អាជីវកម្ម​បញ្ចាំ

ដឹងទេ នៅ​កម្ពុជា​មាន​ក្រុមហ៊ុន ឬ​ហាង​បញ្ចាំ​ប៉ុន្មាន?


តាម​ពិត​ហាង​បញ្ចាំ​ជា​កន្លែង​ដោះ​ទ័ល​ដ៏​ល្អ​បំផុត។ នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​​ចុង​ក្រោយ ការ​បើក​អាជីវកម្ម​ក្រុមហ៊ុន ឬ​ហាង​បញ្ចាំ​ក្នុង​ទីផ្សារ​ដ៏​តូច​ចង្អៀត​នៅ​កម្ពុជា មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង។
Cash-U-Up (ឃែស យូ អាប់) ជាក្រុមហ៊ុន​បញ្ចាំ​ស្រប​ច្បាប់​ដ៏​ធំ​មួយ​នៅ​កម្ពុជា។ រូបភាព៖ ហេង ភារម្យ
ដោយ

ទន្ទឹម​នឹង​មាន​ក្រុមហ៊ុន ឬ​ហាង​បញ្ចាំ​ស្រប​ច្បាប់​កើត​ឡើង​ច្រើន ហាង​បញ្ចាំ​ខុស​ច្បាប់​ក៏​កើត​ឡើង​​ព្រោង​ព្រាត​ដែរ។ 

លោក គុជ សេដ្ឋា ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​បញ្ចាំ​ស្រប​ច្បាប់​ដ៏​ធំ​ ឈ្មោះ Cash-U-Up (ឃែស យូ អាប់) បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​​បច្ចុប្បន្ន ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ផ្តល់​អាជ្ញា​ប័ណ្ណ​បើក​ក្រុមហ៊ុន ឬ​ហាង ​បញ្ចាំ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ប្រមាណ​ជាង ៣៥០​ក្រុមហ៊ុន និង​ហាង​បញ្ចាំ។

យ៉ាង​ណា​ក៏​ដោយ លោក​បាន​អះអាង​ថា មិន​មែន​ក្រុមហ៊ុន ឬ​ហាង​បញ្ចាំ​ទាំង​អស់​សុទ្ធតែ​មាន​ប្រតិបត្តិការ​ដូច​គ្នា​នោះ​ទេ។ 

លោក សេដ្ឋា បាន​ពន្យល់​ថា ក្រុមហ៊ុន ឬ​ហាង​បញ្ចាំ​ដែល​មាន​និមិត្ត​សញ្ញា​ពណ៌​បៃតង គឺ​ជា​ហាង​បញ្ចាំ​លក្ខណៈ​ខ្នាត​តូច និង​ក្រុមហ៊ុន​ដែល​មាន​និមិត្ត​សញ្ញា​ពណ៌​ទឹក​ប្រាក់ ជាក់​ស្ដែង​ក្រុមហ៊ុន Cash-U-Up គឺ​ជា​ក្រុមហ៊ុន​បញ្ចាំ​លក្ខណៈ​ខ្នាត​ធំ អាច​ទទួល​បញ្ចាំ​ទ្រព្យ​មាន​តម្លៃ​ខ្ពស់​ច្រើន​ប្រភេទ ព្រមទាំង​មាន​សាខា​ច្រើន​កន្លែង​ផង​ដែរ។

ហាង​បញ្ចាំ​ត្រូវ​បាន​មនុស្ស​ម្នា​ជា​ច្រើន​ស្គាល់​ថា គឺ​ជា​កន្លែង​សម្រាប់​ដាក់​របស់​ទ្រព្យ​មាន​តម្លៃ​ដើម្បី​ជា​ថ្នូរ​នឹង​ប្រាក់​សម្រាប់​យក​ទៅ​ប្រើការ​ចាំ​បាច់។ 

លោក​ គុជ សេដ្ឋា ប្រធាន​គ្រប់គ្រង​ទូទៅ ក្រុមហ៊ុន​បញ្ចាំ Cash-U-Up។

ដើរ​ចូល​ហាង​បញ្ចាំ​ខ្លាច​អន់​មែន​ទេ?

ប៉ុន្ដែ មុខ​របរ​មួយ​នេះ​ហាក់​ត្រូវ​បាន​មនុស្ស​មួយ​ចំនួន​យល់​ច្រឡំ​ថា ជា​របរ​មិន​សូវ​ថ្លៃ​ថ្នូរ ឬ​ជា​របរ​ផ្លូវ​ងងឹត​ជាដើម។ ជាមួយ​គ្នា​នេះ អ្នក​ទៅ​រក​ជាវ​សេវា​កម្ម​ពី​ហាង​បញ្ចាំ​នេះ​ទៀត​ ក៏​ហាក់មាន​ភាព​ខ្មាស​អៀន មិន​សូវ​ហ៊ាន​ចេញ​មុខ​ចេញ​មាត់​ដើរ​ចេញ​ចូល​ហាង​បញ្ចាំ​ប៉ុន្មាន​ទេ ព្រោះ​ពួក​គេ​ខ្លាច​មជ្ឈដ្ឋាន​ជុំវិញ​មើល​មក​ថា​ខ្លួន​អន់ ឬ​វាយ​តម្លៃ​ក្នុង​ន័យ​អវិជ្ជមាន​ផ្សេង​ទៀត។

យ៉ាង​ណា​ក៏​ដោយ​ចុះ បើ​តាម​ការ​លើក​ឡើង​ពី​លោក គុជ សេដ្ឋា នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​បញ្ចាំ Cash-U-Up បាន​ឲ្យ​ដឹង​ថា និយាយ​ពី​ការ​បើក​ស្រប​ច្បាប់ វា​បាន​ផ្តល់​ផល​ប្រយោជន៍​ជា​ច្រើន ពិសេស ​ចំណូល​ពន្ធ​ចូល​ជាតិ។ 

ហើយ ហាង​បញ្ចាំ​ត្រូវ​បាន​ពេញ​និយម និង​ឲ្យ​តម្លៃ​ពី​អ្នក​ប្រើប្រាស់​នៅ​ទូទាំង​សកល​លោក ព្រោះ​វា​អាច​ជួយ​បំពេញ​តម្រូវការ​សម្រាប់​អ្នក​ត្រូវការ​ហិរញ្ញ​វត្ថុ​បន្ទាន់ ហើយ​វា​ប្រើប្រាស់​ពេល​វេលា​តិច​ប្រមាណ​តែ​៣០​នាទី ទៅ ១​ម៉ោង​ប៉ុណ្ណោះ ដើម្បី​ទទួល​បាន​សេវា​បញ្ចាំ។ 

ដោយឡែក លោកថា នៅ​កម្ពុជា អាជីវកម្ម​នេះ​ហាក់​ត្រូវ​បាន​ប្រជាជន​មួយ​ចំនួន​នៅ​តែ​យល់​ច្រឡំ និង​ថា វា​ជា​អាជីវកម្ម​អវិជ្ជមាន​មួយ ឬ​មិន​ស្រប​ច្បាប់​ជា​ដើម។ 

តាម​​ពិត​ទៅ របរ​បញ្ចាំ​នេះ វា​ជួយ​សម្រួល​ដល់​អ្នក​ដែល​កំពុង​មាន​តម្រូវការ​ហិរញ្ញ​វត្ថុ​បន្ទាន់​សម្រាប់​ប្រើប្រាស់​ផ្សេងៗ ដូចជា ដោះ​ទ័ល​បញ្ហា​គ្រួសារ និង​ការ​ប្រកប​អាជីវកម្ម​ជា​ដើម ដែល​ទាំង​នេះ​គឺ​ជា​កត្តា​សំខាន់​មួយ​ក្នុង​ការ​រុញ​ច្រាន​ដល់​កំណើន​សេដ្ឋកិច្ច​គ្រួសារ​ពួកគេ ក៏​ដូចជា​សេដ្ឋកិច្ច​សង្គម។ 

ហាង​បញ្ចាំ​គឺ​ជា​កន្លែង​ដោះ​ទ័ល​ដ៏​ល្អ​ នៅពេល​អ្នក​ត្រូវការ​ប្រាក់​ជា​បន្ទាន់។

តើ​ការ​បើក​ហាង​បញ្ចាំ​ច្រើន​ដូច​នេះ បង្ហាញ​ពី​សញ្ញណ​អ្វី?

នៅពេល​ដែល​ត្រូវ​បាន​សួរ​សំណួរ​ថា តើ​ហាង​បញ្ចាំ​រីក​ដុះ​ដូច​ផ្សិត​នេះ បង្ហាញ​ពី​សញ្ញាណ​អ្វី​សម្រាប់​សង្គម? 

លោក គុជ សេដ្ឋា បាន​ប្រាប់​ឲ្យ​ដឹង​ថា វា​បញ្ជាក់​ឲ្យ​ឃើញ​ពី​ភាព​រីក​ចម្រើន​នៃ​វិស័យ​សេវា​បញ្ចាំ​នេះ ពោល​គឺ​ហាក់​កំពុង​មាន​ការ​ទទួល​ស្គាល់​ពី​អ្នក​ប្រើប្រាស់​កាន់​តែ​ច្រើន​ឡើង ប៉ុន្ដែ បើ​មាន​តិច​តួច ហើយ​បើក​លក្ខណៈ​លាក់​លៀម គ្មាន​អាជ្ញា​ប័ណ្ណ​ត្រឹម​ត្រូវ​ពី​អាជ្ញាធរ នោះ​ទើប​ជា​ក្ដី​កង្វល់​ធំ ពីព្រោះ​ពួក​គេ​ទាំង​នោះ​អាច​ជា​អ្នក​ទទួល​សេវា​ផ្លូវ​ងងឹត ឬ​ផល​ចោរកម្ម​ជាដើម។

យ៉ាង​ណា​ក៏​ដោយ លោក សេដ្ឋា មើល​ឃើញ​ថា បច្ចុប្បន្ន​ចំពោះ​អ្នក​ប្រកប​របរ​បញ្ចាំ​ស្រប​ច្បាប់​នៅ​កម្ពុជា​មាន​ច្រើន ហើយ​ពួកគេ​មាន​គោល​ការណ៍​និង​ឯកសារ​ផ្លូវ​ច្បាប់​ច្បាស់​លាស់​សម្រាប់​ផ្ដល់​សេវា​បញ្ចាំ​ជូន​អតិថិជន។ ដូច្នេះ វា​មិន​បាន​ជះ​ឥទ្ធិពល​អាក្រក់​ណា​មួយ​ដល់​សង្គម​នោះ​ឡើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រថយន្ត Sweptail ដែល Rolls-Royce ទើប​ចេញ ​ថ្លៃ​ជាង​គេ​បំផុត​លើ​ពិភព​លោក (វីដេអូ)

ព័ត៌មាន
ក្រុមហ៊ុនរថយន្ត​ Rolls-Royce ទើប​បាន​ផលិត​រួចរាល់​នូវ​ម៉ូដែល​ថ្មី​បំផុត​មួយ ឈ្មោះ Sweptail ដែល​ក្រុមហ៊ុន​អះអាងថា អាច​ជា​រថយន្ត​ដែល…

ថៅកែ​ហាង​ Brown Coffee បង្ហើប​ពី​រូបមន្ដ​​៤​យ៉ាង​ដើម្បី​ជោគជ័យ

ព័ត៌មាន
កាហ្វេ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ប្រភេទ​អាជីវកម្ម​មួយ​កំពុង​មាន​ការ​ពេញ​និយម​​បង្កើត​ឡើង​ពី​សំណាក់​សហគ្រិន​វ័យ​ក្មេង​កម្ពុជា។ នៅ​រា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ