អត្ថបទក្រុមហ៊ុន

បុណ្យភ្ជុំបិណ្ឌ មិនបានទៅលេងស្រុក អាចផ្ញើប្រាក់តាម អេស៊ីលីដាម៉ូបាល បាន!


បុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរខិតជិតចូលមកដល់ហើយ ប៉ុន្តែ ភាពមិនច្បាស់លាស់នៃស្ថានភាពកូវីដ-១៩ ធ្វើឲ្យប្រជាជនមួយចំនួន ដែលរស់នៅក្នុងទីក្រុងភ្នំពេញប៉ុន្តែមានស្រុកកំណើតនៅតាមខេត្ត ហាក់រារែកចំពោះគម្រោងទៅលេងស្រុកក្នុងអំឡុងពេលបុណ្យទាននេះ ។
បុណ្យភ្ជុំបិណ្ឌ មិនបានទៅលេងស្រុក អាចផ្ញើប្រាក់តាម អេស៊ីលីដាម៉ូបាល បាន!

ប៉ុន្តែ ទោះបីយ៉ាងណា ប្រជាជន​ខ្លះ​និយាយថា បើ​ទោះបី​ខ្លួន​មិន​បាន​ទៅលេងស្រុកកំណើតក្ដី ពួកគាត់​ក៏​នឹង​មិនភ្លេច​ផ្ញើ​ប្រាក់​ទៅឲ្យ​សាច់ញាតិ​ដើម្បីធ្វើបុណ្យ​ទាន​​ដែរ ។

បច្ចុប្បន្ន បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កាន់តែទំនើបនិង​ជឿនលឿន ហើយ​ធនាគារ​ធំៗ​ដូចជា អេស៊ីលីដា ជាដើម បាន​អភិវឌ្ឍ​និងដាក់​ឲ្យប្រើ​នូវសេវាធនាគារឌីជីថល​យ៉ាង​សម្បូរ​បែប​និង​ទូលំទូលាយ ។

អេស៊ីលីដាម៉ូបាល ជា​កម្មវិធីធនាគារ​ឌីជីថល​របស់ធនាគារ អេស៊ីលីដា ដែលជាធនាគារ​ពាណិជ្ជ​ដ៏ធំជាង​គេ​បំផុត​មួយនៅកម្ពុជា ។ ជាមួយនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ FinTech នេះ ការផ្ទេរ​ប្រាក់​ទៅមក​នៅគ្រប់ទិសទី​ទូទាំង​ប្រទេស អាច​ធ្វើ​បាន​ដោយ​ងាយស្រួល​បំផុត ។

នៅឯភូមិ​ព្រែករកា ឃុំព្រែក​រកា ស្រុកកណ្ដាលស្ទឹង​ ខេត្តកណ្ដាល លោក ហ៊ីង វី ជាកសិករ និយាយថា ជារឿយៗ លោក​ទទួលប្រាក់ពីប្អូន​របស់​លោក ដែល​ផ្ញើ​មក​ឲ្យ​តាម​ អេស៊ីលីដាម៉ូបាល រួច​ហើយ​លោក​ទៅដក​យកប្រាក់ពីទូ អេធីអឹម អេស៊ីលីដា នៅទីប្រជុំជន​ក្បែរផ្ទះរបស់​លោក ។ 

លោក ហ៊ីង វី បានលើកឡើងយ៉ាងដូច្នេះថា៖​ «ឥឡូវនេះ បងប្អូនផ្ញើ[លុយ]មក ស្រួលណាស់ ផ្ញើតាមអេស៊ីលីដា ទៅបើកតែមួយភ្លេត ជិះម៉ូតូប្រហែលបីនាទី ដល់ហើយ។ ព្រឹកមិញ ទៅបើកមួយភ្លេត ប្អូនផ្ញើមក បានម្ភៃម៉ឺន»។

អេស៊ីលីដាម៉ូបាល គឺ​ជាបច្ចេកវិទ្យា​ហិរញ្ញវត្ថុ Fintech ចុងក្រោយ​បំផុតរបស់ ធនាគារ អេស៊ីលីដា ​ដែល​មាន​​មុខងារប្រតិបត្តិការ​​ដ៏​​សម្បូរបែប​ ស្រួល​ប្រើ និង​រហ័ស​ទាន់ចិត្ត ដូចជា ផ្ទេរប្រាក់ ដក​ប្រាក់ បង់ថ្លៃទឹកភ្លើង ទូទាត់​វិក្កយបត្រ បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរសព្ទ​ដៃ និង​ ទូទាត់ថ្លៃទំនិញ​តាមអនឡាញ ជាដើម ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃតម្រង់គោលដៅចាប់យកភ្ញៀវទេសចរឥណ្ឌាជំនួសឱ្យការបាត់បង់ភ្ញៀវទេសចរចិន

ព័ត៌មាន
ប្រទេសថៃ បាននិងកំពុងរៀបចំផែនការទាក់ទាញភ្ញៀវទេសចរឥណ្ឌា អំឡុងពេលឈប់សម្រាកនៃរដូវបុណ្យប្រពៃណីរបស់ឥណ្ឌានាពេលខាងមុខនេះ ដើម្បីជួយស្រោចស្រង់ដល…

ក្រុមហ៊ុន ទ្រូម៉ាន់នី ផ្តល់ជូនសេវាទូទាត់វិក្កយបត្រទឹកភ្លើងនៅភូមិស្រុករបស់អ្នក ទូទាំងប្រទេស

ព័ត៌មាន
ក្នុងគោលបំណងផ្តល់ជូនភាពងាយស្រួលបន្ថែមទៀត ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងធ្វើការងារជាមួយសេវាករផ្គត់ផ្គង់អគ្គិសនី ទឹក និងសំរាមឈានមុខគេក្នុងប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ