ការសាងសង់ផ្លូវក្រវាត់ក្រុងទី៣

ការសាងសង់គម្រោងផ្លូវក្រវាត់ក្រុងខ្សែទី៣ សម្រេចបានទៅដល់ ៥៥% និង គ្រោងបញ្ចប់នៅឆ្នាំក្រោយ


ផ្លូវក្រវាត់ក្រុងទី៣ ដែលតភ្ជាប់ពីផ្លូវជាតិសំខាន់ៗជាច្រើនរបស់កម្ពុជាឆ្លងកាត់ភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្ដាលនោះ បច្ចុប្បន្នសម្រេចបានការសាងសង់៥៥%ហើយ និងគ្រោងបញ្ចប់នៅខែកញ្ញាឆ្នាំ២០២២ខាងមុខនេះ។ នេះបើតាមការអះអាងពីមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ទិដ្ឋភាពផ្លូវក្រវាត់ក្រុងខ្សែទី៣​ (រូបថតដោយ ប៊ុក វន្ថា/ខេមបូណូមីស)

ផ្លូវ​ដែល​មាន​ប្រវែង​សរុប​ជិត​៥៣ គីឡូម៉ែត្រ និង​គ្រោង​ចំណាយ​ថវិកា​ជាង​២៦៧​លាន​ដុល្លារ​អា​មេ​រិ​កមួយ​នេះ​នឹង​ក្លាយជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយទៀត​សម្រាប់​វិស័យ​ដឹក​ជញ្ជូន​កម្ពុជា ហើយ​វា​នឹង​ជួយ​កាត់​បញ្ជៀ​ស​ចរាចរណ៍​កកស្ទះ ពិសេស​សម្រាប់​ការ​ដឹក​ជញ្ជូន​ទំនិញ​របស់​រថយន្ដ​ដឹក​ទំនិញ​ធំ​ៗ​ជាដើម​។

ឯកឧត្តម ហេង រត្ន​ពិសិដ្ឋ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សាធារណការ បាន​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា បើ​ទោះបីជា មានការ​ប៉ះពាល់​តិចតួច ដោយសារ​តែ​មេរោគ​រាតត្បាត​កូ​វី​ដ​-១៩ ប៉ុន្ដែ វ​ឌ្ឍ​ភាព​នៃ​ការ​សាងសង់ ក្រវាត់ក្រុង​ទី​បី នៅ​តែ​មានការ​ដំណើរ​ទៅ​មុខ ដោយសារ​តែ​ក្រសួង​សាធារណៈការ និង ដឹក​ជញ្ជូន​មាន​យន្តការ​ក្នុង​ការ​បង្កា​តាម​រយៈ​ការ​ចាក់​វាក់​សាំង និង ធ្វើតេស្ត​រហ័ស​ចំពោះ​វិស្វករ​ជំនាញ និង​កម្មករ​សាងសង់ សំដៅ​ធ្វើ​យ៉ាងណា​ឲ្យ​សកម្មភាព​សាងសង់​នៅ​តែ​បន្ដ​លឿន​ទៅ​មុខ​។

សូម​បញ្ជាក់​ថា  ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី ៣ នេះ មានការ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​សំខាន់​ៗ​ជា​ច្រើន​ដូច​ជា ផ្លូវជាតិ​លេខ​៦, លេខ​៥, លេខ​៤, លេខ​៣ និង​លេខ​២ និង​ផ្លូវជាតិ​លេខ​១​ផង​ដែរ ដោយ​ឆ្លងកាត់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។ ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី ៣ មាន​ប្រវែង​សរុប​ជិត ៥៣ គីឡូម៉ែត្រ មាន​ទទឹង ២២ ម៉ែត្រ មាន ៤ គន្លង ។  គម្រោង​សាងសង់​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី ៣ នេះ គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ​ជា ២៦៧ លាន​ដុល្លារ​អា​មេ​រិ​ក ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន​។ 

ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​បញ្ជាក់​ថា ផ្លូវ​ក្រវាត់ក្រុង​ទី​៣ នឹង​ក្លាយជា​ផ្លូវ​ក្រវាត់ក្រុង​ដ៏​ធំ និង​ទំនើប​មួយ​បម្រើ​ដល់​ការ​ដឹក​ជញ្ជូន​វាង​រាជធានី​ភ្នំពេញ ដែល​ជា​សរសៃឈាម​គមនាគមន៍​សំខាន់​ៗ​របស់​កម្ពុជា ។ មិនតែប៉ុណ្ណោះ ផ្លូវ​ក្រវាត់ក្រុង​មួយ​នេះ ក៏​នឹង​អាច​ជា​ផ្នែក​មួយ​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​រោងចក្រ​សហគ្រាស​កាន់តែ​ច្រើន អាច​សម្លឹង​មើល​ឱកាស​ពង្រីក ឬ​ផ្លាស់​ប្ដូរ​ទីតាំង​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​តំបន់​នោះ​ផង​ដែរ​៕

អត្ថបទ៖ សុខ សិទ្ធិការ្យ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចាក់វ៉ាក់សាំងរួចហើយនៅតែអាចឆ្លងកូវីដ-១៩ទៀត តើមកពីមូលហេតុអ្វី?

ព័ត៌មាន
បច្ចុប្បន្នមានមនុស្សរាប់រយលាននាក់នៅជុំវិញពិភពលោក ដែលទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប៉ុន្តែ ករណីឆ្លងថ្មីប្រចាំថ្ងៃនៅតាមបណ្ដាប្…

ក្រុមហ៊ុន Forte ទទួលបានបុព្វលាភ ៦លានដុល្លារ ពីសេវាធានារ៉ាប់រងកូវីដ-១៩ លើអ្នកដំណើរបរទេសចូលមកកម្ពុជា

ព័ត៌មាន
ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនសម្ព័ន្ធធានារ៉ាប់រង Forte ដែលជាក្រុមហ៊ុនធានារ៉ាប់រងវ័យចំណាស់ដ៏ធំមួយនៅកម្ពុជាបានអះអាងថា បន្ទាប់ពីក្រុម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ