្គោល​ប៉ាណូ​ទាបៗ​ល្មម​ដើម្បី​លម្អ​នូវ​រូបភាព​ល្អៗ​តំណាង​ទីក្រុង ឬ​តំណាង​កម្ពុជា​ដើម្បី​បង្អួត​អ្នក​ទេសចរ។
បង្គោល​ប៉ាណូ​ដែល​បង្អួត​ស្រាបៀរ​នៅ​លើ​សួន​ច្បារ​វិមាន​ឯករាជ្យ។ រូបភាព៖ ហេង ភារម្យ
ដោយ
Advertisement

ប៉ុន្តែ​ ថ្មីៗនេះ គេ​សង្កេត​ឃើញ​បង្គោល​ប៉ាណូ​នៅ​លើ​សួន​ច្បារ​វិមាន​ឯករាជ្យ បែរ​ជា​ដាក់​លម្អ​នូវ​រូបដប​ស្រាបៀរ​ទៅវិញ (ដូច​ក្នុង​រូបភាព​ខាងលើ)។ តើ​សម ឬ​មិន​សម? 

អ្នក​ខ្លះ​លើក​ជា​សំណួរ​ថា ហេតុ​អ្វី​បាន​ជា​ប៉ាណូ​ទាំង​នេះ​មិន​បង្ហាញ​អ្វីៗ​ដែល​ជា​មោទនភាព​ជាតិខ្មែរ ឬ​មោទនភាព​ទីក្រុង​ ដើម្បី​បង្អួត​ភ្នែក​អ្នក​ផង​ទាំងពួង ជាពិសេស ទេសចរ​បរទេស ដែល​គេ​ឧស្សាហ៍​ឃើញ​ដើរ​លេង​កម្សាន្ត​កុះ​ករ​លើ​សួន​ទាំងនេះ?

ថ្មីៗ​នេះ ប្រាសាទ​សម្បូណ៌​ព្រៃគុក​ទើបតែ​ត្រូវ​បាន​អង្គការពិភព​លោក យូណេស្កូ ដាក់​បញ្ចូល​ជា​​តំបន់​បេតិកភណ្ឌ​ពិភព​លោក ហើយ​កាល​ពី​ថ្ងៃ​ទី១៧ កក្កដា រដ្ឋាភិបាល​បាន​ដឹកនាំ​ការរៀបចំ​​ពិធី​អបអរ​សាទរ​ការ​ចុះ​បញ្ជី​ប្រាសាទ​សម្បូណ៌​ព្រៃគុក​ជា​បេតិកភណ្ឌ​ពិភព​លោក យ៉ាង​គគ្រឹក​គគ្រេង​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។ 

សួន​ច្បារ​វិមាន​ឯករាជ្យ​បង្អួត​រូបភាព​ស្រាបៀរ? (រូបភាព​៖ ហេង ភារម្យ)

ដូច្នេះ គេ​គួរតែ​បង្អួត​រូបភាព​ប្រាសាទ​នេះ ឬ​អ្វីៗ​ផ្សេងទៀត​ដែល​តំណាង​ឲ្យ​មោទនភាព​ជាតិ ឬទីក្រុង​ដើម្បី​បង្អួត​ភ្នែក​អ្នក​ទេសចរ មិនគួរដាក់​រូប​ស្រាបៀរ​បែប​នេះទេ។

គេ​នៅ​ចាំបាន​ថា មុន​នេះ ធ្លាប់​មាន​ក្រុមហ៊ុន​ស្រាបៀរក្នុង​ស្រុក​មួយ យក​រូប​ផ្លាកសញ្ញា​ស្រាបៀរ​​របស់​ខ្លួន​ដាក់​នៅ​តាម​ផ្លូវ​ជាតិ និង​មាន​ការ​រិះគន់​ជាច្រើន ដែលនាំ​ឲ្យ​មាន​ការដក​ចេញ​វិញ។ 

ចុះ​នេះ​នៅ​លើ​សួនច្បារ​វិមាន​ឯករាជ្យ ចំបេះដូង​នៃ​រាជ​ធានី​ភ្នំពេញ​ដែល​យើង​នាំ​គ្នា​អួត​ថា ជា​​ទីក្រុង​គជ ហើយ​ដែល​មាន​ទាំងវិមានឯករាជ្យ និង​ស្តូប​តម្កល់​ព្រះបរមរតនកោដ្ឋ​ទៅទៀត បែរ​ជា​គេ​ដាក់​បង្អួត​ស្រាបៀរទៅវិញ។

តើ​លោក​អ្នក​នាង​យល់ឃើញ​យ៉ាងណាដែរ? សូម​អញ្ជើញ​មាន​មតិ និងចែករំលែកបន្ត​ផង!!!​




អត្ថបទបន្ទាប់


ទីក្រុង​រណប​ទាំង​៧​ដែល​នឹង​ផ្លាស់​ប្តូរ​មុខ​មាត់​រាជ​ធានី​ភ្នំពេញ​ខ្លាំង​ក្នុង​ឆ្នាំ២០២០

ព័ត៌មាន
នៅ​ត្រឹម​ឆ្នាំ​២០២០ រាជ​ធានី​ភ្នំពេញ​អាច​នឹង​ផ្លាស់ប្តូរ​មុខ​មាត់​យ៉ាង​ខ្លាំង​ដោយសារ​ទីក្រុង​រណប​ចំនួន ៧ ដែល​ស្ថិត​នៅជាប់។ ទីក្រុង​...

កូន​ខ្មែរ​ក្លាយ​ជា​​មេធាវី​នៅ​ស្រុក​អាមេរិក​! ពិត​ជា​គួរ​ឲ្យ​សរសើរ!

ព័ត៌មាន
នៅ​ក្រោយ​ប្រទេស​កម្ពុជា​ទទួល​បាន​សន្តិភាព​ពេញ​លេញ ដោយ​បញ្ចប់​ជម្លោះ​ផ្ទៃ​ក្នុង​និង​សង្គ្រាម​ស៊ីវិល​រ៉ាំរ៉ៃ​ជា​ច្រើន​ទសវត្សរ៍​ទាំង​ស្រុង...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ